ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបម្រើសេវាសាធារណៈការិយាល័យច្រកចេញចូលតែមួយនៅស្រុកកំពង់រោទិ៍ បានចំណេញទាំងពេលវេលាចំណេញទាំងថវិកា.

មានប្រសាសន៍បែបនេះក្នុងពិធីដែលឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិនាថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅបរិវេណសាលាស្រុកកំពង់រោទិ៍ ។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។លោក សុច​ ពិសី​ អភិបាលស្រុកកំពង់រោទិ៍​ បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ស្រុក និងវឌ្ឍនភាពការងារនៃការរៀបចំការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ដែលត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ។ ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀងចំនួន៤រូប.

(ស្វាយរៀង):ថ្ងៃទី៣១​ ខែសីហា​ ខេត្តស្វាយរៀងឆ្នាំ២០២២នេះ​ ឯកឧត្ដម ឡាំ​ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមុខតំណែងអភិបាលរងខេត្តស្វាយរៀង។ដោយមានអញ្ជើញចូលរួមឯកឧត្តម មែ”ន វិបុល អភិបាលខេត្តស្វាយរៀង អភិបាលរងខេត្តប្រធានមន្ទីរជំវិញខេត្តកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ជាច្រើននាក់។កម្មវិធីបានធ្វើឡើង នៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមមែ”ន វិបុលអភិបាលខេត្ត​ មានប្រសាសន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ​ ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គួបផ្សំនឹងការសម្រេចបាននូវភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បាន ចំនួន […]

ព័ត៌មានជាតិ

ដាំកូនឈើប្រមាណ៥០ដើមត្រូវបានអាជ្ញាធរ ក្រុងបាវិតដឹកនាំមន្ត្រីរាជការកងកម្លាំងទាំងបីប្រភេទ រួមទាំងព្រះសង្ឃគណកម្មាការវត្តធ្វើការដាំតាមបណ្តោយផ្លូវចូលទីវត្តអារាមដើម្បីដើម្បីលើកកំពស់សោភណ្ឌភាពទីក្រុងបាវិតជាទីដែលចង់រស់នៅ.

ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះបានដឹកនាំមន្ត្រីសាលាក្រុងបាវិតរួមនិងព្រះចៅអធិការវត្តតាពៅ បានរៀបចំពិធីដាំកូនឈើប្រភេទផ្កាហ្វីលីបចំនួន៥០ដើមតាមបណ្តោយផ្លូវចូលទៅវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ដើម្បីលើកកំពស់សោភណ្ឌ័ភាពស្រស់បំព្រងតាមដងផ្លូវនានាទីក្រុងបាវិតជាក្រុងដែលចង់រស់នៅ ។ អាជ្ញាធរក្រុងវិត បានអោយដឹងថារដ្ឋបាលក្រុងបាវិតបានយកកូនឈើ ចំនួន៥០ ដើម ប្រភេទផ្កា ហ្វីលីប ដឹកនាំ លោក លឹម សៀងហេង អភិបាលនៃគណ:អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពីសំណាក់ ព្រះចៅចៅអធិការវត្តតាពៅ លោក វណ្ព សុមន្នីអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាក្រុងបាវិត លោកគ្រូលោកតាអាចារ្យវត្តតាពៅ  លោកមេភូមិ អនុភូមិតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្នុងបំណងដើម្បីកែលំអសោភណ្ឌភាពស្រស់បំព្រងនៅតាមបណ្តោយផ្លូវចូលទៅកាន់ទីវត្ត ៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊អោយមានភាពស្រស់បំព្រងដើម្បីលើកំពស់បរិស្ថានទីក្រុងបាវិតជាទីក្រុងដែលចង់រស់នៅ។ បើតាមអាជ្ញាធរក្រុងបាវិតបានអោយដឹងថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកលឹមសៀងហេង អភិបាលក្រុងបាវិតទៅលើបរិស្ថាន ល្អកន្លងមករដ្ឋបាលក្រុងក៏ធ្លាប់បានធ្វើការដាំកូនឈើជាច្រើនប្រភេទមានប្រភេទកូន គ្រញូង ធ្នង់ លឿងរាជ នៅតាមដងលើផ្លូវនានាក៏ដូចជាតាមវត្តអារាម សាលាក្រុងក្រុងបាវិតរឺនៅសួនអាពាហ៍ពិពាហ៍ជាកន្លែងសំរាប់ឲ្យគូរស្វាមីភរិយាថ្មីធ្វើការដាំកូនឈើទុកជាអនុស្សាវរីយិ៍នៅពេលដែលគេរៀបអាពាហ៍ពិពាហ៍។ ក្នុងនាមលោកអភិបាលក្រុងបាវិតសូមអំពាវនាវទៅដល់ព្រះសង្ឃប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់រំដាប់ថ្នាក់ត្រូវចូលរួមដាំកូនឈើឲ្យបានគ្រប់ៗគ្នា។ជាពិសេសត្រូវចូលរួមថែរក្សាព្រៃឈើឲ្យបាននៅគង់វង្ស យូអង្វែងព្រៃឈើផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់សង្គមជាតិព្រៃឈើនាំមកនូវបរិស្ថានល្អសម្រាប់យើងទាំងអស់គ្នា៕

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករបោសសំអាតមីននៅកម្ពុជាខេត្តស្វាយរៀង.

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមាន​ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រីប្រតិភូអាជ្ញាធរមីន ឯកឧត្ដមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងឯកឧត្តមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំងប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យសង្គ្រាមជាច្រើននាក់ទៀត។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ជំនួសមុខឱ្យរដ្ឋបាលខេត្តស្វាយរៀង សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន ឯកឧត្តមទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោក លោកស្រី ព្រមទាំងកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ដែលបានចំណាយពេលវេលាដ៏មមាញឹក […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ ឯឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យយុវជនដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​ “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២​ ចូលជួបសម្តែងការគួសម

  អញ្ជេីញចូលក្នុងឱកាសនោះមានឯកឧត្តម​ អភិបាលរងខេត្ត​ លោក​្រធានមន្ទីរអប់រំ​ និងយុវជននិងកីឡាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងសិស្ស-និស្សិតដែលត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី(ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំឆ្នាំ២០២២)ជាច្រេីនរូបទៀត។ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា​ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។​ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។​ លោកប្រធានមន្ទីរបន្ត​ ថា​ការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលេី មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖ ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ […]

ព័ត៌មានជាតិ

សង្កាត់ចេកបានបើកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ 3 ឆ្នាំរំកិល.

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃទី 22 ខែសីហាឆ្នាំ 2022 នៅសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងមានរៀបចំកម្មវិធីដេញថ្លៃគម្រោងសាងសង់លូរំដោះទឹកមូលប្រវែង 1250 មុខកាត់ 0/60មែ”ត្រ និងធ្វើស្លាកសញ្ញាគម្រោងការថែទាំរយៈពេល 6 ខែ។បើតាមលោកព្រំចន្ទមន្ត្រីគាំទ្រលទ្ធកម្មខេត្តស្វាយរៀងបានឱ្យដឹងថាការដេញថ្លៃគម្រោងលូរំដោះទឹកមូលប្រវែង1250មែ”ត្រនៅសង្កាត់ចេក ចាប់ដំណើរការចាប់ផ្តើមទទួលពាក្យ  សំណើរដេញថ្លៃនៅវេលាម៉ោង 8ព្រឹក នឹងចាប់ដំណើរការដេញថ្លៃនៅវេលាម៉ោង8/10នាទីព្រឹកនិងបើកសំណើរដេញថ្លៃនៅម៉ោង8/10នាទីព្រឹកក្នុងនោះអ្នកដេញថ្លៃត្រូវភ្ជាប់មកជាមួយសំណើរដេញថ្លៃរបស់ខ្លួននៅបានប៉ាតង់ដែលមានសុពលភាពឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធប៉ាត់តង់ច្បាប់ថតចម្លងមាននីត្សាកុលកម្មបើពុំមាននោះទេ  សំណើរដេញថ្លៃពុំមានសុពលភាពឡើយ ហើយប្រាក់ធានាដេញថ្លៃនិងត្រូវផុសទេបង្វែរបងចូលថវិការដ្ឋ អ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនិងត្រូវតម្កល់ប្រាក់កក់ធានាក្នុងការអនុវត្តចំនួន 10% នៃតម្លៃកិច្ចសន្យាប្រាក់កក់មានសុពលភាពរហូតដល់ចប់រយៈពេលខែទាំលទ្ធផលកិច្ចសន្យាពេលធានាគុណភាពសំណង់។អ្នកដេញថ្លៃបានត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងអំឡុងពេល 6 ខែបន្ទាប់ពីសាងសង់រួចជាស្ថាពរ។អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃឹតការក្លែងបន្លំការបង្ខិតបង្ខំឬក៏ប្រើអំពើពុករលួយប្រសិនបើត្រូវបានរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងភពក្លែងបន្លំការបង្ខិតបង្ខំឬការប្រើអំពើពុករលួយអ្នកដេញថ្លៃទាំងនោះត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូតនិងមិនត្រូវបានអនុញ្ញាតឱយដាក់សំណើរដេញថ្លៃ។លោកព្រំចន្ទបានឲដឹងទៀងថាចំពោះការដេញថ្លៃនៅសង្លាត់ចេក មានគំរោងសាងសង់លូមូល ប្រវែង1250មែ”ត្រមានក្រុមហ៊ុនដេញថ្លៃប្រមាណ(4ក្រុមហ៊ុនដែលតម្លៃបា”ន់ស្មាន291747500រៀល រូមមានក្រុមហ៊ុនកែវសុភ័ក្រ្ត ដេញបានតម្លៃ133 000 000រៀល។ទី២ក្រុមសូរីចាន់រ៉ា ដេញបានតម្លៃ147 500 000រៀល ទី3 ក្រុមហ៊ុននាងសាវឿន ដេញក្នុងតម្លៃ14 000 000រៀល ទិ4 ក្រុមហ៊ុនហួតហាក់ដេញក្នុងតម្លៃ16625000រៀល។ចំពោះក្រុមហ៊ុនទាំងបួនដែលដេញថ្លៃលើការសាសង់លូមូល និងស្លាកសញ្ញារបស់មូលនិធិឃុំសង្កាត់នៅសង្កត់ចេក បានទៅលើក្រុមហុនកែវ សុភ័ក្លដែលមានតម្លៃទាប ដែលសង្កាត់ទទួលយកបាន៕

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​.

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​  ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២ នៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។​ ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា​ មកទទួលសេវា […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ចេញអនុក្រឹត្យតែងតាំងមន្ដ្រី៤រូប ជាអភិបាលរងខេត្តស្វាយរៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរង ខេត្តស្វាយរៀង។ បើតាមអនុក្រឹត្យរបស់សម្តេចតេជោ​ ហ៊ុន សែន ដែល​ទើប​ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ​ បានសម្រេច​តែងតាំង​មន្ដ្រីរាជការ ៤រូប ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន​ដូចខាងក្រោម​៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត៕