ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ ឯឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យយុវជនដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​ “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២​ ចូលជួបសម្តែងការគួសម

  អញ្ជេីញចូលក្នុងឱកាសនោះមានឯកឧត្តម​ អភិបាលរងខេត្ត​ លោក​្រធានមន្ទីរអប់រំ​ និងយុវជននិងកីឡាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងសិស្ស-និស្សិតដែលត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី(ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំឆ្នាំ២០២២)ជាច្រេីនរូបទៀត។ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា​ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។​ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។​ លោកប្រធានមន្ទីរបន្ត​ ថា​ការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលេី មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖ ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ […]

ព័ត៌មានជាតិ

សង្កាត់ចេកបានបើកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ 3 ឆ្នាំរំកិល.

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃទី 22 ខែសីហាឆ្នាំ 2022 នៅសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងមានរៀបចំកម្មវិធីដេញថ្លៃគម្រោងសាងសង់លូរំដោះទឹកមូលប្រវែង 1250 មុខកាត់ 0/60មែ”ត្រ និងធ្វើស្លាកសញ្ញាគម្រោងការថែទាំរយៈពេល 6 ខែ។បើតាមលោកព្រំចន្ទមន្ត្រីគាំទ្រលទ្ធកម្មខេត្តស្វាយរៀងបានឱ្យដឹងថាការដេញថ្លៃគម្រោងលូរំដោះទឹកមូលប្រវែង1250មែ”ត្រនៅសង្កាត់ចេក ចាប់ដំណើរការចាប់ផ្តើមទទួលពាក្យ  សំណើរដេញថ្លៃនៅវេលាម៉ោង 8ព្រឹក នឹងចាប់ដំណើរការដេញថ្លៃនៅវេលាម៉ោង8/10នាទីព្រឹកនិងបើកសំណើរដេញថ្លៃនៅម៉ោង8/10នាទីព្រឹកក្នុងនោះអ្នកដេញថ្លៃត្រូវភ្ជាប់មកជាមួយសំណើរដេញថ្លៃរបស់ខ្លួននៅបានប៉ាតង់ដែលមានសុពលភាពឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធប៉ាត់តង់ច្បាប់ថតចម្លងមាននីត្សាកុលកម្មបើពុំមាននោះទេ  សំណើរដេញថ្លៃពុំមានសុពលភាពឡើយ ហើយប្រាក់ធានាដេញថ្លៃនិងត្រូវផុសទេបង្វែរបងចូលថវិការដ្ឋ អ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនិងត្រូវតម្កល់ប្រាក់កក់ធានាក្នុងការអនុវត្តចំនួន 10% នៃតម្លៃកិច្ចសន្យាប្រាក់កក់មានសុពលភាពរហូតដល់ចប់រយៈពេលខែទាំលទ្ធផលកិច្ចសន្យាពេលធានាគុណភាពសំណង់។អ្នកដេញថ្លៃបានត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងអំឡុងពេល 6 ខែបន្ទាប់ពីសាងសង់រួចជាស្ថាពរ។អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃឹតការក្លែងបន្លំការបង្ខិតបង្ខំឬក៏ប្រើអំពើពុករលួយប្រសិនបើត្រូវបានរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងភពក្លែងបន្លំការបង្ខិតបង្ខំឬការប្រើអំពើពុករលួយអ្នកដេញថ្លៃទាំងនោះត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូតនិងមិនត្រូវបានអនុញ្ញាតឱយដាក់សំណើរដេញថ្លៃ។លោកព្រំចន្ទបានឲដឹងទៀងថាចំពោះការដេញថ្លៃនៅសង្លាត់ចេក មានគំរោងសាងសង់លូមូល ប្រវែង1250មែ”ត្រមានក្រុមហ៊ុនដេញថ្លៃប្រមាណ(4ក្រុមហ៊ុនដែលតម្លៃបា”ន់ស្មាន291747500រៀល រូមមានក្រុមហ៊ុនកែវសុភ័ក្រ្ត ដេញបានតម្លៃ133 000 000រៀល។ទី២ក្រុមសូរីចាន់រ៉ា ដេញបានតម្លៃ147 500 000រៀល ទី3 ក្រុមហ៊ុននាងសាវឿន ដេញក្នុងតម្លៃ14 000 000រៀល ទិ4 ក្រុមហ៊ុនហួតហាក់ដេញក្នុងតម្លៃ16625000រៀល។ចំពោះក្រុមហ៊ុនទាំងបួនដែលដេញថ្លៃលើការសាសង់លូមូល និងស្លាកសញ្ញារបស់មូលនិធិឃុំសង្កាត់នៅសង្កត់ចេក បានទៅលើក្រុមហុនកែវ សុភ័ក្លដែលមានតម្លៃទាប ដែលសង្កាត់ទទួលយកបាន៕

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​.

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​  ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២ នៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។​ ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា​ មកទទួលសេវា […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ចេញអនុក្រឹត្យតែងតាំងមន្ដ្រី៤រូប ជាអភិបាលរងខេត្តស្វាយរៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរង ខេត្តស្វាយរៀង។ បើតាមអនុក្រឹត្យរបស់សម្តេចតេជោ​ ហ៊ុន សែន ដែល​ទើប​ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ​ បានសម្រេច​តែងតាំង​មន្ដ្រីរាជការ ៤រូប ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន​ដូចខាងក្រោម​៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត៕