ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និង កីឡា ខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផល និង វាយតម្លៃការងារការងារអប់រំ ឆ្នាំសិក្សា២០២១ ២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២ ២០២៣ លើការងារអប់រំ យុវជន និងកីឡា

មណ្ឌលគីរី : នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ ឆ្នាំសិក្សា ២០២១-២០២២ និង លើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម កែ  ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោកស្រី វិន សុីធួន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក ទឹម សង្វាត  ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តមណ្ឌលគីរី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពពាក់ព័ន្ធ លោក អភិបាលរងក្រុងសែនមនោរម្យ ប្រធានការិយាល័យអប់រំ ក្រុង/ស្រុកទាំង០៥  លោកគ្រូ អ្នកគ្រូ តំណាងអង្គការ និងតាមប្រព័ន្ធ zoom សរុបប្រមាណជាង ៣០០ នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រកាសថា ខេត្តស្វាយរៀងជាខេត្តទី ៨ នៅទូទាំងប្រទេស ជាខេត្តអស់មីន

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរ ប្រកាសខេត្តស្វាយរៀងអស់មីន ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ ។តាមរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន […]

ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រីលីធុជ ៖ សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពតពីបាតដៃទទេមកប្រែក្លាយមានការអភវិឌ្ឍនីរីកចំរើនលើគ្រប់វិស័យ!

(ខេត្តស្វាយរៀង)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិតបានថ្លែងថា អំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាមឯកឧត្តម តំណាង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីផ្សព្វផ្សាយសេក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត។ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិត បាន​បញ្ជាក់​ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រជាពលរដ្ឋ ហើយគោលបំណងរបស់បងប្អូនប្រជាពលរដ្ឋដើម្បីទទួលបានជីវភាពល្អប្រសើរ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងមូល លោក​សូម​សម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីការការពារសន្តិភាព និងការកសាងសេដ្ឋកិច្ច-សង្គមឲ្យមានការរីកចំរើនដូចសព្វថ្ងៃ។ ឯកឧត្តមបន្តថា ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅសល់រយៈពេល ១៥៤ ថ្ងៃទៀត សូមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឲ្យកាន់តែសកម្មឡើង ដើម្បីទទួលការគាំទ្រ និងផ្តល់ការជឿជាក់ជូនប្រជាឲ្យអស់ពលរដ្ឋពីបេះដូង និងដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនឲ្យកាន់តែច្រើន។ក្នុងនោះឯកឧត្តមក៍បានផ្តល់អនុសាសន៍ណែនាំចំនួន ០២ចំណុច ជូនដល់សមាជិកសមាជិកាក្រុងបាវិតទាំងអស់ […]

ព័ត៌មានជាតិ

បញ្ចុះបឋមសីលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រ!

ខេត្តស្វាយរៀង៖ ឯកឧត្តម លី​ ធុជ​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង និង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត​ ឯកឧត្តម ហូ វុទ្ធីប្រធានក្រុមការងារចុះជូយសង្កាត់ព្រៃអង្គុញ បានអញ្ជើញបញ្ចុះបឋមសីលាសាងស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​នេះ​ មានការ​ចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជ័យ សុន ឯកឧត្តមជុំ ហាត លោកលឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងអស់លោកជាអនុប្រធានគណបក្សក្រុង លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង០៥ ក្នុងក្រុងបាវិត គណកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំង ០៥។ គួបញ្ជាក់ផងដែរ ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

អាជ្ញាធរ សង្កាត់ក្រុងបាវិត​បន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន វិនិយោគវិស័យអចលនទ្រព្យនៅតាមមូលដ្ឋាននានាក្រុងបាវិត!

ស្វាយរៀង ក្នុងនាមអាជ្ញាធរ សង្កាត់ អាជ្ញារក្រុងបានបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងក្រុងបាវិត ដែលវិនិយោគវិស័យអចលនទ្រព្យ​ និងដីឡូត៍ផ្ទះល្វែងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ​ ជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ី​ ហើយក្រុង រឺសង្កាត់ក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។ ឯកឧត្តមអភិបាលខេត្តស្វាយរៀងកន្លងមកបានមានប្រសាសន៍ ​ ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់  ព្រមទាំងមានក្រុមហ៊ុន វិស័យអចលនទ្រព្យ ផ្ទះល្វែង ដីឡូត៍ក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។វិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើង ទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។លោក-ផាត់ ប៊ុណា ម្ចាស់ក្រុមហ៊ុន ដីឡូត៍ និងផ្ទះល្វែង ផាត់ប៊ុនណា  មានផ្ទះបែបអាជីវកម្មនិងផ្ទះលំនៅដ្ឋាននៅជាប់ផ្សារថូមា”ក់ទីប្រជុំជន សង្កាត់ព្រៃអង្គុញ ក្រុងបាវិតមានតែគម្រោងមួយនេះទេដែលវិនិយោគទៅលំនៅដ្ឋានផ្ទះល្វែង ដែលមានស្តង់ដារល្អ មានគុណភាពសំណង់រឹងមាំ រៀបចំប្រពន្ធលូ ទឹក ភ្លើង ផ្ទះនិមួយៗមាន ឧបករណ៍ សំរាប់ពន្លត់អគ្គីភ័យ។ លោក ផាត់ប៊ុនណា ម្ចាស់ក្រុមហ៊ុនផាត់ ប៊ុនណា បានបន្តថាគម្រោងបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការរបស់ប្រជាជនឱ្យស្របតាមសក្កានុពល សង្កាត់ព្រៃអង្គុញ ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់សោភ័ណភាពបរិយាកាស គុណភាពសំណង់រឹងមាំ តាមស្តង់ដាររចនាតាមបទដ្ឋានទំនើបស៊ីវីល័យ […]

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងនិងលោកប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងស្រុកក្នុងខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត សរុបវត្តមានចំនួន២០០នាក់ ។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងយើងទាំងអស់គ្នានៅថ្ងៃនេះ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង ដែលសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជា ផ្ដល់នូវភាពចាំបាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ហើយបានរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ។ ឯកឧត្តមបន្ថែមថា បងប្អូនអ្នកសារព័ត៌មាន បន្តខិតខំសិក្សារៀនសូត្របង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យល្អប្រសើពិសេសត្រូវចងចាំពាក្យស្លោកដ៏មានអត្ថន័យគឺ​”​អ្នកសារព័ត៌មាន​កុំបំពានសិទ្ធអ្នកដ៏ទៃ​ កុំបំភ្លៃការពិត”​ ។ ហេីយត្រូវដើរឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។​ ទន្ទឹនេះ សូមឲ្យអស់លោក លោកស្រីជាប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ៖ ជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ចំនួន ៥៦៨នាក់ នៃខេត្តស្វាយរៀង!

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៃខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ ។ លោកជំទាវក៏បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តនវសុវណ្ណគិរី នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីខេត្ត

មណ្ឌលគិរី: ដេីម្បីជួយសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃ គង់នៅវត្តនវសុវណ្ណគិរី ឯកឧត្តម អ៊ុយ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងលោកស្រី ម៉ាលី សុខនី សមាជិកាគណៈកម្មការធិការសាខា ព្រមទាំងសហការី បាននាំយកទេយ្យទានមនុស្សធម៌មួយចំនួនរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ នវសុវណ្ណគិរី ស្ថិតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣។ ឯកឧត្តម អ៊ុយ សំអាត  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ សាសនា ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តមបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃនាពេលនេះ គឺជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ […]

ព័ត៌មានជាតិ

ព្រះអនុគណស្រុកកំពង់រោទិ៍ ដឹកនាំព្រះសង្ឃ លោកគ្រូអាចារ្យគណកម្មការ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ខ្សែត្រធ្វើពីធីដង្ហែក្បូន ឆ្លងកាត់ តាមភូមិនានាក្នុងឪកាសបុណ្យមាឃបូជានៅវត្តខ្សែត

ខេត្តស្វាយរៀង÷ ព្រះវិសុទ្ធចិយានុបាល ឈុន ឌីណា ព្រះរាជាគណៈថ្នាក់កិត្តិយស  ព្រះអនុគណស្រុកកំពង់រោទ៏បានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ខ្សែត្រ ស្ថិតនៅ ឃុំខ្សែត្រ ស្រុកកំពង់ ធ្វើពិធីដង្ហែរ ពុទ្ធបដិមាកតាមបណ្តាលភូមិនានានិងធ្វើពិធីសូត្រមន្តបុណ្យមាឃបូជា ល្ងាច១៥កើតខែមាឃត្រូវថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។តាមសងដឺការរបស់ព្រះអង្គឈុន ឌីណា ព្រះអនុគណស្រុកកំពង់រោទិ៍បានឲដឹងថាបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ។ហើយប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖ ១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។ ២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។ ៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។ ៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង។

ព័ត៌មានជាតិ

អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី!

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក Patrick Murphy  អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក កោ គីមអាន នាយកមជ្ឍមណ្ឌលចោលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមទាំងសិស្សានុសិស្សជំនាញបច្ចេកទេសជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ លោក កោ គីមអាន នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្តែងនូវក្តីរីយរាយយ៉ាងក្រៃលែង ដែលអគ្គរដ្ឋទូតអាមេរិច បានអញ្ញើញចុះជួបសំណេះសំណាលនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីនាពេលនេះ។ លោក មានប្រសាសន៍បន្ថែមថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជាគ្រឹះស្ថានបណ្តុះបណ្តាលដែលត្រូវបានទទួលស្គាល់ពីមជ្ឍដ្ឋាននានាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមត្ថភាព និងគុណធម៌។ លោក មានប្រសាសន៍ទៀតថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី មានបេសកម្ម ទី១. ផ្តល់ការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី២. បំពាក់ផ្នត់គំនិតវិជ្ជមាន និងសហគ្រិនភាព ដើម្បីជាទុនសម្រាប់ភាពជោគជ័យក្នុងការងារ និងអាជីវកម្ម ទី៣. ជំរុញ និងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធកាន់តែទូលំទូលាយ និងល្អប្រសើរ និងទី៤. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តឱ្យសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ លោក Patrick Murphy  […]