ព័ត៌មានជាតិ

អាជ្ញាធរស្រុកកែវសីមា បានបំពាក់ជញ្ជីងយុត្តិធម៌១កន្លែង ក្រោយពីមានការត្អួញត្អែរពីប្រជាកសិករ ថាការថ្លឹងដំឡូងមីរបស់ពួកគាត់មិនសុក្រិត

មណ្ឌលគិរី៖  នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរស្រុកកែវសីមា បានដំណើរការជញ្ជីងយុត្តិធម៌១កន្លែង ដែលបានបំពាក់ នៅដេប៉ូទិញដំឡូងមីរបស់ឈ្មួញ ស្ថិតនៅភូមិឡាបាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ការបំពាក់ជញ្ជីង យុត្តិធម៌នៅដេប៉ូទិញដំឡូងមី ក្នុងស្រុកកែវសីមា ធ្វើឡើងតាមសំណូមពររបស់ប្រជាកសិកករ ដែលបង្កបង្កើនផលដំឡូងមី ដែលត្អូញត្អែរ ថាការថ្លឹងដំឡូងមីមិនសុក្រិតយុត្តិធម៌ នៅពេលពួកគេយកទៅលក់ម្ដងៗ ។ អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឱ្យដឹងថា គោលបំណងបង្កើតជញ្ជីងយុត្តិធម៌នេះឡើង  គឺដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ឱ្យរួចផុតពីការកិបកេងភ្នែកជញ្ជីងរបស់ឈ្មួញ ។ លោកបន្តថា បច្ចុប្បន្ននៅក្នុងស្រុកកែវសីមា មានដេប៉ូទិញដំឡូងសរុបចំនួន០៦ទីតាំង ប៉ុន្តែទីតាំងជញ្ជីងយុត្តិធម៌ទើបរៀបចំហើយមានមួ០១កន្លែងប៉ុណ្ណោះ ចំណែកទីតាំងចំនួន៥កន្លែងទៀត ម្ចាស់ទីតាំងមិនទាន់ដាក់ពាក្យស្នើរសុំមករដ្ឋបាលស្រុកទេ ។ លោក សាន គឹមអ៊ាប បន្តទៀតថា ប្រសិនម្ចាស់ទីតាំងណា មិនស្នើសុំច្បាប់ដាក់ជញ្ជីងយុត្តិធម៌នោះទេ នៅពេលមានបញ្ហាពលរដ្ឋប្តឹងរឿងបាត់គីឡូ អាជ្ញាធរស្រុកនិងចាត់ការពិន័យតាមផ្លូវច្បាប់ ហើយក្នុងករណីម្ចាស់ទីតាំងមិនរាងចាល អាជ្ញាធរមានសមត្ថកិច្ចនិងចុះបិទកន្លែងតែម្តង  ។ លោកអភិបាលស្រុកក៏បាន សំណូមពរដល់ម្ចាស់ដេប៉ូ ទិញដំឡូងមី គ្រប់កន្លែងក្នុងស្រុកកែវសីមា ត្រូវរៀបចំដាក់ជញ្ជីងយុត្តិធម៌ឲ្យបានឆាប់រហ័សបំផុត ដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ។ […]

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្តជាង ៣ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាយមួយ ក្នុងប្រទេសកម្ពុជា ជាពិសេស គិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តជាង ៣ម៉ឺននាក់ តួលេខនេះមានការថយចុះប្រហែល៣,៨៣% បើធៀបនិងបុណ្យអុំទូកឆ្នាំមុន ប៉ុន្តែបើប្រៀបផ្ទឹមជាមួយបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗនេះ ជាសញ្ញាល្អប្រសើរ ព្រោះមានការកើនឡើងខ្ទង់ជាង ២ម៉ឺននាក់ឯណោះ។លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា អ្នកទេសចរប្រមាណជាង ៣ម៉ឺននាក់ ដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរី ឱកាសបុណ្យអុំទូកនេះ ភាគច្រើនជាភ្ញៀវជាតិ ក្នុងនោះភ្ញៀវជាតិមានរហូតដល់ទៅ ៣១,៤៧៧នាក់ ថយចុះ ៤% រីឯភ្ញៀវបរទេសមានប្រមាណ ២១៥នាក់ប៉ុណ្ណោះ កើនឡើង២៧,៩៧%។លោក ងិន សុវិមាន អភិបាលរងខេត្ត បានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនៃឱកាសបុណ្យអុំទូក នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែង ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំកម្មវិធីតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

ខេត្តមណ្ឌលគិរី៖រដ្ឋបាលខេត្តមណ្ឌុលគីរីរៀបចំកម្មវិធីតាំងពិព័ណ៍និងបាញ់កាំជ្រួចដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ។កម្មវិធីធ្វើឡើង នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានអញ្ញេីញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបើកការតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ពិធីនេះប្រព្រឹត្តទៅនៅទំនប់សែនសុខដុម ស្ថិតនៅក្រុងសែនមនោរម្យ។ នាឱកាសយ៉ាងឱឡារិកអធិកអធម នៅបរិវេណទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែងលម្អផ្ការំដួល ផ្កាយ ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ដែលជាការរួមចំណែកបង្កេីតកម្មវិធីកម្សាន្តសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូជាតាមទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយេីង។នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ ខេត្តមណ្ឌលគិរី […]

ព័ត៌មានជាតិ

បច្ច័យប្រមាណជាង៣០លានរៀល បានមកពីដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តស្វាយតាយានដើម្បីវេប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងនូវសមិទ្ធផលនានា!

ខេត្ដស្វាយរៀង ៖ នៅថ្ងៃទី៥ ០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ពុទ្ធបរិស័ទចំណុះជើងវត្តស្វាយតាយាន និងពុទ្ធបរិស័ទនៅឯភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្ដាល ស្វាយរៀង ប្រសូត បាវិត ជីភូ បានមូលមតិគ្នាដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តស្វាយតាយាន ភូមិស្វាយតាយាន  ឃុំស្វាយតាយាន ស្រុកកំពង់រោខេត្តស្វាយរៀងដើម្បីប្រមូលបច្ច័យកសាងនៅសមិទ្ធផលនានាក្នុងទីអារាមដែលកំពុងខ្វះខាត។ដោយមានសន្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តមលោកជំទាវ លោក លោកស្រីបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងអស់ បានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ល់ខ្លួនផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្ត ស្វាយតាយាន ដែលមានព្រះគ្រូចៅអធិការវត្ត ព្រះនាម ឡាក់ មា”ត់។បើតាមសង្ឃដឺការព្រះអង្គឡាក់  មា”ត់ ចៅអធិការវត្តស្វាយតាយាន អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំបន្ទាប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ថ្ងៃ ហើយ ក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម ។ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម […]

ព័ត៌មានជាតិ

ពីធីសម្ភោធដាក់ឲប្រើប្រាស់ផ្លូវបេតុងវែង៧៩០មែ”ត្រ នៅសង្កាត់ច្រកម្ទេស ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មកកម្មការនីរោងចក្រ!

នាព្រឹក ថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនិងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នៅ សង្កាត់ច្រកម្ទេស បានធ្វើពិធីកាត់ខ្សែរបូណ៍សម្ភោធ ដាក់អោយប្រើប្រាស់ផ្លូវបេតុង ប្រវែង ទទឹង ៥ម៉ែត្រ បណ្តោយ ៧៩០ ម. នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ។ក្រោមអធិបតីភាពលោក ប៉ែន ភារុណ អភិបាលរងក្រុងបាវិត តំណាងឱ្យលោក លឹម សៀងហេង អភិបាលក្រុងបាវិត ។លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស និងមានការនិមន្ត ចូលរួមពីលោកគ្រូចៅអធិការ លោកគ្រូអាចារ្យ ប្រជាពលរដ្ឋកក្នុងភូមិព្រៃផ្តៅ ភូមិធ្លក និង តំណាងក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែឆ ។ក្នុងឱកាសនោះដែរលោក បែ”នភារុណនិង លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស មានប្រសាសន៍ថា នេះជាវឌ្ឍនៈភាពមួយដែលសង្កាត់ច្រកម្ទេសទទួលបាននៅសមិទ្ធផលផ្លូវចាក់បេតុងប្រវែង៧៩០ ម៉ែត្រដើម្បីបំម្រើផលប្រយោជន៍សង្គមបំម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសំដៅធ្វើយ៉ាងណាជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចទៅបំពេញការងារបានទាន់ពេលវេលានិងដឹកកសិផលទៅទីប្រជុំជនកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។សមិទ្ធផលទាំងអស់នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។លោកអភិបាលរងក្រុងបាវិតលោកហួត សាមៃ” ចៅសង្កាត់ច្រកម្ទេសបានថ្លែងអំណរគុណដល់សប្បុរសជននានា […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តឡើងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ!

ក្រោមដំបូលសន្តិភាពនិងការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោរលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដ៏ទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់។ ព្រមជាមួយគ្នាផងដែរ នៅក្នុងព្រឹត្តិការសំខាន់ៗទាំងនេះ អាវុធហត្ថ រាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។   ជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជា នឹងមាន ការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០~៤១ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ, ទិវាបុណ្យឯករាជ្យជាតិ, ទិវាកំណើតកងយោធពលខេមរភូមិន្ទ, ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន – នាយករដ្ឋមន្ត្រីវៀតណាម, […]

ព័ត៌មានជាតិ

អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ លេខ១ ជាប់គ្នា៤ដង លើដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង!

ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការ ឧបត្ថម្ភគាំទ្រពេញទំហឹង ពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំង រាជធានីភ្នំពេញ ដែលធ្លាប់បានជ័យលាភីចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០១៧, ឆ្នាំ២០១៨, ឆ្នាំ២០១៩ កន្លងមក និងខកខានមិនបានចូលរួមប្រកួត០២ឆ្នាំ គឺឆ្នាំ២០២០-២០២១ ដោយសារមិនមានការ រៀបចំប្រារព្ធពិធី ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ មកដល់ឆ្នាំ២០២២នេះ ដោយមានការរៀបចំប្រារព្ធពិធីប្រណាំងទូកឡើងវិញ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ នៅតែការពារបាន នូវជ័យលាភីចំណាត់ថ្នាក់លេខ១ របស់ខ្លួនដដែល។ កម្មវិធីប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិលើដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកផងដែរ គឺប្រារព្ធឡើង រយៈពេល០២ថ្ងៃ កាលពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយមានការជួយឧបត្ថម្ភគាំទ្រ និងចូលរួមជាអធិបតី ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ […]

ព័ត៌មានជាតិ

មហាឧបាសិកាពុទ្ធសាសនានូបត្ថម្តក៍ កឹម សារុ”ន ឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវដង្ហែរអង្គកឋិនទានចូលវត្តទួលសីមាបានបច្ច័យសរុបជាង៦០លានរៀលដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲមានការរីកចំរើន

ខេត្តស្វាយរៀង ÷ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ មហាឧបាសិកនូបត្តម្តក៍ កឹម សារុ”ន និងឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងលោកជំទាវ ព្រមទាំងញ្ញត្តិសណ្ដាន ពុទ្ធបរិស័ទជិតឆ្ងាញចំណុះជើងជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យមហាអង្គកឋិនទានសាមគ្គីមួយដង្ហែរទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស(៣ខែ) ក្នុងពុទ្ធសីមារ នៅ វត្តទួលសីមា ស្ថិតនៅភូមិកំពោតស្គៀ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ត ស្វាយរៀង ដើម្បីប្រមូលបច្ច័យចាក់បេតុងបង្ហើយក្នុងបរិវេនក្នុងវត្ត និងកសាង កុដ និងក្លោងទ្វា រួមទាំងសមិទ្ធិផលនានាក្នុងវត្ត។បន្ទាប់ពីអង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារដើម្បីដាឆ្លងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ឯកឧត្តម យិន ច័ន្ទធួន បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់លោកតាលោកយាយនិងពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះ។ឯកឧត្តម យិន ច័ន្ទធួន បន្តថា បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច  ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ និងដោយមើលឃើញថាវត្តទួលសីមា ជួបការខ្វះខាតក្នុងសាសង់នូវហេដ្ឋារចនាសម្ពន្ធជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនាដូចជា […]

ព័ត៌មានជាតិ

អបអរសាទផែនទី១ជ័យលាភី លេខ១ប្រណាំងនៅទន្លេវ៉ៃគោក្រុងស្វាយរៀងឆ្នាំ២០២២នេះ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ផែនទី២ជ័យលាភីលេខ១បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ បានទៅលើទូកកងរាជអាវុធហត្ថរាជធានីភ្នំពេញ

បន្ទាប់ពីរដ្ឋបាលខេត្តស្វាយរៀងបានប្រារព្ធពិធីប្រណាំងទូកអស់រយៈពេល ២ ថ្ងៃគឺមានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិមកទស្សនាប្រមាណ ១០ ម៉ឺននាក់នៅច្រាំងទន្លេវ៉ៃគោធ្វើអោយបរិយាកាសនៅក្នុងទឹកក្រុងស្វាយរៀង ខេត្តស្វាយរៀងពោរពេញទៅដោយមនុស្សម្នាអ៊ូអរសប្បាយរីករាយទាំងថ្ងៃទាំងយប់។នៅព្រឹកថ្ងៃ៣០​ ខែតុលា​ ឆ្នាំ២០២២នេះ​ ជាថ្ងៃផ្តាច់ព្រ័ត្រនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ នៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីខេត្តក្រុងទូទាំងប្រទេស ។លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត​ អភិបាលព្រះវិហារ​ កំពង់ចាម​ បន្ទាយមានជ័យ​ និងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត​ និងប្រតិភូខេត្តតៃនិញ​ ខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង!

(ស្វាយរៀង)÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ ដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ឯកឧត្តម អភិបាលអភិបាលរងខេត្តស្វាយរៀង ឯកឧត្តម រត័្ន ស្រ៊ាង មេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្តក្រុង ទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ផងដែរ។កម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំណុះទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះមាននារី ១ទូក ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ […]