(ស្វាយរៀង):ថ្ងៃទី៣១ ខែសីហា ខេត្តស្វាយរៀងឆ្នាំ២០២២នេះ ឯកឧត្ដម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមុខតំណែងអភិបាលរងខេត្តស្វាយរៀង។ដោយមានអញ្ជើញចូលរួមឯកឧត្តម មែ”ន វិបុល អភិបាលខេត្តស្វាយរៀង អភិបាលរងខេត្តប្រធានមន្ទីរជំវិញខេត្តកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ជាច្រើននាក់។កម្មវិធីបានធ្វើឡើង នៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមមែ”ន វិបុលអភិបាលខេត្ត មានប្រសាសន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គួបផ្សំនឹងការសម្រេចបាននូវភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បាន ចំនួន […]
Author: adm
ដាំកូនឈើប្រមាណ៥០ដើមត្រូវបានអាជ្ញាធរ ក្រុងបាវិតដឹកនាំមន្ត្រីរាជការកងកម្លាំងទាំងបីប្រភេទ រួមទាំងព្រះសង្ឃគណកម្មាការវត្តធ្វើការដាំតាមបណ្តោយផ្លូវចូលទីវត្តអារាមដើម្បីដើម្បីលើកកំពស់សោភណ្ឌភាពទីក្រុងបាវិតជាទីដែលចង់រស់នៅ.
ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះបានដឹកនាំមន្ត្រីសាលាក្រុងបាវិតរួមនិងព្រះចៅអធិការវត្តតាពៅ បានរៀបចំពិធីដាំកូនឈើប្រភេទផ្កាហ្វីលីបចំនួន៥០ដើមតាមបណ្តោយផ្លូវចូលទៅវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ដើម្បីលើកកំពស់សោភណ្ឌ័ភាពស្រស់បំព្រងតាមដងផ្លូវនានាទីក្រុងបាវិតជាក្រុងដែលចង់រស់នៅ ។ អាជ្ញាធរក្រុងវិត បានអោយដឹងថារដ្ឋបាលក្រុងបាវិតបានយកកូនឈើ ចំនួន៥០ ដើម ប្រភេទផ្កា ហ្វីលីប ដឹកនាំ លោក លឹម សៀងហេង អភិបាលនៃគណ:អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពីសំណាក់ ព្រះចៅចៅអធិការវត្តតាពៅ លោក វណ្ព សុមន្នីអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាក្រុងបាវិត លោកគ្រូលោកតាអាចារ្យវត្តតាពៅ លោកមេភូមិ អនុភូមិតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្នុងបំណងដើម្បីកែលំអសោភណ្ឌភាពស្រស់បំព្រងនៅតាមបណ្តោយផ្លូវចូលទៅកាន់ទីវត្ត ៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊៊អោយមានភាពស្រស់បំព្រងដើម្បីលើកំពស់បរិស្ថានទីក្រុងបាវិតជាទីក្រុងដែលចង់រស់នៅ។ បើតាមអាជ្ញាធរក្រុងបាវិតបានអោយដឹងថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកលឹមសៀងហេង អភិបាលក្រុងបាវិតទៅលើបរិស្ថាន ល្អកន្លងមករដ្ឋបាលក្រុងក៏ធ្លាប់បានធ្វើការដាំកូនឈើជាច្រើនប្រភេទមានប្រភេទកូន គ្រញូង ធ្នង់ លឿងរាជ នៅតាមដងលើផ្លូវនានាក៏ដូចជាតាមវត្តអារាម សាលាក្រុងក្រុងបាវិតរឺនៅសួនអាពាហ៍ពិពាហ៍ជាកន្លែងសំរាប់ឲ្យគូរស្វាមីភរិយាថ្មីធ្វើការដាំកូនឈើទុកជាអនុស្សាវរីយិ៍នៅពេលដែលគេរៀបអាពាហ៍ពិពាហ៍។ ក្នុងនាមលោកអភិបាលក្រុងបាវិតសូមអំពាវនាវទៅដល់ព្រះសង្ឃប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់រំដាប់ថ្នាក់ត្រូវចូលរួមដាំកូនឈើឲ្យបានគ្រប់ៗគ្នា។ជាពិសេសត្រូវចូលរួមថែរក្សាព្រៃឈើឲ្យបាននៅគង់វង្ស យូអង្វែងព្រៃឈើផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់សង្គមជាតិព្រៃឈើនាំមកនូវបរិស្ថានល្អសម្រាប់យើងទាំងអស់គ្នា៕
ឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករបោសសំអាតមីននៅកម្ពុជាខេត្តស្វាយរៀង.
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រីប្រតិភូអាជ្ញាធរមីន ឯកឧត្ដមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងឯកឧត្តមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំងប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យសង្គ្រាមជាច្រើននាក់ទៀត។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ជំនួសមុខឱ្យរដ្ឋបាលខេត្តស្វាយរៀង សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន ឯកឧត្តមទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោក លោកស្រី ព្រមទាំងកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ដែលបានចំណាយពេលវេលាដ៏មមាញឹក […]
នាព្រឹកថ្ងៃពុធ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ ឯឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យយុវជនដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២ ចូលជួបសម្តែងការគួសម
អញ្ជេីញចូលក្នុងឱកាសនោះមានឯកឧត្តម អភិបាលរងខេត្ត លោក្រធានមន្ទីរអប់រំ និងយុវជននិងកីឡាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងសិស្ស-និស្សិតដែលត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី(ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំឆ្នាំ២០២២)ជាច្រេីនរូបទៀត។ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។ លោកប្រធានមន្ទីរបន្ត ថាការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលេី មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖ ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ […]
សង្កាត់ចេកបានបើកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ 3 ឆ្នាំរំកិល.
(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃទី 22 ខែសីហាឆ្នាំ 2022 នៅសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងមានរៀបចំកម្មវិធីដេញថ្លៃគម្រោងសាងសង់លូរំដោះទឹកមូលប្រវែង 1250 មុខកាត់ 0/60មែ”ត្រ និងធ្វើស្លាកសញ្ញាគម្រោងការថែទាំរយៈពេល 6 ខែ។បើតាមលោកព្រំចន្ទមន្ត្រីគាំទ្រលទ្ធកម្មខេត្តស្វាយរៀងបានឱ្យដឹងថាការដេញថ្លៃគម្រោងលូរំដោះទឹកមូលប្រវែង1250មែ”ត្រនៅសង្កាត់ចេក ចាប់ដំណើរការចាប់ផ្តើមទទួលពាក្យ សំណើរដេញថ្លៃនៅវេលាម៉ោង 8ព្រឹក នឹងចាប់ដំណើរការដេញថ្លៃនៅវេលាម៉ោង8/10នាទីព្រឹកនិងបើកសំណើរដេញថ្លៃនៅម៉ោង8/10នាទីព្រឹកក្នុងនោះអ្នកដេញថ្លៃត្រូវភ្ជាប់មកជាមួយសំណើរដេញថ្លៃរបស់ខ្លួននៅបានប៉ាតង់ដែលមានសុពលភាពឬបង្កាន់ដៃបញ្ជាក់ការបង់ពន្ធប៉ាត់តង់ច្បាប់ថតចម្លងមាននីត្សាកុលកម្មបើពុំមាននោះទេ សំណើរដេញថ្លៃពុំមានសុពលភាពឡើយ ហើយប្រាក់ធានាដេញថ្លៃនិងត្រូវផុសទេបង្វែរបងចូលថវិការដ្ឋ អ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនិងត្រូវតម្កល់ប្រាក់កក់ធានាក្នុងការអនុវត្តចំនួន 10% នៃតម្លៃកិច្ចសន្យាប្រាក់កក់មានសុពលភាពរហូតដល់ចប់រយៈពេលខែទាំលទ្ធផលកិច្ចសន្យាពេលធានាគុណភាពសំណង់។អ្នកដេញថ្លៃបានត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងអំឡុងពេល 6 ខែបន្ទាប់ពីសាងសង់រួចជាស្ថាពរ។អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃឹតការក្លែងបន្លំការបង្ខិតបង្ខំឬក៏ប្រើអំពើពុករលួយប្រសិនបើត្រូវបានរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងភពក្លែងបន្លំការបង្ខិតបង្ខំឬការប្រើអំពើពុករលួយអ្នកដេញថ្លៃទាំងនោះត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូតនិងមិនត្រូវបានអនុញ្ញាតឱយដាក់សំណើរដេញថ្លៃ។លោកព្រំចន្ទបានឲដឹងទៀងថាចំពោះការដេញថ្លៃនៅសង្លាត់ចេក មានគំរោងសាងសង់លូមូល ប្រវែង1250មែ”ត្រមានក្រុមហ៊ុនដេញថ្លៃប្រមាណ(4ក្រុមហ៊ុនដែលតម្លៃបា”ន់ស្មាន291747500រៀល រូមមានក្រុមហ៊ុនកែវសុភ័ក្រ្ត ដេញបានតម្លៃ133 000 000រៀល។ទី២ក្រុមសូរីចាន់រ៉ា ដេញបានតម្លៃ147 500 000រៀល ទី3 ក្រុមហ៊ុននាងសាវឿន ដេញក្នុងតម្លៃ14 000 000រៀល ទិ4 ក្រុមហ៊ុនហួតហាក់ដេញក្នុងតម្លៃ16625000រៀល។ចំពោះក្រុមហ៊ុនទាំងបួនដែលដេញថ្លៃលើការសាសង់លូមូល និងស្លាកសញ្ញារបស់មូលនិធិឃុំសង្កាត់នៅសង្កត់ចេក បានទៅលើក្រុមហុនកែវ សុភ័ក្លដែលមានតម្លៃទាប ដែលសង្កាត់ទទួលយកបាន៕
ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា.
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២ នៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។ ទន្ទឹមនេះ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា មកទទួលសេវា […]
សម្ដេចតេជោ ហ៊ុន សែន ៖ ចេញអនុក្រឹត្យតែងតាំងមន្ដ្រី៤រូប ជាអភិបាលរងខេត្តស្វាយរៀង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរង ខេត្តស្វាយរៀង។ បើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចតែងតាំងមន្ដ្រីរាជការ ៤រូប ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមានដូចខាងក្រោម៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត៕