ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ៣៩០ គ្រួសារ នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី )!

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២  រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋនៅភូមិជ្រៃសែន ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋនៅភូមិជ្រៃសែន ដែលពិធីនេះធ្វើឡើងនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលបានជំរុញការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទនៈនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាការចែកបណ្ណកម្មសិទ្ធិលើកទី១២ហើយ សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅដោយពុំមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បក្សពួក ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង និងការគ្រប់គ្រងការចុះបញ្ជីដីធ្លី […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ៣៩០ គ្រួសារ នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី )!

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២  រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋនៅភូមិជ្រៃសែន ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋនៅភូមិជ្រៃសែន ដែលពិធីនេះធ្វើឡើងនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលបានជំរុញការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទនៈនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាការចែកបណ្ណកម្មសិទ្ធិលើកទី១២ហើយ សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅដោយពុំមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បក្សពួក ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង និងការគ្រប់គ្រងការចុះបញ្ជីដីធ្លី ដើម្បីធានានូវការកាន់កាប់ប្រើប្រាស់កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងការបង្កលក្ខណៈងាយស្រួលដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការចាត់ចែង គ្រប់គ្រង ប្រើប្រាស់អាស្រ័យផលទៅលើកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ខ្លួន។ ម្យ៉ាងទៀត ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក៏នឹងចូលរួមកាត់បន្ថយទំនាស់ដីធ្លី វិវាទសង្គម និងបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ដីធ្លីនៅមូលដ្ឋានផងដែរ។ ឯកឧត្តម ក៏បានស្នើ ដល់ប្រជាពលរដ្ឋដែលមិនទាន់មាន ឬបាត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណផុតសុពលភាព ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ។

លោក លឹម ចាន់សូភី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងដែរថា ខេត្តមណ្ឌលគិរី បានវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១២ ភូមិ ស្មើនឹង ៤៨២៧ បណ្ណ  ហើយសម្រាប់ភូមិជ្រៃសែន ចំនួន៣៩០ គ្រួសារ មានចំនួន ៤៦១ក្បាលដី ស្មើនឹងជាង ១៥០ ហិកតា៕

adm

Leave a Reply

Your email address will not be published.