ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសសម្ថកិច្ចនគរបាលអត្តសញ្ញាណប័ណ្ណត្រូវខិតខំបំពេញការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿននិងរហ័សដើម្បីជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្ត្រប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នាដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ!

ការថ្លៃបែបនេះក្នុងឱកាសដែលឯកឧត្តមជំុហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ១៧ខែវិច្ឆិកាឆ្នាំ ២០២២នៅសាលាក្រុងបាវិត។ ដោយមានអញ្ជើញ អធិបតីភាព លោកមែ”ន អេង  អភិបាលរងខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀង។និងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ក្រុង អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់។ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍ថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត គឺជាការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់នៅតាមក្រុងស្រុកនានា ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំនីមួយៗ វេទិកានៃឱកាសនេះគឺផ្ដល់ឱ្យក្រុមប្រឹក្សាខេត្ត នៅនីតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រជាពលរដ្ឋក្នុងការចូលរួម ដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត។ឯកឧត្តមជុំហាតប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍បន្តទៀតថាការបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់គឺមានប្រធានបទ-ការអនុវត្តភូមិឃុំមានសុវត្ថិភាព-ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ-ការធ្វើអត្តសញ្ញាណប័ណ្ណការងារអត្រានុកូលដ្ឋាន-បរិស្ថានអនាម័យ-បទល្មើសនេសាទ និងទំនាស់ដីធ្លី ឯកឧត្តមបន្តទៀតថាចំពោះបញ្ហាប្រឈមនានាឬក៏បងប្អូនប្រជាពលរដ្ឋបានស្នើសុំក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តគឺមានអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួមក្នុងការដោះស្រាយជូនប៉ុន្តែសំណើរណាដែលអង្គភាពពាក់ព័ន្ធមិនអាចដោះស្រាយបានគឺខាងក្រុមការងាររបស់ក្រុមប្រឹក្សាខេត្តនិងយកទៅពិភាក្សានៅថ្នាក់ជាតិ។ឯកឧត្តម ម៉ែនអេង អភិបាលរងខេត្តស្វាយរៀង បានឡើងអានរបាយការណ៍ អំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានាដែលកើតមានឡើងនៅខេត្តស្វាយរៀង។ឯកឧត្តម បន្តទៀតថា ការបើកទិកាសាធារណៈនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនិងបានដោះស្រាយរបៀបវារៈជាច្រើន […]

ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសសម្ថកិច្ចនគរបាលអត្តសញ្ញាណប័ណ្ណត្រូវខិតខំបំពេញការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿននិងរហ័សដើម្បីជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្ត្រប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នាដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ!

ការថ្លៃបែបនេះក្នុងឱកាសដែលឯកឧត្តមជំុហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ១៧ខែវិច្ឆិកាឆ្នាំ ២០២២នៅសាលាក្រុងបាវិត។ ដោយមានអញ្ជើញ អធិបតីភាព លោកមែ”ន អេង  អភិបាលរងខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀង។និងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ក្រុង អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់។ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍ថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត គឺជាការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់នៅតាមក្រុងស្រុកនានា ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំនីមួយៗ វេទិកានៃឱកាសនេះគឺផ្ដល់ឱ្យក្រុមប្រឹក្សាខេត្ត នៅនីតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រជាពលរដ្ឋក្នុងការចូលរួម ដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត។ឯកឧត្តមជុំហាតប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍បន្តទៀតថាការបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់គឺមានប្រធានបទ-ការអនុវត្តភូមិឃុំមានសុវត្ថិភាព-ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ-ការធ្វើអត្តសញ្ញាណប័ណ្ណការងារអត្រានុកូលដ្ឋាន-បរិស្ថានអនាម័យ-បទល្មើសនេសាទ និងទំនាស់ដីធ្លី ឯកឧត្តមបន្តទៀតថាចំពោះបញ្ហាប្រឈមនានាឬក៏បងប្អូនប្រជាពលរដ្ឋបានស្នើសុំក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តគឺមានអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួមក្នុងការដោះស្រាយជូនប៉ុន្តែសំណើរណាដែលអង្គភាពពាក់ព័ន្ធមិនអាចដោះស្រាយបានគឺខាងក្រុមការងាររបស់ក្រុមប្រឹក្សាខេត្តនិងយកទៅពិភាក្សានៅថ្នាក់ជាតិ។ឯកឧត្តម ម៉ែនអេង អភិបាលរងខេត្តស្វាយរៀង បានឡើងអានរបាយការណ៍ អំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានាដែលកើតមានឡើងនៅខេត្តស្វាយរៀង។ឯកឧត្តម បន្តទៀតថា ការបើកទិកាសាធារណៈនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនិងបានដោះស្រាយរបៀបវារៈជាច្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ។  ក្នុងនោះ អង្គវេទិការបានធ្វើការដោះស្រាយ នៅសំណូមពរ រួមជាមួយនឹងការ ដោះស្រាយបញ្ហា ពាក់ព័ន្ធដូចជា ការងារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារសុខុមាលភាពសង្គម ការងារបរិស្ថាន ការងារអប់រំ ការងារសាធារណៈការនិងដឹកជញ្ជូន។ក្រៅពីឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈឯកឧត្តម មែ”ន អេង អភិបាលរងខេត្តស្វាយរៀងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសសិក្សានុសិស្ស ត្រូវបង្កើននៅវិធានការសុខាភិបាលទោះបី បច្ចុប្បន្នបញ្ហាជំងឺ covid-១៩ មានភាពធូរស្រាលក្នុងសហគមន៍ក្តី ប៉ុន្តែយើងទាំងអស់គ្នា ត្រូវចូលរួមចាក់វ៉ាក់សាំង គ្រប់ចំនួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យល្អ៕

adm

Leave a Reply

Your email address will not be published.