ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងសែនមនោមរ្យ

មណ្ឌលគិរី៖ ដើម្បីជួយសម្រួល និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលអាចឆ្លើយតបបានលឿនរហ័ស អាជ្ញាធរខេត្តមណ្ឌលគិរី បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត  និងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅ នៅសួនសែនមនោរម្យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត គឺជាការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់នៅតាមក្រុងស្រុកនានា ក្នុងអំឡុងត្រីមាសទី […]

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងសែនមនោមរ្យ

មណ្ឌលគិរី៖ ដើម្បីជួយសម្រួល និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលអាចឆ្លើយតបបានលឿនរហ័ស អាជ្ញាធរខេត្តមណ្ឌលគិរី បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត  និងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅ នៅសួនសែនមនោរម្យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត គឺជាការអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់នៅតាមក្រុងស្រុកនានា ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំនីមួយៗ វេទិកានៃឱកាសនេះគឺផ្ដល់ឱ្យក្រុមប្រឹក្សាខេត្ត នៅនីតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រជាពលរដ្ឋក្នុងការចូលរួម ដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនិងបានដោះស្រាយរបៀបវារៈជាច្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ។  ក្នុងនោះ អង្គវេទិការបានធ្វើការដោះស្រាយ នៅសំណូមពរ រួមជាមួយនឹងការ ដោះស្រាយបញ្ហា ពាក់ព័ន្ធដូចជា ការងារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារសុខុមាលភាពសង្គម ការងារបរិស្ថាន ការងារអប់រំ ការងារសាធារណៈការនិងដឹកជញ្ជូន។

ក្រៅពីឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសសិក្សានុសិស្ស ត្រូវបង្កើននៅវិធានការសុខាភិបាលទោះបី បច្ចុប្បន្នបញ្ហាជំងឺ covid-១៩ មានភាពធូរស្រាលក្នុងសហគមន៍ក្តី ប៉ុន្តែយើងទាំងអស់គ្នា ត្រូវចូលរួមចាក់វ៉ាក់សាំង គ្រប់ចំនួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យល្អ ជៀសវាងការឆ្លងនៅជម្ងឺតម្កាត់ផ្សេងៗ៕

adm

Leave a Reply

Your email address will not be published.