ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ប្រកាសតែងតាំងមុខដំណែងលោក សោម សារ”ន អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបជំនួសលោកវរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែលទទួលមរណ:ភាព

ខេត្ដស្វាយរៀង ៖​នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានប្រារព្ធពិធីប្រកាស តែងតាំងមុខដំណែងអធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប  ដោយ លោកវរសេនីយ៍ទោ សោម សារ៉ន អត្តលេខ ៣៦៤៧៤ ឋាន អធិការរង ឲ្យទទួលភារកិច្ចថ្មី ជាអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ជំនួសលោកវរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែលទទួលមរណ:ភាព ។ក្រោមអធិបតីភាព លោក លោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការរងនគរបាលខេត្តស្វាយរៀង  តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង លោក ផាន់ បូរ៉ា អភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាប តំណាងដ៍ខ្ពង់ខ្ពស់លោកអភិបាលស្រុកស្វាយទាប ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី៖ស្នងការរង នគរបាលខេត្ត,លោក នាយរងការិយាល័យបុគ្គលិក,លោក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក តំណាងលោកមេបញ្ជាការ,លោក មេបញ្ជាការរងផ្នែកសឹងរងស្រុក តំណាងលោកមេបញ្ជាការ,លោក នាយ នាយរងការិយាល័យ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត, លោកមេបញ្ជាការរង សេនាតូច៦១១,លោក លោកស្រីអធិការរងគ្រប់រូប ,លោក […]

ព័ត៌មានជាតិ

ប្រកាសតែងតាំងមុខដំណែងលោក សោម សារ”ន អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបជំនួសលោកវរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែលទទួលមរណ:ភាព

ខេត្ដស្វាយរៀង ៖​នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២
នេះ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានប្រារព្ធពិធីប្រកាស តែងតាំងមុខដំណែងអធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប  ដោយ លោកវរសេនីយ៍ទោ សោម សារ៉ន អត្តលេខ ៣៦៤៧៤ ឋាន អធិការរង ឲ្យទទួលភារកិច្ចថ្មី ជាអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ជំនួសលោកវរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែលទទួលមរណ:ភាព ។ក្រោមអធិបតីភាព លោក លោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការរងនគរបាលខេត្តស្វាយរៀង  តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង លោក ផាន់ បូរ៉ា អភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាប តំណាងដ៍ខ្ពង់ខ្ពស់លោកអភិបាលស្រុកស្វាយទាប ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី៖ស្នងការរង នគរបាលខេត្ត,លោក នាយរងការិយាល័យបុគ្គលិក,លោក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក តំណាងលោកមេបញ្ជាការ,លោក មេបញ្ជាការរងផ្នែកសឹងរងស្រុក តំណាងលោកមេបញ្ជាការ,លោក នាយ នាយរងការិយាល័យ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត, លោកមេបញ្ជាការរង សេនាតូច៦១១,លោក លោកស្រីអធិការរងគ្រប់រូប
,លោក លោកស្រី មេឃុំទាំង០៩ឃុំ,លោក លោកស្រី នាយ នាយរងផ្នែក គ្រប់ផ្នែក ,លោក លោកស្រី នាយប៉ុស្ដិ៍ទាំង០៩។នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការរងនគរបាលខេត្ត បានផ្ដាំផ្ញើរ ដល់លោកអធិការស្ដីទី ដែលទទួលបានដំណែងថ្មីលោកអធិការស្ដីទីដែលទើបនឹងចូលកាន់មុខតំណែងថ្មី ត្រូវសហការណ៍ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ជាពិសេសកម្លំាងសម្ថកិច្ចក្រោមឱវាទ ត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព  ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  ៕

adm

Leave a Reply

Your email address will not be published.