ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អាជ្ញាធរស្រុកកែវសីមា បានបំពាក់ជញ្ជីងយុត្តិធម៌១កន្លែង ក្រោយពីមានការត្អួញត្អែរពីប្រជាកសិករ ថាការថ្លឹងដំឡូងមីរបស់ពួកគាត់មិនសុក្រិត

មណ្ឌលគិរី៖  នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរស្រុកកែវសីមា បានដំណើរការជញ្ជីងយុត្តិធម៌១កន្លែង ដែលបានបំពាក់ នៅដេប៉ូទិញដំឡូងមីរបស់ឈ្មួញ ស្ថិតនៅភូមិឡាបាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ការបំពាក់ជញ្ជីង យុត្តិធម៌នៅដេប៉ូទិញដំឡូងមី ក្នុងស្រុកកែវសីមា ធ្វើឡើងតាមសំណូមពររបស់ប្រជាកសិកករ ដែលបង្កបង្កើនផលដំឡូងមី ដែលត្អូញត្អែរ ថាការថ្លឹងដំឡូងមីមិនសុក្រិតយុត្តិធម៌ នៅពេលពួកគេយកទៅលក់ម្ដងៗ ។ អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឱ្យដឹងថា គោលបំណងបង្កើតជញ្ជីងយុត្តិធម៌នេះឡើង  គឺដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ឱ្យរួចផុតពីការកិបកេងភ្នែកជញ្ជីងរបស់ឈ្មួញ ។ លោកបន្តថា បច្ចុប្បន្ននៅក្នុងស្រុកកែវសីមា មានដេប៉ូទិញដំឡូងសរុបចំនួន០៦ទីតាំង ប៉ុន្តែទីតាំងជញ្ជីងយុត្តិធម៌ទើបរៀបចំហើយមានមួ០១កន្លែងប៉ុណ្ណោះ ចំណែកទីតាំងចំនួន៥កន្លែងទៀត ម្ចាស់ទីតាំងមិនទាន់ដាក់ពាក្យស្នើរសុំមករដ្ឋបាលស្រុកទេ ។ លោក សាន គឹមអ៊ាប បន្តទៀតថា ប្រសិនម្ចាស់ទីតាំងណា មិនស្នើសុំច្បាប់ដាក់ជញ្ជីងយុត្តិធម៌នោះទេ នៅពេលមានបញ្ហាពលរដ្ឋប្តឹងរឿងបាត់គីឡូ អាជ្ញាធរស្រុកនិងចាត់ការពិន័យតាមផ្លូវច្បាប់ ហើយក្នុងករណីម្ចាស់ទីតាំងមិនរាងចាល អាជ្ញាធរមានសមត្ថកិច្ចនិងចុះបិទកន្លែងតែម្តង  ។ លោកអភិបាលស្រុកក៏បាន សំណូមពរដល់ម្ចាស់ដេប៉ូ ទិញដំឡូងមី គ្រប់កន្លែងក្នុងស្រុកកែវសីមា ត្រូវរៀបចំដាក់ជញ្ជីងយុត្តិធម៌ឲ្យបានឆាប់រហ័សបំផុត ដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ។ […]

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកែវសីមា បានបំពាក់ជញ្ជីងយុត្តិធម៌១កន្លែង ក្រោយពីមានការត្អួញត្អែរពីប្រជាកសិករ ថាការថ្លឹងដំឡូងមីរបស់ពួកគាត់មិនសុក្រិត

មណ្ឌលគិរី៖  នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរស្រុកកែវសីមា បានដំណើរការជញ្ជីងយុត្តិធម៌១កន្លែង ដែលបានបំពាក់ នៅដេប៉ូទិញដំឡូងមីរបស់ឈ្មួញ ស្ថិតនៅភូមិឡាបាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ការបំពាក់ជញ្ជីង យុត្តិធម៌នៅដេប៉ូទិញដំឡូងមី ក្នុងស្រុកកែវសីមា ធ្វើឡើងតាមសំណូមពររបស់ប្រជាកសិកករ ដែលបង្កបង្កើនផលដំឡូងមី ដែលត្អូញត្អែរ ថាការថ្លឹងដំឡូងមីមិនសុក្រិតយុត្តិធម៌ នៅពេលពួកគេយកទៅលក់ម្ដងៗ ។

អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឱ្យដឹងថា គោលបំណងបង្កើតជញ្ជីងយុត្តិធម៌នេះឡើង  គឺដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ឱ្យរួចផុតពីការកិបកេងភ្នែកជញ្ជីងរបស់ឈ្មួញ ។ លោកបន្តថា បច្ចុប្បន្ននៅក្នុងស្រុកកែវសីមា មានដេប៉ូទិញដំឡូងសរុបចំនួន០៦ទីតាំង ប៉ុន្តែទីតាំងជញ្ជីងយុត្តិធម៌ទើបរៀបចំហើយមានមួ០១កន្លែងប៉ុណ្ណោះ ចំណែកទីតាំងចំនួន៥កន្លែងទៀត ម្ចាស់ទីតាំងមិនទាន់ដាក់ពាក្យស្នើរសុំមករដ្ឋបាលស្រុកទេ ។

លោក សាន គឹមអ៊ាប បន្តទៀតថា ប្រសិនម្ចាស់ទីតាំងណា មិនស្នើសុំច្បាប់ដាក់ជញ្ជីងយុត្តិធម៌នោះទេ នៅពេលមានបញ្ហាពលរដ្ឋប្តឹងរឿងបាត់គីឡូ អាជ្ញាធរស្រុកនិងចាត់ការពិន័យតាមផ្លូវច្បាប់ ហើយក្នុងករណីម្ចាស់ទីតាំងមិនរាងចាល អាជ្ញាធរមានសមត្ថកិច្ចនិងចុះបិទកន្លែងតែម្តង  ។ លោកអភិបាលស្រុកក៏បាន សំណូមពរដល់ម្ចាស់ដេប៉ូ ទិញដំឡូងមី គ្រប់កន្លែងក្នុងស្រុកកែវសីមា ត្រូវរៀបចំដាក់ជញ្ជីងយុត្តិធម៌ឲ្យបានឆាប់រហ័សបំផុត ដើម្បីចូលរួមការពារផលប្រយោជន៍កសិករ ។ ដោយឡែក ចំពោះសំណូមពរពលរដ្ឋ រឿងស្នើសុំមិនឲ្យដេប៉ូទិញដំឡូងមីកាត់ថ្លៃភាគរយ នៃថ្លៃលក់ដំឡូងមី លោកនឹងរាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត ពិនិត្យដោះស្រាយ ។

គួរបញ្ជាក់ដែរថា ម្ចាស់ដេប៉ូទទួលទិញដំឡូងមី លោក លី សៀកឡេង ក៏បានបញ្ជាក់ដែរថា ដើម្បីជៀសផុតពីការកាត់ភាគរយថ្លៃដំឡូងមី លោកសំណូមពរដល់កសិករអ្នកប្រកបរបដាំដំឡូងទាំងអស់ ផលិតដំឡូងឱ្យស្អាត កុំលាយបន្លំដីបន្ថែមព្រោះតែចង់បានចំណេញគីឡូច្រើន ហើយលោកសន្យាថា និងសំណូមពរបន្តទៅឈ្មួញវៀតណាម ដើម្បីជួយសំរួលកុំឱ្យកាត់ភាគរយពីពលរដ្ឋជាកសិករច្រើនពេក ៕(ដោយវណ្ណា)

adm

Leave a Reply

Your email address will not be published.