ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្តជាង ៣ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាយមួយ ក្នុងប្រទេសកម្ពុជា ជាពិសេស គិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តជាង ៣ម៉ឺននាក់ តួលេខនេះមានការថយចុះប្រហែល៣,៨៣% បើធៀបនិងបុណ្យអុំទូកឆ្នាំមុន ប៉ុន្តែបើប្រៀបផ្ទឹមជាមួយបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗនេះ ជាសញ្ញាល្អប្រសើរ ព្រោះមានការកើនឡើងខ្ទង់ជាង ២ម៉ឺននាក់ឯណោះ។លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា អ្នកទេសចរប្រមាណជាង ៣ម៉ឺននាក់ ដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរី ឱកាសបុណ្យអុំទូកនេះ ភាគច្រើនជាភ្ញៀវជាតិ ក្នុងនោះភ្ញៀវជាតិមានរហូតដល់ទៅ ៣១,៤៧៧នាក់ ថយចុះ ៤% រីឯភ្ញៀវបរទេសមានប្រមាណ ២១៥នាក់ប៉ុណ្ណោះ កើនឡើង២៧,៩៧%។លោក ងិន សុវិមាន អភិបាលរងខេត្ត បានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនៃឱកាសបុណ្យអុំទូក នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែង ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប […]

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្តជាង ៣ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាយមួយ ក្នុងប្រទេសកម្ពុជា ជាពិសេស គិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តជាង ៣ម៉ឺននាក់ តួលេខនេះមានការថយចុះប្រហែល៣,៨៣% បើធៀបនិងបុណ្យអុំទូកឆ្នាំមុន ប៉ុន្តែបើប្រៀបផ្ទឹមជាមួយបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗនេះ ជាសញ្ញាល្អប្រសើរ ព្រោះមានការកើនឡើងខ្ទង់ជាង ២ម៉ឺននាក់ឯណោះ។លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា អ្នកទេសចរប្រមាណជាង ៣ម៉ឺននាក់ ដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរី ឱកាសបុណ្យអុំទូកនេះ ភាគច្រើនជាភ្ញៀវជាតិ ក្នុងនោះភ្ញៀវជាតិមានរហូតដល់ទៅ ៣១,៤៧៧នាក់ ថយចុះ ៤% រីឯភ្ញៀវបរទេសមានប្រមាណ ២១៥នាក់ប៉ុណ្ណោះ កើនឡើង២៧,៩៧%។លោក ងិន សុវិមាន អភិបាលរងខេត្ត បានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនៃឱកាសបុណ្យអុំទូក នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែង ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ដើម្បីញាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយក្រៃលែង តាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ។អ្នកទេសចរ ក៏បានលើកសរសើរអំពីបរិយាសកាសព្រៃភ្នំនៅខេត្តមណ្ឌលគិរី ពិតជាទាក់ទាញ និងស្អាតប្លែកពីបណ្ដាខេត្តផ្សេងទៀត ជាពិសេស បានរៀបចំតុបតែងភ្លឺលម្អ ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច នៅទំនប់សែនសុខដុម ដែលខេត្តមណ្ឌលគិរី មិនធ្លាប់មានពីមុនមក។ ប៉ុន្តែទោះជាយ៉ាងណាក៏បានកត់សម្គាល់ឃើញភ្ញៀវទេសចរមួយចំនួនតូច មិនបានគិតគូរពីការចូលរួមលើបញ្ហាអនាម័យ ដោយមិនបានវិចខ្ចប់ ឬចោលសំរាមឲ្យបានត្រឹមត្រូវ តាមតំបន់ទេសចរណ៍ ដែលចំណុចនេះជារឿងមិនល្អសោះ។គួរបញ្ជាក់ដែរថា ត្បិតខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតត្រឹម៣ថ្ងៃ ចំនួនអ្នកទេសចរមានការថយចុះតិចតួចក្ដី ប៉ុន្តែធាតុពិតអ្នកទេសចរបានសម្រុកចូលមកកម្សាន្តខេត្តមណ្ឌលគិរី តាំងពីមុនថ្ងៃបុណ្យអុំទូកមកដល់ ពោលគឺភ្ញៀវអញ្ជើញមកកម្សាន្តចាប់តាំងពីថ្ងៃទី០៥.០៦ វិច្ឆិកា ដែលជាថ្ងៃចុងសប្ដាហ៍ ហើយកន្លែងស្នាក់នៅ ពិសេស រីស៊ត ដែលមានទេសភាពស្អាតៗ ក្នុងខេត្ត ត្រូវបានភ្ញៀវទេសចរកក់បន្ទប់តាំងពីមុនបុណ្យអុំទូក ១ខែមកម្ល៉េះ។ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវទៅដល់បងប្អូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរត្រូវចេះអធ្យាស្រ័យឲគ្នាទៅវិញទៅមកជៀសវៀងការគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនមកកំសាន្តនៅរមណីដ្ឋាននានាត្រូវចូលរួមថែរក្សាអនាម័យដើម្បីលើកកំពស់សោភ័ណ្ឌភាពខេត្តឲមានភាពស្រស់បំព្រង ។

adm

Leave a Reply

Your email address will not be published.