ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំកម្មវិធីតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

ខេត្តមណ្ឌលគិរី៖រដ្ឋបាលខេត្តមណ្ឌុលគីរីរៀបចំកម្មវិធីតាំងពិព័ណ៍និងបាញ់កាំជ្រួចដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ។កម្មវិធីធ្វើឡើង នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានអញ្ញេីញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបើកការតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ពិធីនេះប្រព្រឹត្តទៅនៅទំនប់សែនសុខដុម ស្ថិតនៅក្រុងសែនមនោរម្យ។ នាឱកាសយ៉ាងឱឡារិកអធិកអធម នៅបរិវេណទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែងលម្អផ្ការំដួល ផ្កាយ ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ដែលជាការរួមចំណែកបង្កេីតកម្មវិធីកម្សាន្តសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូជាតាមទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយេីង។នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ ខេត្តមណ្ឌលគិរី […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំកម្មវិធីតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

ខេត្តមណ្ឌលគិរី៖រដ្ឋបាលខេត្តមណ្ឌុលគីរីរៀបចំកម្មវិធីតាំងពិព័ណ៍និងបាញ់កាំជ្រួចដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ។កម្មវិធីធ្វើឡើង នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានអញ្ញេីញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបើកការតាំងពិព័ណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ពិធីនេះប្រព្រឹត្តទៅនៅទំនប់សែនសុខដុម ស្ថិតនៅក្រុងសែនមនោរម្យ។

នាឱកាសយ៉ាងឱឡារិកអធិកអធម នៅបរិវេណទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែងលម្អផ្ការំដួល ផ្កាយ ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ដែលជាការរួមចំណែកបង្កេីតកម្មវិធីកម្សាន្តសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូជាតាមទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយេីង។នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកលេងកម្សាន្តយ៉ាងច្រេីនកុះករ ហេីយកត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះក៏បានរៀបចំការតាំងពិពណ៌ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួចផងដែរ។(វណ្ណា)

adm

Leave a Reply

Your email address will not be published.