ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

មហាឧបាសិកាពុទ្ធសាសនានូបត្ថម្តក៍ កឹម សារុ”ន ឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវដង្ហែរអង្គកឋិនទានចូលវត្តទួលសីមាបានបច្ច័យសរុបជាង៦០លានរៀលដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲមានការរីកចំរើន

ខេត្តស្វាយរៀង ÷ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ មហាឧបាសិកនូបត្តម្តក៍ កឹម សារុ”ន និងឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងលោកជំទាវ ព្រមទាំងញ្ញត្តិសណ្ដាន ពុទ្ធបរិស័ទជិតឆ្ងាញចំណុះជើងជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យមហាអង្គកឋិនទានសាមគ្គីមួយដង្ហែរទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស(៣ខែ) ក្នុងពុទ្ធសីមារ នៅ វត្តទួលសីមា ស្ថិតនៅភូមិកំពោតស្គៀ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ត ស្វាយរៀង ដើម្បីប្រមូលបច្ច័យចាក់បេតុងបង្ហើយក្នុងបរិវេនក្នុងវត្ត និងកសាង កុដ និងក្លោងទ្វា រួមទាំងសមិទ្ធិផលនានាក្នុងវត្ត។បន្ទាប់ពីអង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារដើម្បីដាឆ្លងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ឯកឧត្តម យិន ច័ន្ទធួន បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់លោកតាលោកយាយនិងពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះ។ឯកឧត្តម យិន ច័ន្ទធួន បន្តថា បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច  ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ និងដោយមើលឃើញថាវត្តទួលសីមា ជួបការខ្វះខាតក្នុងសាសង់នូវហេដ្ឋារចនាសម្ពន្ធជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនាដូចជា […]

ព័ត៌មានជាតិ

មហាឧបាសិកាពុទ្ធសាសនានូបត្ថម្តក៍ កឹម សារុ”ន ឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវដង្ហែរអង្គកឋិនទានចូលវត្តទួលសីមាបានបច្ច័យសរុបជាង៦០លានរៀលដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲមានការរីកចំរើន

ខេត្តស្វាយរៀង ÷ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ មហាឧបាសិកនូបត្តម្តក៍ កឹម សារុ”ន និងឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងលោកជំទាវ
ព្រមទាំងញ្ញត្តិសណ្ដាន ពុទ្ធបរិស័ទជិតឆ្ងាញចំណុះជើងជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យមហាអង្គកឋិនទានសាមគ្គីមួយដង្ហែរទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស(៣ខែ) ក្នុងពុទ្ធសីមារ នៅ វត្តទួលសីមា ស្ថិតនៅភូមិកំពោតស្គៀ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ត ស្វាយរៀង ដើម្បីប្រមូលបច្ច័យចាក់បេតុងបង្ហើយក្នុងបរិវេនក្នុងវត្ត និងកសាង កុដ និងក្លោងទ្វា រួមទាំងសមិទ្ធិផលនានាក្នុងវត្ត។បន្ទាប់ពីអង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារដើម្បីដាឆ្លងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ឯកឧត្តម យិន ច័ន្ទធួន បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់លោកតាលោកយាយនិងពុទ្ធបរិស័ទដែលបានចូលរួមនាពេលនេះ។ឯកឧត្តម យិន ច័ន្ទធួន បន្តថា បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច  ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ និងដោយមើលឃើញថាវត្តទួលសីមា ជួបការខ្វះខាតក្នុងសាសង់នូវហេដ្ឋារចនាសម្ពន្ធជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនាដូចជា កុដ ក្លោងទ្វា ចាក់សាប។ល។ទើបឯកឧត្តមព្រមទាំងក្រុមគ្រួសារញាត្តិមិត្តជិតឆ្ងាយបានផ្តើមធ្វើបុណ្យដើម្បីដង្ហែអង្គកឋិនទានដើម្បីប្រមូលបច្ច័យកសាងនូវសមិទ្ធផលនានាក្នុងទីអារាមវត្តទូលសីមា។
ក្នុងនាមព្រះគ្រូចៅអធិការវត្តទួលសីមារ បានមានថេរះដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មហាឧបាសិកានូបត្ថម្តក៍ កឹម សារុ”ន និងឯកឧត្តម យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម  លោកជំទាវ លោក លោកស្រី ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យមហាអង្គកឋិនទានដើម្បីដង្ហែមកកាន់វត្ត នៅពេលនេះដោយទឹកចិត្តជ្រះថ្លាដែលពុទ្ធបរិស័ទព្រមទាំងញាតិញ៉ោមទាំងអស់ដែលមកពីជិត ឆ្ងាយមានទាំងក្នុងនិងក្រៅខេត្ត ។ព្រះអង្គ បានមានថេរៈដីកាបន្តផងដែរថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ។ជាចុងបញ្ចប់ ព្រះអង្គ ក៏បានប្រគេន ពរដល់ព្រះសង្ឃនិងជូនពរ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលបុណ្យពីអង្គកឋិនទានសាមគ្គីនេះគ្រប់គ្នាកុំបីអាក់ខានឡើយ។
(សូមបញ្ជាក់ផងដែរថា)ចំពោះបច្ច័យដែលបានមកពីបុណ្យអង្គកឋិនទានមហាសាមគ្គីនៅពេលនេះមាន
គឺ ដើម្បីប្រមូលបច្ច័យចាក់បេតុងបង្ហើយក្នុងបរិវេនក្នុងវត្ត និងកសាងសមិទ្ធិផលនានាក្នុងវត្តបន្តទៀត៕

adm

Leave a Reply

Your email address will not be published.