ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អបអរសាទផែនទី១ជ័យលាភី លេខ១ប្រណាំងនៅទន្លេវ៉ៃគោក្រុងស្វាយរៀងឆ្នាំ២០២២នេះ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ផែនទី២ជ័យលាភីលេខ១បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ បានទៅលើទូកកងរាជអាវុធហត្ថរាជធានីភ្នំពេញ

បន្ទាប់ពីរដ្ឋបាលខេត្តស្វាយរៀងបានប្រារព្ធពិធីប្រណាំងទូកអស់រយៈពេល ២ ថ្ងៃគឺមានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិមកទស្សនាប្រមាណ ១០ ម៉ឺននាក់នៅច្រាំងទន្លេវ៉ៃគោធ្វើអោយបរិយាកាសនៅក្នុងទឹកក្រុងស្វាយរៀង ខេត្តស្វាយរៀងពោរពេញទៅដោយមនុស្សម្នាអ៊ូអរសប្បាយរីករាយទាំងថ្ងៃទាំងយប់។នៅព្រឹកថ្ងៃ៣០​ ខែតុលា​ ឆ្នាំ២០២២នេះ​ ជាថ្ងៃផ្តាច់ព្រ័ត្រនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ នៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីខេត្តក្រុងទូទាំងប្រទេស ។លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត​ អភិបាលព្រះវិហារ​ កំពង់ចាម​ បន្ទាយមានជ័យ​ និងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត​ និងប្រតិភូខេត្តតៃនិញ​ ខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ […]

ព័ត៌មានជាតិ

អបអរសាទផែនទី១ជ័យលាភី លេខ១ប្រណាំងនៅទន្លេវ៉ៃគោក្រុងស្វាយរៀងឆ្នាំ២០២២នេះ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ផែនទី២ជ័យលាភីលេខ១បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ បានទៅលើទូកកងរាជអាវុធហត្ថរាជធានីភ្នំពេញ

បន្ទាប់ពីរដ្ឋបាលខេត្តស្វាយរៀងបានប្រារព្ធពិធីប្រណាំងទូកអស់រយៈពេល ២ ថ្ងៃគឺមានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិមកទស្សនាប្រមាណ ១០ ម៉ឺននាក់នៅច្រាំងទន្លេវ៉ៃគោធ្វើអោយបរិយាកាសនៅក្នុងទឹកក្រុងស្វាយរៀង ខេត្តស្វាយរៀងពោរពេញទៅដោយមនុស្សម្នាអ៊ូអរសប្បាយរីករាយទាំងថ្ងៃទាំងយប់។នៅព្រឹកថ្ងៃ៣០​ ខែតុលា​ ឆ្នាំ២០២២នេះ​ ជាថ្ងៃផ្តាច់ព្រ័ត្រនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ នៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីខេត្តក្រុងទូទាំងប្រទេស ។លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត​ អភិបាលព្រះវិហារ​ កំពង់ចាម​ បន្ទាយមានជ័យ​ និងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត​ និងប្រតិភូខេត្តតៃនិញ​ ខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋចូលរួមច្រេីនកុះករប្រកបដោយទិដ្ឋភាពសប្បាយរីកាយ ។
សូមជម្រាបជូនថា​ សម្រាប់ជ័យលាភីទូកដែលទទួលបានពានររង្វាន់នៅថ្ងៃនេះរួមមាន៖​ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ,ចំណាត់ថ្នាក់លេខ២ ទូក ឈ្មោះ ពោធិ៍ធំតេជោសែនជ័យ​ មកពី
វត្តពោធិ៍ធំខេត្តព្រៃវែង,​ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ​ ព្រះវិហារសែនជ័យបារមីភ្នំត្បែង​ មកពី​ កងរាជអាវុធហត្ថខេត្តព្រះវិហារ ។
-​ ផែនទី២​ ​ចំណាត់ថ្នាក់លេខ ១​ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ​ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ​ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ ៣​ ទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ​ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស​ ចំណាត់ថ្នាក់លេខ ១ទូក ឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ​ មកពីខេត្តបន្ទាយមានជ័យ​ ,​ ចំណាត់ថ្នាក់លេខ២​ ទូកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​,​ ចំណាត់ថ្នាក់លេខ៣ ទូក ឈ្មោះ សាធារណៈការសែនជ័យបារមីព្រះវិស្ណុ មកពីមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តស្វាយរៀង​។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល មកពីសាលាស្រុករមាសហែក ។
សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា​១៥លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល​ចំណាត់ថ្នាក់លេខ២​ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣​ ទទួលបានថវិកា១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕

adm

Leave a Reply

Your email address will not be published.