ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង!

(ស្វាយរៀង)÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ ដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ឯកឧត្តម អភិបាលអភិបាលរងខេត្តស្វាយរៀង ឯកឧត្តម រត័្ន ស្រ៊ាង មេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្តក្រុង ទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ផងដែរ។កម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំណុះទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះមាននារី ១ទូក ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង!

(ស្វាយរៀង)÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

ដោយការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ឯកឧត្តម អភិបាលអភិបាលរងខេត្តស្វាយរៀង ឯកឧត្តម រត័្ន ស្រ៊ាង មេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្តក្រុង ទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ផងដែរ។កម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំណុះទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះមាននារី ១ទូក ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ។ពិធីអុំទូកនេះអាចដំណើរទៅបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។នៅរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ២០២២នៅលើផ្ទៃទឹកទន្លេវៃ”គោ នៃខេត្តស្វាយរៀងមានទូកជាច្រើនប្រណាំងក្នុងទន្លេវៃ”គោ ក្រុមកីឡាករ ស្លៀកពាក់ចំ ម្រុះពណ៏ នៅលើផ្ទៃទឹក  នៅលើច្រាំងទន្លេវិញគឺបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងក្រៅខេត្តបានចូលរួមទស្សនាជាច្រើននាក់  ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម សប្បាយរីករាយ ។ ក្នុងរយៈពេល ២ថ្ងៃនេះ ក៏មានកាប្រជុំតន្ត្រីពី ក្រុមការងារតន្ត្រីស្រុកស្រែ ក្រុមការងារតន្ត្រីគ្រុឌ និងក្រុមការងារតន្ត្រីហ្គេនស៍បឺគ និងស្តង់តាំងពិព័រណ៌ជាង ៥០០ស្តង់ ផងដែរ។ក្នុងនាមប្រជាពលរដ្ឋនៅខេត្តស្វាយរៀងក៍ដូចជាភ្ញៀវជាតិអន្តរជាតិបានសំដែងការអគុណចំពោះឯកឧត្តម មែ”ន វិបុល អភិបាលខេត្តស្វាយរៀង អភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានបង្កើតកម្មវិធីនេះឡើងធ្វើបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយ៕

adm

Leave a Reply

Your email address will not be published.