ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​.

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​  ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២ នៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។​ ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា​ មកទទួលសេវា […]

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​.

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា​  ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២ នៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។​

ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា​ មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះបានបើកឲ្យដំណើរការជាផ្លូវការនាពេលនេះ​។

ឯកឧត្តមបានបន្តថា​ ដោយបច្ចុប្បន្នករណីជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យ ច្រកចេញតែមួយរបស់យើង ជាកន្លែងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឲ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃ ពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រក ។​

ឯកឧត្តមអភិបាលខេត្តបានស្នើដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុង កិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្មថែមទៀត ស្របតាម ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្ន កុំឲ្យមានការធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា៕

adm

Leave a Reply

Your email address will not be published.