ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក!

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ លោកជំទាវកិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស ។ លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលឈរលេខទី ៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ១២១ […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក!

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលឈរលេខទី ៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ១២១ លើពិភពលោក ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេ ។

លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះ ដែលបង្កឡើងដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជាការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនមែនឃើញមុខសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេ គឺគណបក្សប្រជាជនបានរស់នៅជាមួយគ្នារយៈពេលជា៤៣ឆ្នាំរួចមកហើយ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់ ។

ការចែកស្រូវពូជនេះ គឺជាការចែកនិមិត្តរូបចំនួន ២៧៣គ្រួសារ ដែលមកពី​ស្រុកចំនួន៣​ គឺស្រកកំពង់រោទិ៍ ស្រុកស្វាយជ្រំ និងក្រុងបាវិត នៃខេត្តស្វាយរៀង​ ដែលមានផ្ទៃដីខូចខាតចំនួន ៥៥០ហិកតា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានប្រកាសគាំទ្រ ថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានកូតាគណបក្សភ្លើងទៀន និងស្ថាប័នមួយចំនួន នៃខេត្តស្វាយរៀង ដែលបានចេញញាត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ។

អំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ក្នុងមួយគ្រួសារទទូលបាន ៖ ស្រូវពូជ ១០០គីឡូក្រាម អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ នំប៉ាវ ១ ទឹកសុទ្ធ ១ដប និង ថវិកា ៥ម៉ឺនរៀល ៕

adm

Leave a Reply

Your email address will not be published.