ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ទុក្ខជន់ទុក្ខជនជាតិចិនបើករថយន្តបុករថយន្តដឹកសម្រាម ពីក្រោយបណ្តាលរងរបួសធ្ងន់ធ្ងរ រថយន្តរងការខូចខាតផ្ទៃមុខទាំងស្រុង សមត្ថកិច្ចឆែកឆេឃើញមានកាំភ្លើងខ្លីមួយដើម និងថ្នាំញៀនមួយកញ្ចប់នៅក្នុងរថយន្ត.

(ខេត្តស្វាយរៀង)÷នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោង ០៤:២០ នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង រថយន្ត ក្នុងទិសដៅស្របគ្នាបណ្តាលឲរងរបួសធ្ងន់ស្រាល២នាក់រីឯរថយន្តខូចខាតផ្ទៃមុខទាំងស្រុង បើតាមសមត្ថកិច្ចបានដឹងថា នៅវេលាមោ”ងខាងលើមានរថយន្ត ០១ គ្រឿង ម៉ាក Ford Ranger ព៌ណស ពាក់ស្លាកលេខ 2AY-1099  អ្នកបើកបរឈ្មោះ LIAO, PO-HAO ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើតមកដល់កន្លែងកើតហេតុខាងលើ រេចង្កូតរថយន្តទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្តាលឲរងរបួសធ្ងន់ រថយន្តខូចខាតធ្ងន់ និងមានអ្នករួមដំណើរនៅក្នុងឡានចំនួន ០២ នាក់ទៀត មានឈ្មោះដូចខាងក្រោម :- -អ្នករួមដំណើរឈ្មោះ HUANG, […]

ព័ត៌មានជាតិ

ទុក្ខជន់ទុក្ខជនជាតិចិនបើករថយន្តបុករថយន្តដឹកសម្រាម ពីក្រោយបណ្តាលរងរបួសធ្ងន់ធ្ងរ រថយន្តរងការខូចខាតផ្ទៃមុខទាំងស្រុង សមត្ថកិច្ចឆែកឆេឃើញមានកាំភ្លើងខ្លីមួយដើម និងថ្នាំញៀនមួយកញ្ចប់នៅក្នុងរថយន្ត.

(ខេត្តស្វាយរៀង)÷នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោង ០៤:២០ នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង រថយន្ត ក្នុងទិសដៅស្របគ្នាបណ្តាលឲរងរបួសធ្ងន់ស្រាល២នាក់រីឯរថយន្តខូចខាតផ្ទៃមុខទាំងស្រុង
បើតាមសមត្ថកិច្ចបានដឹងថា នៅវេលាមោ”ងខាងលើមានរថយន្ត ០១ គ្រឿង ម៉ាក Ford Ranger ព៌ណស ពាក់ស្លាកលេខ 2AY-1099  អ្នកបើកបរឈ្មោះ LIAO, PO-HAO ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើតមកដល់កន្លែងកើតហេតុខាងលើ រេចង្កូតរថយន្តទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្តាលឲរងរបួសធ្ងន់ រថយន្តខូចខាតធ្ងន់ និងមានអ្នករួមដំណើរនៅក្នុងឡានចំនួន ០២ នាក់ទៀត មានឈ្មោះដូចខាងក្រោម :-
-អ្នករួមដំណើរឈ្មោះ HUANG, KUAN-KAI ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសស្រាល ។
អ្នករួមដំណើរម្នាក់ទៀតឈ្មោះ HOANG QUAN LONG ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិវៀតណាម  មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសស្រាល។សម្ថកិច្ចបន្តទៀតថាបន្ទាប់ពីទទួលបានព័ត៍មានថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុខាងលើ
សមត្ថកិច្ចយើងបានចុះដល់ទីតាំង ជួយសម្រូលដល់ជនរងគ្រោះ ដែលជាប់នៅក្នុងរថយន្ត និងបានឆែកនៅក្នុងរថយន្តFord Rangerរកឃើញមានអាវុធខ្លី ០១ ដើម ម៉ាកឡុក N17 បង់គ្មានគ្រាប់ និង មានថ្នាំសថ្លា ០១ កញ្ចប់ សង្ស័យថ្នាំញៀញ)។តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲដឹងហើយនៅវេលាមោ”ងខាងលើ មានជនជាតិចិនខាងលើបានបើករថយន្តបុកប៉ះរថយន្ត ០១ គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ព៌ណត្រីអ៉ី គ្មានស្លាកលេខ បើកបរដោយឈ្មោះ សិន សារិន ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡានសំរាម មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើត គ្មានរងរបួស រថយន្តខូចខាតស្រាល ហើយរថយន្តក៏បានរេចង្កូតចូលទៅផ្ទះប្រជាពលរដ្ឋឈ្មោះ ជ័យ សុវណ្ណ ភេទ ប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ រួចក៏បុករថយន្តចតនៅមុខផ្ទះ ០១ គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខ ស្វាយរៀង 3A-9378 ឡានម្ចាស់ផ្ទះ ខូចខាតស្រាល ។បន្ទាប់ពីធ្វើការពិនិត្យរួចរាល់នៅកន្លែងកើតហេតុ រួចមក សម្ថកិច្ចបានបញ្ជូនអ្នករងបួសទៅម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលមិង្តភាពកម្ពុជា-ចិន ក្រុងបាវិត ។រីឯមធ្យោបាយ
យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ។
ពាក់ពន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះដែ បណ្តាលមកពីរថយន្តម៉ាក Ford Ranger បើកបរប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកឡានដឹកសំរាមពីក្រោយ៕

 

 

 

 

 

 

 

 

 

adm

Leave a Reply

Your email address will not be published.