ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា៖ រាល់សេវាសំណូមពរ របស់អាជ្ញាធរ ឃុំស្រុកនិងយកពិភាក្សាដោះស្រាយជាមួយក្រុមការងារថ្នាក់ជាតិដើម្បីជាការធ្លើយតបតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅធ្វើយា”ងណាឲមូលដ្ឋារបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍន៍រីកចំរើន .

(ស្វាយរៀង)៖ ឯកឧត្តមមុឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា បានថ្លែងថា រាល់សេវាសំណូមពរនិងសេវាតម្រូវការនៅមូលដ្ឋាន ត្រូវដោះស្រាយឲ្យមានតម្លាភាពនិងគណនេយ្យភាព។ ការថ្លែបបែបនេះ របស់ឯកឧត្តមម៉ឹង កុម្ភៈ  អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា តំណាង ឯកឧត្តមម៉ឹង សំផនប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រានៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំ ស្រុកចន្ទ្រា នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ដែលមានការចូលរួមពីលោកថន ថាវុទ្ធា ប្រធានគណបក្សស្រុក  លោកប្រធានក្រុមប្រឹក្សាស្រុក និងលោក លោកស្រីជាក្រុមការងារថ្នាក់ស្រុក ឃុំជាច្រើននាក់។ក្នុងឱកាសនោះដែរ ឯកឧត្តមមុឹង កុម្ភៈ បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រាដែលជានិច្ចកាលលោកតែងតែនឹករលឹក គិតគូដល់បងប្អូនដែលជាថ្នាក់ដឹកនាំ ឃុំ ស្រុក នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកចន្ទ្រា ។ ឯកឧត្តមបានមានប្រសាសន៍ថា-យើងមិនត្រូវមើលតែមួយជ្រុងនោះទេ គឺត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងសេវាសាធារណៈ ការសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវធ្វើឲ្យបានលឿន ច្បាស់លាស់គឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ ជាពិសេសទង្វើល្អរបស់មន្ត្រីនៅមូលដ្ឋានតែម្ដង ដែលដែលទាក់ចិត្តពលរដ្ឋបាន”។ ជាមួយគ្នានេះឯកឧត្តមមុឹង កុម្ភៈ បានថ្លែង ជំរុញដល់ក្រុមការងារក៏ដូចជាប្រធានគណបក្សស្រុកនិងសមាជិកបក្សទាំងអស់ ត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ដើម្បីដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបង្កើនការពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី មិនត្រូវប្រកាន់ថាមកពីខាងណានោះទេ […]

ព័ត៌មានជាតិ

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា៖ រាល់សេវាសំណូមពរ របស់អាជ្ញាធរ ឃុំស្រុកនិងយកពិភាក្សាដោះស្រាយជាមួយក្រុមការងារថ្នាក់ជាតិដើម្បីជាការធ្លើយតបតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅធ្វើយា”ងណាឲមូលដ្ឋារបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍន៍រីកចំរើន .

(ស្វាយរៀង)៖ ឯកឧត្តមមុឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា បានថ្លែងថា រាល់សេវាសំណូមពរនិងសេវាតម្រូវការនៅមូលដ្ឋាន ត្រូវដោះស្រាយឲ្យមានតម្លាភាពនិងគណនេយ្យភាព។
ការថ្លែបបែបនេះ របស់ឯកឧត្តមម៉ឹង កុម្ភៈ  អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា តំណាង ឯកឧត្តមម៉ឹង សំផនប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រានៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំ ស្រុកចន្ទ្រា នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ដែលមានការចូលរួមពីលោកថន ថាវុទ្ធា ប្រធានគណបក្សស្រុក  លោកប្រធានក្រុមប្រឹក្សាស្រុក និងលោក លោកស្រីជាក្រុមការងារថ្នាក់ស្រុក ឃុំជាច្រើននាក់។ក្នុងឱកាសនោះដែរ
ឯកឧត្តមមុឹង កុម្ភៈ បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រាដែលជានិច្ចកាលលោកតែងតែនឹករលឹក គិតគូដល់បងប្អូនដែលជាថ្នាក់ដឹកនាំ ឃុំ ស្រុក នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកចន្ទ្រា ។
ឯកឧត្តមបានមានប្រសាសន៍ថា-យើងមិនត្រូវមើលតែមួយជ្រុងនោះទេ គឺត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងសេវាសាធារណៈ ការសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវធ្វើឲ្យបានលឿន ច្បាស់លាស់គឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ ជាពិសេសទង្វើល្អរបស់មន្ត្រីនៅមូលដ្ឋានតែម្ដង ដែលដែលទាក់ចិត្តពលរដ្ឋបាន”។
ជាមួយគ្នានេះឯកឧត្តមមុឹង កុម្ភៈ បានថ្លែង ជំរុញដល់ក្រុមការងារក៏ដូចជាប្រធានគណបក្សស្រុកនិងសមាជិកបក្សទាំងអស់ ត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ដើម្បីដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបង្កើនការពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី មិនត្រូវប្រកាន់ថាមកពីខាងណានោះទេ ធ្វើយ៉ាងណាឲ្យរឹងមាំ ជាពិសេសអ្នកដែលមករួមរស់ជាមួយជាមួយគណបក្សប្រជាជនកម្ពុជាយើង។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគណបក្សប្រជាជន ស្រុកចន្ទ្រាទាំងអស់ ដែលបានអនុវត្តកន្លងមកនេះ ដោយសមាជិកបក្សបានយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធិផលជាច្រើន សំរាប់បំរើឲ្យសង្គមជាតិ ពិសេសបានយក ចិត្តទុកដាក់ពង្រឹងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និង ការចូលរួមផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
បន្ថែមលើសពីនេះឯកឧត្តមមុឹង កុម្ភៈ ក៏បានផ្ដល់ឱកាសដល់លោក លោកស្រី ដែលជាមេឃុំទាំង៦ឃុំ នៅស្រុកចន្ទ្រា ឡើងរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្សោយនៅមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើរបាយការណ៍ជូនប្រធានក្រុមការងារចុះជួយស្រុក ក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។ចំពោះចំណុចដែលលោក លោកស្រី លើកមកក្នុងពិធីសំណេះសំណាលនេះ នោះរួមមាន៖ ផ្លូវ ភ្លើង សាលារៀន ជាដើម។
ឈ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមម៉ឹង កុម្ភៈ បានដឹកនាំក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានស្រុកឃុំ ចុះពិនិត្យមើលអាគារគណបក្សប្រជាជនស្រុកចន្ទ្រាដែលកំពុងសាងសង់។ឯកឧត្តមម៉ឹង កុម្ភៈ បានមានប្រសាសន៍បន្តទៀតថា ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សមាគមន៍នារីស្រុក នៅឪកាសខាងមុខនេះតាមរយៈលោកម៉ឹង កុម្ភៈអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងនាំសំណើរបស់រដ្ឋបាលស្រុក ដាក់ជូនឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុក ដើម្បីធ្វើដំណើរកំសាន្តទៅលេងខេត្តព្រះសីហនុផងដែរ៕

adm

Leave a Reply

Your email address will not be published.