ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អតីតយុទ្ធជន និងគ្រួសារមានជីវភាពខ្វះប្រមាណ៥០០គ្រួសារ នៅស្រុករមាសហែក ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងសង្គកិច្ច អតីតយុវនីតិសម្បទា

ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ​ ឯកឧត្តម វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ បានអញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០គ្រួសារ និងគ្រួសារជួបការលំបាក ១០០គ្រួសារ សរុបចំនួន ៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។​ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តមបានសម្ដែងនូវការ​ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​​​ឯកឧត្ដមរដ្ឋមន្ត្រីសួងសង្គមកិច្ចនៅអតីតយុទ្ធជននីតិសម្បទា ដែល​បានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ​ជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ៤០០ខ្នង ស្មើនឹង ៤០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ នៅភូមិជីកដីនាពេលនេះ​ និងថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមក​បានចូលរួមសហការតាមការចង្អុលណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បានជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យ​បងប្អូនបានមកស្នាក់នៅអចិន្ត្រៃ​យ៍ រហូតដល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣គ្រួសារ […]

ព័ត៌មានជាតិ

អតីតយុទ្ធជន និងគ្រួសារមានជីវភាពខ្វះប្រមាណ៥០០គ្រួសារ នៅស្រុករមាសហែក ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងសង្គកិច្ច អតីតយុវនីតិសម្បទា

ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ​ ឯកឧត្តម វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ បានអញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០គ្រួសារ និងគ្រួសារជួបការលំបាក ១០០គ្រួសារ សរុបចំនួន ៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។​ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តស្វាយរៀងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តមបានសម្ដែងនូវការ​ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​​​ឯកឧត្ដមរដ្ឋមន្ត្រីសួងសង្គមកិច្ចនៅអតីតយុទ្ធជននីតិសម្បទា ដែល​បានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ​ជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ៤០០ខ្នង ស្មើនឹង ៤០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ នៅភូមិជីកដីនាពេលនេះ​ និងថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមក​បានចូលរួមសហការតាមការចង្អុលណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បានជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យ​បងប្អូនបានមកស្នាក់នៅអចិន្ត្រៃ​យ៍ រហូតដល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូនមករដ្ឋវិញផងដែរ ។​ ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ សូមឲ្យអាជ្ញាធរ​ស្រុក រួមទាំងមន្ទីរ-អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការបំពេញបន្ថែម ក្នុងនោះក៏សូមឲ្យមានការគិតគូរផងដែរ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់​តែម្ដង ដែលអាចឲ្យបងប្អូនមានឱកាសក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តាមរយៈការ​បង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គសម្រាប់ផ្គង់ផ្គង់ទីផ្សារ និង​សិប្បកម្មដែលធ្វើដោយដៃ ជាដើម ។

ឯកឧត្តមវង  សូត បានផ្តាំផ្ញេីដល់​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូនលើការងារបណ្ដុះបណ្ដាលជំនាញ​ទាំងអស់នេះ ក៏ដូចជាជួយរកទីផ្សារសម្រាប់លក់នូវផលិតផលដែលបងប្អូនផលិតបាន ។​ ទន្ទឹមនោះ​សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ​បានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ បសស ​ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ​តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។ឯកឧត្តមបា​ន​សំណូមពរដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលមិនទាន់បានមកស្នាក់នៅអចិន្ត្រៃ​ យ៍ អញ្ជើញមកស្នាក់នៅផ្ទះដែលបានប្រគល់​ជូនរួចហើយឲ្យបានជាប់លាប់ ព្រោះដោយហេតុថា នាពេលខាងមុខនេះ ក្រុមការងារជំនាញ​នឹងចុះធ្វើការវាយតម្លៃតាមនីតិវិធីមុននឹងឈានទៅចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមគោលការណ៍ច្បាប់ដែលបានកំណត់ ត្រូវចូលរួមជួយថែទាំទ្រព្យ​សម្បត្តិ​សាធារណៈដែលមាននៅទីនេះឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែង និងសូមអញ្ជើញទៅ​ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយក​ចិត្តទុកដាក់​​ថែទាំសុខភាព និងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ ហើយក្នុងករណីដែលមានការជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗ ត្រូវរួសរាន់លើកសំណើ ឬសំណូមពរ និងរាយការណ៍ ជូនអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី​មានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ។នៅក្នុងឱកាសនោះដែរឯកឧត្តមវង សូតបានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារួមមាន
– អង្ករ ២០គីឡូក្រាម​ – មី ១កេស
– ត្រីខ ១យួរ​ – ទឹកត្រី ១យួរ
– ទឹកស៊ីអ៉ីវ ១យួរ​ – សាប៊ូលាងដៃ ២ដុំ​ និងថវិកា ១០០.០០០រៀល។

adm

Leave a Reply

Your email address will not be published.