ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង សូមឲលោកអភិបាលរងក្រុងបាវិតទាំង២ដែលទើបតែងតាំងថ្មី ត្រូវមានភាពសហការជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាលម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲមានកររីកចំរើន!

(ខេត្តស្វាយរៀង) ÷ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងជំរុញដល់លោកអភិបាលរងក្រុងបាវិតទាំងពីរដែលទើបតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ ថ្លែងនៅក្នុងឱកាសនេះធ្វើឡើងនៅរសៀលថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ក្នុងពិធីប្រកាសចូលកាន់មុខដំណែង​លោករេ”ត រក្សា ឋានន្តរស័ក្កិអន្តរក្រមថ្នាក់លេខ៤ ជាអភិបាលរងក្រុងបាវិត លោក បែ”ន ភារុណ  មានឋានន្តរស័ក្តិនាយក្រមថ្នាក់ទី៦ ជាអភិបាលរងក្រុងបាវិត ។កម្មវិធីនេះមានការអញ្ជេីញចូលរួមពីលោក លឹមសៀងហេង អភិបាលក្រុងបាវិត  អភិបាលរងក្រុងបាវិត អស់លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីប្រធានអនុប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុងបាវិត។ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានអានរបាយការណ៍ដែលរដ្ឋបាលក្រុងបាវិតសម្រេច ក្នុងការកសាងអភិវឌ្ឍន៍រីកចំរើននូវហេដ្ឋារចនាសម្ពន់នានា ក្រុងបាវិតព្រមអនុវត្តផែនការការពារទប់ស្កាត់ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ក្រាបល្បែងសុីសងខុសច្បាប់តាមរបៀភ្លៀងរលឹម ធ្វើឲក្រុងបាវិតទទួលបាននូវសុខសុវត្ថភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបន្ថែមថាលោកលោកជាអភិបាលរងស្រុកថ្មីទាំងពីរនាក់ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងអស់លោកមកកាន់តំណែងជាអភិបាលរងក្រុងបាវិតដើម្បីបំរើការងារក្រុងបាវិត មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះល្អជូនប្រជាពលរដ្ឋ និងចូលរួមការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។ […]

ព័ត៌មានជាតិ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង សូមឲលោកអភិបាលរងក្រុងបាវិតទាំង២ដែលទើបតែងតាំងថ្មី ត្រូវមានភាពសហការជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាលម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲមានកររីកចំរើន!

(ខេត្តស្វាយរៀង) ÷ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងជំរុញដល់លោកអភិបាលរងក្រុងបាវិតទាំងពីរដែលទើបតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងឱកាសនេះធ្វើឡើងនៅរសៀលថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ក្នុងពិធីប្រកាសចូលកាន់មុខដំណែង​លោករេ”ត រក្សា ឋានន្តរស័ក្កិអន្តរក្រមថ្នាក់លេខ៤ ជាអភិបាលរងក្រុងបាវិត លោក បែ”ន ភារុណ  មានឋានន្តរស័ក្តិនាយក្រមថ្នាក់ទី៦ ជាអភិបាលរងក្រុងបាវិត ។កម្មវិធីនេះមានការអញ្ជេីញចូលរួមពីលោក លឹមសៀងហេង
អភិបាលក្រុងបាវិត  អភិបាលរងក្រុងបាវិត អស់លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីប្រធានអនុប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុងបាវិត។

លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានអានរបាយការណ៍ដែលរដ្ឋបាលក្រុងបាវិតសម្រេច ក្នុងការកសាងអភិវឌ្ឍន៍រីកចំរើននូវហេដ្ឋារចនាសម្ពន់នានា ក្រុងបាវិតព្រមអនុវត្តផែនការការពារទប់ស្កាត់ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ក្រាបល្បែងសុីសងខុសច្បាប់តាមរបៀភ្លៀងរលឹម ធ្វើឲក្រុងបាវិតទទួលបាននូវសុខសុវត្ថភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបន្ថែមថាលោកលោកជាអភិបាលរងស្រុកថ្មីទាំងពីរនាក់ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងអស់លោកមកកាន់តំណែងជាអភិបាលរងក្រុងបាវិតដើម្បីបំរើការងារក្រុងបាវិត មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះល្អជូនប្រជាពលរដ្ឋ និងចូលរួមការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។

លោកអភិបាលរងខេត្ត ក៏ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុងបាវិតដែលបានរួមសាមគ្គីសហការគ្នាបានល្អ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានាវិមជ្ឍការ និងសហវិមជ្ឍការ ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃ រដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍន៍ក្រុងបាវិត ឲ្យសម្រេចបានសមិទ្ធផល និងមានការរីក ចម្រើនលើគ្រប់វិស័យ។

លោក ម៉ែន អេង អភិបាលរងបានធ្វើការផ្ដាំផ្ញើដល់គណៈអភិបាលក្រុងនិងមន្ត្រី រាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងបាវិតទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពនិង ត្រូវបន្តយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ  (ទី៣ ទី៤ និងទី៥) ផងដែរ។នៅក្នុងឱកាសនោះដែរលោកអភិបាលរងក៏បានការរំលឹកទៅដល់ថ្នាក់ដឹកនាំក្រុងលោកអធិការ លោកមេចៅសង្កាត់ លោក​មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តផែនការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

adm

Leave a Reply

Your email address will not be published.