ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខដំណែង​អភិបាលរងចំនួន២រូបនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង…

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២លោក សុខា រាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញជាអធិបតី​ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកចន្ទ្រា ចំនួន២រូបរួមមាន៖ ​-​ លោកលោកស្រី រាជ ចិត្ត្រា -​ លោក​ ធឿន រដ្ឋា ជាអភិបាលរងស្រុកចន្ទ្រា ខេត្តស្វាយរៀង។ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក  លោក លោកស្រីប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុកលោក លោកស្រីមេឃុំស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលទាំង អស់។ លោកស្រីរាជ ចិត្រា និងលោកធឿន រដ្ឋា ដែលត្រូវចូលកាន់តំណែងជាអភិបាលរងស្រុកចន្ទ្រាបានឡើងផ្ដាច់ញាចិត្តទី១÷សូមប្ដេជ្ញាចិត្តគោរពច្បាប់និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ទី២÷សូមប្ដេជ្ញាចិត្តអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ។ទី៣÷សូមប្ដេជ្ញាចិត្តខិតខំសិក្សាស្វែងយល់អំពីបទពិសោធន៍ចំណេះដឹងថ្មីៗឲ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនិងថ្នាក់ក្រោមជាតិ។ទី៤÷សូមប្ដេជ្ញាចិត្តបំពេញតួនាទីភារកិច្ចដោយអនុលោមតាមគោលការណ៍ណែនាំនិងលិខិតបទដ្ឋានកិត្តិយុត្តិពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃក្រសួងស្ថាប័នរដ្ឋបាលខេត្តនិងរដ្ឋបាលស្រុកឲ្យមានប្រសិទ្ធភាពខ្ពស់។ទី៥÷សូមផ្ដាជ្ញាចិត្តចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងគ្រប់អង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរដើម្បីសម្រេចជោគជ័យលើគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ លោក សុខា រាម អភិបាលរងស្វាយរៀងបានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រីដែលត្រូវឡើងកាន់តំណាងជាអភិបាលរងស្រុកថ្មី ១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខដំណែង​អភិបាលរងចំនួន២រូបនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង…

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២លោក សុខា រាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញជាអធិបតី​ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកចន្ទ្រា ចំនួន២រូបរួមមាន៖
​-​ លោកលោកស្រី រាជ ចិត្ត្រា
-​ លោក​ ធឿន រដ្ឋា ជាអភិបាលរងស្រុកចន្ទ្រា ខេត្តស្វាយរៀង។ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក  លោក លោកស្រីប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុកលោក លោកស្រីមេឃុំស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលទាំង អស់។ លោកស្រីរាជ ចិត្រា និងលោកធឿន រដ្ឋា ដែលត្រូវចូលកាន់តំណែងជាអភិបាលរងស្រុកចន្ទ្រាបានឡើងផ្ដាច់ញាចិត្តទី១÷សូមប្ដេជ្ញាចិត្តគោរពច្បាប់និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ទី២÷សូមប្ដេជ្ញាចិត្តអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ។ទី៣÷សូមប្ដេជ្ញាចិត្តខិតខំសិក្សាស្វែងយល់អំពីបទពិសោធន៍ចំណេះដឹងថ្មីៗឲ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនិងថ្នាក់ក្រោមជាតិ។ទី៤÷សូមប្ដេជ្ញាចិត្តបំពេញតួនាទីភារកិច្ចដោយអនុលោមតាមគោលការណ៍ណែនាំនិងលិខិតបទដ្ឋានកិត្តិយុត្តិពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃក្រសួងស្ថាប័នរដ្ឋបាលខេត្តនិងរដ្ឋបាលស្រុកឲ្យមានប្រសិទ្ធភាពខ្ពស់។ទី៥÷សូមផ្ដាជ្ញាចិត្តចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងគ្រប់អង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរដើម្បីសម្រេចជោគជ័យលើគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
លោក សុខា រាម អភិបាលរងស្វាយរៀងបានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រីដែលត្រូវឡើងកាន់តំណាងជាអភិបាលរងស្រុកថ្មី
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។
២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
៤.រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩         (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ  (ទី៣ ទី៤ និងទី៥) ។
៥. រដ្ឋបាលស្រុកត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម     សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ឆ្លៀតឱកាសនោះដែរលោក សុខា រាម ក៏បានក្រើនរំលឹកទៅដល់កងកម្លាំង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តទប់ស្កាត់ការលេងល្បែងសុីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាននានា រឺនៅទីក៏ដោយដែលលេងល្បែងខុសច្បាប់ ត្រូវបង្ក្រាបឲបានទាន់ពេលវេលា ដោយមិនលើលែងជាដាច់ខាត ៕

adm

Leave a Reply

Your email address will not be published.