ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ស្ត្រីម្នាក់ បានយកប្តីពីរ មករួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ  មានរឿងរ៉ាវ ប្តីចុង បានវាយប្តីដើម ជាមួយនឹងខ្នង កាំបិតផ្គាក់ បណ្តាលឲ្យរបួសបែកក្បាល  នៅកំពង់ស្ពឺ

កំពង់ស្ពឺ:  ហេតុការណ៍ប្តីចុង វាយប្តីដើមនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  នៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ជនរងគ្រោះ ជាប្តីដើម មានឈ្មោះ យ៉ាង សាវន អាយុ ៥៤ ឆ្នាំ ។ ចំណែកប្តីចុង ជាជនដៃដល់ ឈ្មោះ ព្រិន ផាន់ណា អាយុ ៣៤ ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅអាស្រមគោល ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។ ប្តីចុង បានយកកាំបិតផ្គាក់ ដោយប្រើខាងផ្នែកខ្នងកាំបិត វាយទៅលើជនរងគ្រោះ ជាប្ដីដើម ចំក្បាល បណ្ដាលឱ្យ រងរបួសធ្ងន់។ ក្រោយកើតហេតុភ្លាម ប្រពន្ធឈ្មោះ កុល ខិណា អាយុ ៣២ ឆ្នាំ […]

ព័ត៌មានជាតិ

ស្ត្រីម្នាក់ បានយកប្តីពីរ មករួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ  មានរឿងរ៉ាវ ប្តីចុង បានវាយប្តីដើម ជាមួយនឹងខ្នង កាំបិតផ្គាក់ បណ្តាលឲ្យរបួសបែកក្បាល  នៅកំពង់ស្ពឺ

កំពង់ស្ពឺ:  ហេតុការណ៍ប្តីចុង វាយប្តីដើមនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  នៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ជនរងគ្រោះ ជាប្តីដើម មានឈ្មោះ យ៉ាង សាវន អាយុ ៥៤ ឆ្នាំ ។ ចំណែកប្តីចុង ជាជនដៃដល់ ឈ្មោះ ព្រិន ផាន់ណា អាយុ ៣៤ ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅអាស្រមគោល ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។
ប្តីចុង បានយកកាំបិតផ្គាក់ ដោយប្រើខាងផ្នែកខ្នងកាំបិត វាយទៅលើជនរងគ្រោះ ជាប្ដីដើម ចំក្បាល បណ្ដាលឱ្យ រងរបួសធ្ងន់។ ក្រោយកើតហេតុភ្លាម ប្រពន្ធឈ្មោះ កុល ខិណា អាយុ ៣២ ឆ្នាំ បានដឹកយកប្ដីដើម ទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យ ព្យាលបាលដេរច្រើនថ្នេ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ ដើម្បីសាកសួរ។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ វាយទៅលើជនរងគ្រោះ ឈ្មោះ យ៉ុង សាវន ត្រូវជាប្ដីមុន របស់ប្រពន្ធខ្លួន ពិតប្រាកដមែន។ មូលហេតុ ដោយសាតែជនរងគ្រោះ បង្ករឿងក្នុងគ្រួសារ និងយកកូនរត់ចេញពីអាស្រម កន្លែងស្នាក់នៅ ហើយជនសង្ស័យ ខឹងទ្រាំមិនបាន ទើបឈានដល់ ថ្នាក់ យកកាំបិតផ្គាក់ វាយខាងខ្នង តែម្តងទៅ។
សមត្ថកិច្ចបានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published.