ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

បន្ទាប់មានប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាមានទីតាំងល្បែងបក្សីកីឡានៅក្នុងក្រុងបាវិតអត់ច្បាប់ លោកអភិបាលក្រុងបាវិតបានដឹកនាំកម្លាំងបញ្ជាការឯកភាពក្រុងចុះទៅពិនិត្យដល់ទីតាំងថាតើដូចការចុះផ្សាយព័ត៌មានមួយចំនួនដែរឬយ៉ាងណា.

ខេត្តស្វាយរៀង÷បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថាក្នុងក្រុងបាវិតមានល្បែងបក្សីកីឡាក្នុង casinom គ្មានច្បាប់អនុញ្ញត្តិត្រឹមត្រូវ។នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង ប្រធានគណ:បញ្ជាការឯកភាព និងមានការចូលរួមដោយ លោកអភិបាលរងក្រុង លោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងបាវិត លោក សូ សារ៉ុន អធិការរងក្រុងបាវិត លោកចៅសង្កាត់ លោកនាយរងប៉ុស្តិ៍នគរបាលសង្កាត់ និងលោកមេភូមិ បានចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា ដែលក្រុមសាព័ត៌មានបានចុះផ្សាយថាមានករណីបើកជល់មាន់ខុសច្បាប់ និងមានប្រជាពលរដ្ឋខ្មែរចូលលេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ជាប្រធានគណៈបញ្ជាការឯកភាព ប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទថា ក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា ១~ ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ Sun City ក្រុមហ៊ុន Golden Palace Co.,LTD ២~ ក្រុមហ៊ុនកាស៊ីណូមានលិខិតបញ្ជាក់និតិភាព ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រឹមត្រូវ។ ៣~ អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា ទទួលស្គាល់ថាពិតជាមានជនជាតិខ្មែរ ចូលលេងពិតមែន […]

ព័ត៌មានជាតិ

បន្ទាប់មានប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាមានទីតាំងល្បែងបក្សីកីឡានៅក្នុងក្រុងបាវិតអត់ច្បាប់ លោកអភិបាលក្រុងបាវិតបានដឹកនាំកម្លាំងបញ្ជាការឯកភាពក្រុងចុះទៅពិនិត្យដល់ទីតាំងថាតើដូចការចុះផ្សាយព័ត៌មានមួយចំនួនដែរឬយ៉ាងណា.

ខេត្តស្វាយរៀង÷បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថាក្នុងក្រុងបាវិតមានល្បែងបក្សីកីឡាក្នុង casinom គ្មានច្បាប់អនុញ្ញត្តិត្រឹមត្រូវ។នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង ប្រធានគណ:បញ្ជាការឯកភាព និងមានការចូលរួមដោយ លោកអភិបាលរងក្រុង លោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងបាវិត លោក សូ សារ៉ុន អធិការរងក្រុងបាវិត លោកចៅសង្កាត់ លោកនាយរងប៉ុស្តិ៍នគរបាលសង្កាត់ និងលោកមេភូមិ បានចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា ដែលក្រុមសាព័ត៌មានបានចុះផ្សាយថាមានករណីបើកជល់មាន់ខុសច្បាប់ និងមានប្រជាពលរដ្ឋខ្មែរចូលលេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ជាប្រធានគណៈបញ្ជាការឯកភាព ប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទថា ក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា
១~ ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ Sun City ក្រុមហ៊ុន Golden Palace Co.,LTD
២~ ក្រុមហ៊ុនកាស៊ីណូមានលិខិតបញ្ជាក់និតិភាព ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រឹមត្រូវ។
៣~ អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា ទទួលស្គាល់ថាពិតជាមានជនជាតិខ្មែរ ចូលលេងពិតមែន តែតិចតួចប៉ុណ្ណោះ។
៤~ ក្រុមហ៊ុនបានស្នើសុំបន្តអាជីវកម្មបន្តទៀត ដោយមូលហេតុក្រុមហ៊ុនមានលិខិតបញ្ជាក់និតិភាព ត្រឹមត្រូវ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងបានកំពុងស្នើសុំបន្តអាជ្ញាប័ណ្ណ។
៥~ ក្រុមអ្នកសារព័ត៌មានបានយករូបភាពវីដេអូចាស់ៗតគ្នាមកចុះផ្សាយ និងផ្សព្វផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ។
៦~ ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយមិនអនុញ្ញាតអោយជនជាតិខ្មែរចូលលេងបន្តទៀតទេ។ពាក់ព័ន្ធករណីនេះដែរបើតាមអ្នកដែលគ្រប់គ្រងទីតាំងកាស៊ីណូខាងលើបានប្រាប់អ្នកយកព័ត៌មានយើងថាបន្ទាប់ពីមានករណីផ្ទុះកូវីដ 19 អស់រយៈពេល 2 ឆ្នាំគឺគ្រប់កាស៊ីណូទាំងអស់បានស្នើសុំច្បាប់ផ្អាកអាជីវកម្មមួយរយៈដោយសារតែជំងឺ covid 19។ប៉ុន្តែដោយស្ថានភាពជម្ងឺកូវីដ19 បានធូរស្រាលហើយច្រកព្រំដែនចាប់ដំណើរការឡើងវិញខាងក្រុមហ៊ុនកាស៊ីណូនីមួយត្រូវសុំច្បាប់អនុញ្ញាតឡើងវិញប៉ុន្តែកាស៊ីណូខ្លះធ្លាក់អាជ្ញាប័ណ្ណប័ន កាសុីណូខ្លះទៀងតមិនទាន់ធ្លាក់អាជ្ញាបណ្ណប័នចំណែកកាស៊ីណូដែលលោកគ្រប់គ្រងគឺអគ្គលេខាធិដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានចេញនូវលិខិត(នីតិភាព)ដូច្នេះហើយទើបបានកាសុីដំណើរការឡើងវិញដូចកាសុីណូដ៍ទៃ នៅក្រុងបាវិត៕

adm

Leave a Reply

Your email address will not be published.