ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អាជ្ញាធរស្រុករំដួលគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានបង្កើតកម្មវិធីរាំសប្បាយបែបប្រពៃណីខ្មែរក្មេងចាស់ប្រុសស្រីប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីបង្កើនកម្មវិធីនេះឲ្យកាន់តែសប្បាយរីករាយក្នុងរដូវបុណ្យភ្ជុំ បិណ្ឌទី៨នៅវត្តលក្ខរាជា!

(ខេត្ដស្វាយរៀង)៖អភិបាលរងខេត្តស្វាយរៀងនិងអភិបាលស្រុករំដួលសម្ដែងការគាំទ្រចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមយុវវ័យទាំងអស់។ដែលបានបង្កើតកម្មវិធីរាំបែបប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរញំងឱ្យកម្មឲ្យវិធីនេះមានការសប្បាយព្រោះមានលោកយាយលោកតាយុវជនបានស្លៀកបំពាក់ជាប្រពៃណីខ្មែរនិងរាំកំសាន្តបែបបទប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរ។។នាឱកាសនោះដែរឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ដស្វាយរៀង និងលោកហែម សុីណា អភិបាលស្រុករំដួល ប្រធានក្រុមប្រឹក្សាស្រុក រួមទាំងអភិបាលរង លោកអធិការ លោកអធិការរងអាជ្ញាធរឃុំ និងពុទ្ធបរិស័ទជាច្រើនបាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមទំនៀមព្រះពុទ្ធសាសនា នៅវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង។នាព្រឹកថ្ងៃ១៨ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃកាន់បិណ្ឌវេនទី៨ បើតាមទំនៀមទម្លាប់ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញាតិដែលបានចែកឋានទៅព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិឱ្យបានជួបនូវសេចក្តីសប្បាយជារៀងដរាបទៅហើយត្រូវចេះ ការពារ៣កុំ និង៣ការពារផងដែរ ។ ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានជួបសំណេះសំណាល ព្រមទាំងទស្សនាការរាំរបស់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក និង វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ដែលរាំជាចង្វាក់(រាំវង់ រាំសារ៉ាវ៉ាន់) ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីបែបបុរាណ ហូល […]

ព័ត៌មានជាតិ

អាជ្ញាធរស្រុករំដួលគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានបង្កើតកម្មវិធីរាំសប្បាយបែបប្រពៃណីខ្មែរក្មេងចាស់ប្រុសស្រីប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីបង្កើនកម្មវិធីនេះឲ្យកាន់តែសប្បាយរីករាយក្នុងរដូវបុណ្យភ្ជុំ បិណ្ឌទី៨នៅវត្តលក្ខរាជា!

(ខេត្ដស្វាយរៀង)៖អភិបាលរងខេត្តស្វាយរៀងនិងអភិបាលស្រុករំដួលសម្ដែងការគាំទ្រចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមយុវវ័យទាំងអស់។ដែលបានបង្កើតកម្មវិធីរាំបែបប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរញំងឱ្យកម្មឲ្យវិធីនេះមានការសប្បាយព្រោះមានលោកយាយលោកតាយុវជនបានស្លៀកបំពាក់ជាប្រពៃណីខ្មែរនិងរាំកំសាន្តបែបបទប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរ។។នាឱកាសនោះដែរឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ដស្វាយរៀង និងលោកហែម សុីណា អភិបាលស្រុករំដួល ប្រធានក្រុមប្រឹក្សាស្រុក រួមទាំងអភិបាលរង លោកអធិការ លោកអធិការរងអាជ្ញាធរឃុំ និងពុទ្ធបរិស័ទជាច្រើនបាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមទំនៀមព្រះពុទ្ធសាសនា នៅវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង។នាព្រឹកថ្ងៃ១៨ខែកញ្ញាឆ្នាំ២០២២
ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃកាន់បិណ្ឌវេនទី៨ បើតាមទំនៀមទម្លាប់ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញាតិដែលបានចែកឋានទៅព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិឱ្យបានជួបនូវសេចក្តីសប្បាយជារៀងដរាបទៅហើយត្រូវចេះ ការពារ៣កុំ និង៣ការពារផងដែរ ។
ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានជួបសំណេះសំណាល ព្រមទាំងទស្សនាការរាំរបស់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក និង វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ដែលរាំជាចង្វាក់(រាំវង់ រាំសារ៉ាវ៉ាន់) ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីបែបបុរាណ ហូល ផាមួង ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងបរិវេណវត្តលក្ខរាជា និងបានសម្តែងនូវការកោតសរសើរចំពោះ ប្អូនៗយុវជនទាំងអស់។ ទន្ទឹមនឹងការមកបំពេញបុណ្យ បំពេញកុសល ក្នុងរដូវកាលបុណ្យទាន ក៏បានរួបរួមសាមគ្គីភាពគ្នារួមគ្នាជួយលើកស្ទួយ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើងដោយការរាំជាចង្វាក់បុរាណ និង ស្លៀកសម្លៀកបំពាក់សមរម្យជាលក្ខណៈប្រពៃណីខ្មែរ នេះសរបញ្ជាក់ឱ្យឃើញពីក្តីស្រឡាញ់ រួមចំណែកថែរក្សានូវវប្បធម៌ អត្តសញ្ញាណរបស់ខ្មែរយើងឱ្យកាន់តែមានភាពគង់វង្សយូរអង្វែងជានិរន្តរ៍។គួរបញ្ជាក់ផងដែរ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះមានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ដោយពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយនៃពីធីបុណ្យកាន់បិណ្ឌ។

 

adm

Leave a Reply

Your email address will not be published.