ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អង្គការជាដៃគូរ និងមន្ត្រី ពាក់ព័ន្ធក្នុងខេត្តមណ្ឌុលគិរីរៀបចំពិធី ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានដើម្បី ផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងការផ្សព្វផ្សាយប្រកបដោយគុណភាពបម្រើដល់សង្គមជាតិ.

មណ្ឌលគិរី៖មន្ត្រីអង្គភាពពាក់ពន្ឌនៅខេត្តមណ្ឌលគិរី និងអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ACT បានរៀបចំពិធីជួបជុំសំណេះសំណាលមួយឡើង ជាមួយអ្នកសារព័ត៌មានជាច្រើនអង្គភាពក្នុងខេត្តមណ្ឌលគិរី ដើម្បីរួបរួមគ្នាផ្លាស់ប្ដូរយោបល់ បទពិសោធន៍ សំដៅពង្រឹងការផ្សាយព័ត៌មាន និងជាជូនដំណឹងទៅថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមច្បាប់ ដែលជាព័ត៌មាន មានគុណភាព និងយុត្តិធម៌ ជូនដល់សង្គមជាតិ ។ ​កញ្ញា សេង សុធារី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ។កញ្ញាសេង សុធារី បានលើកឡើងថា កម្មវិធីនេះធ្វើឡើងក្នុងបំណងសំខាន់ គឺចង់លើកតម្លៃរបស់សារព័ត៌មាន តាមរយៈការបញ្ជ្រាបនូវចំណេះបន្ថែម ជូនអ្នកសារព័ត៌មានដែលពុំទាន់បានយល់ច្បាស់ អំពីសិទ្ធិក្នុងការយកព័ត៌មាន ថតរូប និងផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ពិសេសច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែកញ្ញា  ឆ្នាំ២០២២ នៅមន្ទីព័ត៍មានខេត្តមណ្ឌុលគិរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកអភិបាលរងខេត្ត មណ្ឌលគិរី អស់លោកលោកស្រី តំណាងអង្គការ អស់លោកស្រីជាប្រធានអនុប្រធានមន្ទីជុំវិញខេត្តនិងក្រុមអ្នកសាព័ត៍មានខេត្តមណ្ធុលគិរីជាះង្គភាពផងដែរ។ លោក សុន សារឿន ប្រធានមន្ទីព័ត៍ខេត្តមណ្ឌុលគិរីបានលើកឡើងដែរថា គ្រប់បណ្ដាប្រទេសប្រជាធិបតេយ្យលើពិភពលោក ឲ្យតម្លៃលើសារព័ត៌មានខ្លាំងណាស់ វិស័យសារព័ត៌មានជាអំណាចទី៤របស់ប្រទេស បន្ទាប់ពីនីតិបញ្ញត្តិ និតីប្រតិបត្តិ និងអំណាចតុលាការ ។ លោកថា សារព័ត៌មានដើរនាទីសំខាន់ណាស់  […]

ព័ត៌មានជាតិ

អង្គការជាដៃគូរ និងមន្ត្រី ពាក់ព័ន្ធក្នុងខេត្តមណ្ឌុលគិរីរៀបចំពិធី ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានដើម្បី ផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងការផ្សព្វផ្សាយប្រកបដោយគុណភាពបម្រើដល់សង្គមជាតិ.

មណ្ឌលគិរី៖មន្ត្រីអង្គភាពពាក់ពន្ឌនៅខេត្តមណ្ឌលគិរី និងអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ACT បានរៀបចំពិធីជួបជុំសំណេះសំណាលមួយឡើង ជាមួយអ្នកសារព័ត៌មានជាច្រើនអង្គភាពក្នុងខេត្តមណ្ឌលគិរី ដើម្បីរួបរួមគ្នាផ្លាស់ប្ដូរយោបល់ បទពិសោធន៍ សំដៅពង្រឹងការផ្សាយព័ត៌មាន និងជាជូនដំណឹងទៅថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមច្បាប់ ដែលជាព័ត៌មាន មានគុណភាព និងយុត្តិធម៌ ជូនដល់សង្គមជាតិ ។
​កញ្ញា សេង សុធារី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ។កញ្ញាសេង សុធារី បានលើកឡើងថា កម្មវិធីនេះធ្វើឡើងក្នុងបំណងសំខាន់ គឺចង់លើកតម្លៃរបស់សារព័ត៌មាន តាមរយៈការបញ្ជ្រាបនូវចំណេះបន្ថែម ជូនអ្នកសារព័ត៌មានដែលពុំទាន់បានយល់ច្បាស់ អំពីសិទ្ធិក្នុងការយកព័ត៌មាន ថតរូប និងផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ពិសេសច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ។កម្មវិធីបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែកញ្ញា  ឆ្នាំ២០២២ នៅមន្ទីព័ត៍មានខេត្តមណ្ឌុលគិរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកអភិបាលរងខេត្ត មណ្ឌលគិរី អស់លោកលោកស្រី តំណាងអង្គការ អស់លោកស្រីជាប្រធានអនុប្រធានមន្ទីជុំវិញខេត្តនិងក្រុមអ្នកសាព័ត៍មានខេត្តមណ្ធុលគិរីជាះង្គភាពផងដែរ។
លោក សុន សារឿន ប្រធានមន្ទីព័ត៍ខេត្តមណ្ឌុលគិរីបានលើកឡើងដែរថា គ្រប់បណ្ដាប្រទេសប្រជាធិបតេយ្យលើពិភពលោក ឲ្យតម្លៃលើសារព័ត៌មានខ្លាំងណាស់ វិស័យសារព័ត៌មានជាអំណាចទី៤របស់ប្រទេស បន្ទាប់ពីនីតិបញ្ញត្តិ និតីប្រតិបត្តិ និងអំណាចតុលាការ ។ លោកថា សារព័ត៌មានដើរនាទីសំខាន់ណាស់  រួមចំណែកកែប្រែសង្គមជាតិមួយឲ្យល្អផូរផង់ តាមរយៈការផ្សាយព័ត៌មានជាមូលដ្ឋានចំណេះដឹងដល់មជ្ឍដ្ឋាននានា និងថែមទាំងជួយផ្សព្វផ្សាយកែតម្រូវ នូវចំណុចអសកម្មនានាក្នុងការបម្រើសេវាផ្សេងពីសំណាក់មន្ត្រី ជូនប្រជាពលរដ្ឋផងដែរ ។ក្នុងនាម អ្នកយកព័ត៌មានដែលបានចូលរួមក្នុងពិធីសំណេះសំណាលដើម្បីផ្តល់បទពិសោធន៍នេះ ជុំវិញវិស័យព័ត៍មានបានសម្ដែងភាពរីករាយព័ត៌ហើយក៍មូលដ្ឋានចំនេះដឹងទទួលបាន គឺជាចំណុចល្អៗដែលអ្នកសារព័ត៌មានអាចយកទៅប្រើក្នុងការសរសេរអត្ថបទប្រកបដោយគុណភាពជូនអ្នកទស្សនាផងដែរ ។
លោក ងិន សុវិមាន អភិបាលរងខេត្តបានថ្លែងថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា ត្រូវបានលើកកម្ពស់ លើកតម្លៃសិទ្ធិសេរីភាព និងការយកចិត្តទុកដាក់ខ្លាំងណាស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ។ លោកអភិបាលរងខេត្ត ក៏មានជាមតិសំណូមដល់អ្នកសារព័ត៌មាន ដែលមិនទាន់ជ្រាបច្បាស់អំពីច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន សូមសិក្សាឈ្វេងយល់ឲ្យបានច្រើន ដើម្បីផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវិៈ ការពារខ្លួនឯងអំពីការប្រឈមផ្សេងៗ ។ លោកសំណូមពរទៀតថា អ្នកព័ត៌មាន ក៏គួរអានព័ត៌មានជាប្រចាំដែលផ្សាយចេញពីស្ថាប័នព័ត៌មានធំៗ ជាប្រភេទព័ត៌មានត្រឹមត្រូវ មូលដ្ឋានច្បាស់លាស់ ទាំងនេះសុទ្ធតែជាចំណេះដឹងល្អៗ ដែលអាចរៀនសូត្របាននិងយកបទពិសោធន៍ទៅបំរើអង្គភាពតបស់ខ្លួន៕​( ដោយវណ្ណា មណ្ឌុលគិរី)

 

adm

Leave a Reply

Your email address will not be published.