(ខេត្តស្វាយរៀង):ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដេីម្បីពន្លឿនលេីការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។ ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយះពេល២ថ្ងៃគឺ ថ្ងៃសៅ-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនោះដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ជាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ19ហើយរដ្ឋបាលខេត្តស្វាយរៀងក៏សំណូមពរទៅដល់បងប្អូនដែលមកទស្សនានៃការប្រណាំងទូកនៅខែខាងមុខនេះនឹងត្រូវគោរពនូវវិធានការអនាម័យយើងត្រូវការពារនូវជំងឺ covid 19 ទាំងអស់គ្នា។

ឯកឧត្តមមែ”ន វិបុល អភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោងប្រារព្ធធ្វើនៅចុងខែតុលា ឆ្នាំ២០២២ខាងមុខនេះបន្ទាប់ពីអាក់ខានក្នុងការប្រណាំងទូករយៈពេល 2 ឆ្នាំដោយសារជំងឺ covid 19.
(ខេត្តស្វាយរៀង):ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដេីម្បីពន្លឿនលេីការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។
ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយះពេល២ថ្ងៃគឺ ថ្ងៃសៅ-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនោះដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ជាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ19ហើយរដ្ឋបាលខេត្តស្វាយរៀងក៏សំណូមពរទៅដល់បងប្អូនដែលមកទស្សនានៃការប្រណាំងទូកនៅខែខាងមុខនេះនឹងត្រូវគោរពនូវវិធានការអនាម័យយើងត្រូវការពារនូវជំងឺ covid 19 ទាំងអស់គ្នា។