ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ឯកឧត្តម រស់ ផារិទ្ធអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល បណ្តុះបណ្តាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវះ.

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃ 06/9/2022 ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការបណ្តុះបណ្តាលខេត្ត ខ្ញុំបានចូលរួមពិធីប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាល ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TEVETSDP/ADB/AFD Loan នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ។ ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ក៍ដូចជាគណៈកម្មការបណ្តុះបណ្តាលខេត្ត ខ្ញុំក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អាជ្ញាធរឃុំ សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ ក្នុងការបណ្ដុះបណ្ដាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈនាពេលកន្ងមក ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្មជំនាញពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើកស្ទួយកម្រិតជីវភាពរស់នៅ និងបង្កើនផលិតភាពការងារ និងការប្រកួតប្រជែង ។ ជាមួយនេះ ខ្ញុំបានសំណូមពរដល់ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ សូមផ្ដល់កិច្ចសហការល្អជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ស្វាយរៀង ពិសេសផ្តោតសំខាន់លើការផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពិសេស សិស្ស និស្សិត ដែលបោះបង់ការសិក្សា គ្រួសារក្រីក្រ […]

ព័ត៌មានជាតិ

ឯកឧត្តម រស់ ផារិទ្ធអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល បណ្តុះបណ្តាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវះ.

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃ 06/9/2022 ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការបណ្តុះបណ្តាលខេត្ត ខ្ញុំបានចូលរួមពិធីប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាល ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TEVETSDP/ADB/AFD Loan នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ក៍ដូចជាគណៈកម្មការបណ្តុះបណ្តាលខេត្ត ខ្ញុំក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អាជ្ញាធរឃុំ សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ ក្នុងការបណ្ដុះបណ្ដាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈនាពេលកន្ងមក ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្មជំនាញពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើកស្ទួយកម្រិតជីវភាពរស់នៅ និងបង្កើនផលិតភាពការងារ និងការប្រកួតប្រជែង ។ ជាមួយនេះ ខ្ញុំបានសំណូមពរដល់ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ សូមផ្ដល់កិច្ចសហការល្អជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ស្វាយរៀង ពិសេសផ្តោតសំខាន់លើការផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពិសេស សិស្ស និស្សិត ដែលបោះបង់ការសិក្សា គ្រួសារក្រីក្រ ដែលនៅទំនេរ មិនទាន់មានការងារធ្វើ សូមជួយជំរុញឱ្យពួកគាត់បានមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ឬនៅតាមសហគមន៍នៅមូលដ្ឋាន ស្របទៅនឹងប្រធានបទ “TVET បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់” និងសំដៅសម្រេចឱ្យបាននូវគោលដៅ ដែលកំណត់ថា “យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ដើម្បីទទួលបានជំនាញបច្ចេកទេស ចំណេះដឹងពិតប្រាកដ ដើម្បីស្វែងរកការងារធ្វើ ទទួលបានប្រាក់ចំណូលខ្ពស់ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ៕

adm

Leave a Reply

Your email address will not be published.