ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ប្រជាពលរដ្ឋចាស់ជរាចំនួន ១៥០ គ្រួសារ ជួបការខ្វះខាតក្នុងក្រុងបាវិត ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយះឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជ.

(ស្វាយរៀង) : ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរាចំនួន ១៥០ គ្រួសារ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១៥០គ្រួសារ ដែលជ៍បការខ្វះខាត ដើម្បីចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អំណោយដ៏ថ្លៃថ្លានេះ បានមកពីកៀរគររបស់ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងការឧបត្ថម្ភពីសមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលមានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន។ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងបាវិត បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចាស់ជរាចំនួន ១៥០ គ្រួសារ ជួបការខ្វះខាតក្នុងក្រុងបាវិត ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយះឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជ.

(ស្វាយរៀង) : ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរាចំនួន ១៥០ គ្រួសារ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១៥០គ្រួសារ ដែលជ៍បការខ្វះខាត ដើម្បីចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អំណោយដ៏ថ្លៃថ្លានេះ បានមកពីកៀរគររបស់ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងការឧបត្ថម្ភពីសមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលមានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន។ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងបាវិត បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ។សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក បានបង្ហាញពីការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតារួចមកឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិតបានដឹកនាំក្រុមការងារទាំងអស់ ចូលរួមទទួលទាននំបញ្ចុកសាមគ្គីនៅភូមិបាវិតលើ សង្កាត់បាវិត ដើម្បីថ្លែងអំណរគុណដល់ក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចបានចុះសួរសុខទុក្ខដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ផងដែរ។

adm

Leave a Reply

Your email address will not be published.