ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

លោក ហែម សុីណា​ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុករំដួល​ ខេត្តស្វាយរៀង

លោកហែម សុីណា ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុក រំដូល ជំនួស លោកសុខា រាម ត្រូវកាន់តំណែងអភិបាលរងខេត្តស្វាយរៀង។កម្មវិធីធ្វើឡើងព្រឹកថ្ងៃទី០៥ ខែកក្តដាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករំដួល ។ ដោយមានអញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ​  លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ឃុំ។ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ជាពិសេសក្រោមការដឹកនាំរបស់លោក សុ​ខា​ ​រ៉ាម អតីតអភិបាលស្រុករំដួល​នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើររួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ […]

ព័ត៌មានជាតិ

លោក ហែម សុីណា​ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុករំដួល​ ខេត្តស្វាយរៀង

លោកហែម សុីណា ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុក រំដូល ជំនួស លោកសុខា រាម ត្រូវកាន់តំណែងអភិបាលរងខេត្តស្វាយរៀង។កម្មវិធីធ្វើឡើងព្រឹកថ្ងៃទី០៥ ខែកក្តដាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករំដួល ។

ដោយមានអញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ​  លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ឃុំ។ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ជាពិសេសក្រោមការដឹកនាំរបស់លោក សុ​ខា​ ​រ៉ាម អតីតអភិបាលស្រុករំដួល​នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើររួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១.ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ចោរកម្ម និង ល្បែងស៊ីសងនៅគ្រប់មូលដ្ឋានទូទាំងស្រុក ទន្ទឹមនេះក៏ត្រូវបន្តចាត់វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ។
២.រដ្ឋបាលស្រុក ត្រូវបន្តយកចិត្តទុកដាក់ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែ សកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ។
៣.រដ្ឋបាលស្រុក ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បើតាមប្រតិទិនរបស់ គ.ជ.ប ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ។
៤.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើ ការងារ ទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រី រាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និង ទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ ។
៥.គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
៦.គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញ ការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តលក្ខខណ្ឌការងារជូនមន្ត្រីរាជការ ធ្វើយ៉ាងឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ទន្ទឹមនិងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីក្រសួង-ស្ថាប័នថ្នាក់ជាតិ នាពេលខាងមុខ ។
៧.សូមឲ្យលោកអភិបាលស្រុកថ្មី ទន្ទឹមនឹងអនុវត្តការងារគ្រប់គ្រងរដ្ឋបាល និងការងារ សន្តិសុខក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក គឺចាំបាច់ណាស់ត្រូវមានគំនិតអភិវឌ្ឍន៍ មានចក្ខុវិស័យដឹកនាំច្បាស់លាស់ ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ជាពិសេសត្រូវ ខិតខំប្រមូលផ្ដុំធនធានដែលមានស្រាប់ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើន និងឆ្លើយ ត ប ទៅនឹងសេចក្តីត្រូវការជាក់ស្តែងពិតប្រាកដ របស់ ប្រជា ពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសលើផ្នែកសេវាកម្មសាធារណៈ ។
៨.បច្ចុប្បន្ននេះ បើទោះបីជាស្រុកនៅមិនទាន់រៀបចំសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប៉ុន្តែការិយាល័យច្រកចេញចូលតែមួយស្រុក ក៏បាននិងកំពុងដំណើរការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋរួចហើយ ដូច្នេះត្រូវខិតខំពង្រឹងការអនុវត្តការងារនេះ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ប្រកប ដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី៕

 

adm

Leave a Reply

Your email address will not be published.