ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរក្សាបាននូវធនធានធម្មជាតិ គឺជាភារៈដ៏ចាំបាច់បំផុតរបស់មន្ត្រីបរិស្ថាន ដូច្នេះប្រធានមន្ទីរដែលត្រូវបានប្រកាសតែងតាំងថ្មីសម្រាប់ខេត្តមណ្ឌលគិរី គឺឱកាសមួយដែលត្រូវអភិវឌ្ឍន៏សមត្ថភាពជាអ្នកដឹកនាំ កែលម្អរាល់ចំនុចខ្វះខាតដែលធ្លាប់កើតមាននាពេលកន្លងមក។ ឯកឧត្តម មានប្រសាសន៏បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ការងារការពារ ការងារអភិវឌ្ឍន៏ គឺជាសូចនាករដ៏សំខាន់ ដែលជំនាញបរិស្ថានត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឆ្លើយតបដល់គោលនយោបាយជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ដែលទើបត្រូវបានប្រកាសតែងតាំង ត្រូវកត់ត្រាទុកនូវការណែនាំរបស់អភិបាលខេត្តដែលបានជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នាពេលកន្លងមកដើម្បីចងក្រងទុកជាគោលនយោបាយកក្នុងអង្គភាព សម្រាប់អនុវត្តន៏តទៅថ្ងៃក្រោយ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌគិរី មានប្រសាសន៏ថា ដើម្បីអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ជូននាពេលកន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ឆ្លើយតបជាមួយនឹង ផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ តាមរយៈយន្តកាលអភិរក្សការពារបង្កើតថ្មី ដែលជាចំណែកដ៏សំខាន់បំផុត។ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តថ្មី ដែលទើបទទួលតំណែងត្រូវបង្កើនសាមគ្ភីភាព ជាមួយមន្ត្រីក្រោមឱវាទ […]

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញដល់ប្រធានមន្ទីរដែលទេីបប្រកាសតែងតាំងថ្មី ត្រូវអភិវឌ្ឍន៏សមត្ថភាព កែលម្អចំនុចខ្វះខាត និងត្រូវចូលរួមទប់ស្កាត់ ការពារធនធានធម្មជាតិឲ្យបានគង់វង្ស
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរក្សាបាននូវធនធានធម្មជាតិ គឺជាភារៈដ៏ចាំបាច់បំផុតរបស់មន្ត្រីបរិស្ថាន ដូច្នេះប្រធានមន្ទីរដែលត្រូវបានប្រកាសតែងតាំងថ្មីសម្រាប់ខេត្តមណ្ឌលគិរី គឺឱកាសមួយដែលត្រូវអភិវឌ្ឍន៏សមត្ថភាពជាអ្នកដឹកនាំ កែលម្អរាល់ចំនុចខ្វះខាតដែលធ្លាប់កើតមាននាពេលកន្លងមក។
ឯកឧត្តម មានប្រសាសន៏បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ការងារការពារ ការងារអភិវឌ្ឍន៏ គឺជាសូចនាករដ៏សំខាន់ ដែលជំនាញបរិស្ថានត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឆ្លើយតបដល់គោលនយោបាយជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ដែលទើបត្រូវបានប្រកាសតែងតាំង ត្រូវកត់ត្រាទុកនូវការណែនាំរបស់អភិបាលខេត្តដែលបានជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នាពេលកន្លងមកដើម្បីចងក្រងទុកជាគោលនយោបាយកក្នុងអង្គភាព សម្រាប់អនុវត្តន៏តទៅថ្ងៃក្រោយ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌគិរី មានប្រសាសន៏ថា ដើម្បីអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ជូននាពេលកន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ឆ្លើយតបជាមួយនឹង ផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ តាមរយៈយន្តកាលអភិរក្សការពារបង្កើតថ្មី ដែលជាចំណែកដ៏សំខាន់បំផុត។
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តថ្មី ដែលទើបទទួលតំណែងត្រូវបង្កើនសាមគ្ភីភាព ជាមួយមន្ត្រីក្រោមឱវាទ ពង្រឹងវិន័យ និងចាត់វិធានការធ្ងន់លើបុគ្គលដែលឆ្លៀតកេងចំណេញ ក្នុងភារៈកិច្ចរបស់ខ្លួនជៀសវាងការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា លោក ឆៅ ប៊ុនឈឿន អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជំនួសលោក កែវ សុភគ៌ ដែលត្រូវបានតម្លើងទៅជាអគ្គាធិការនៃអគ្គារធិការដ្ឋានក្រសួងបរិស្ថាន៕វណ្ណា