ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អាជ្ញាធរស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ  ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថលខេត្ត!

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ មីនា ២០២៣ នៅសាលសាលាស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ  ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពលលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី លោក-លោកស្រីអនុប្រធានមន្ទីរ លោកយិន សុខឡេង អភិបាលរងស្រុក លោកគ្រូអ្នកគ្រូ ប្រជាសហគមន៏ សិក្សានុសិស្ស និងតំណាងអង្គការមរតកបៃតង ប្រមាណជិត២០០នាក់ចូលរួមក្រោមបរិយាកាសសប្បាយរីករាយ។ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីមានប្រសាសន៏ថា ប្រធានបទអបអរសាទរខួបលើទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ដែលក្រសួងកិច្ចការនារីបានលើកឡើងជាពាក្យស្លោកនាឆ្នាំ២០២៣នេះទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិនិងអន្តរជាតិ ខណៈស្ត្រីបានចូលរួមចំណែកកាន់តែច្រើនក្នុងសង្គមនិងការងារអភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ។ ប្រធានបទទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ក្រសួងកិច្ចការនារី បានរំលេចនៅពាក្យ គន្លឹះ២គឺ ទី១ពាក្យថាសុខសន្តិភាព គឺដោយសារយើងរស់នៅ ត្រូវការសុខសន្តិភាពជាចាំបាច់ ដើម្បី ទទួលបានកិច្ចអភិវឌ្ឍន៍ លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ ពេលដែលមានសុខសន្តិភាព អាចនាំ សង្គមទាំងទទួលបាននូវសមភាពយេនឌ័រ ហើយស្ត្រីទទួលបានផលប្រយោជន៍កាន់តែល្អប្រសើរ។ ទី២ […]

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ  ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថលខេត្ត!

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ មីនា ២០២៣ នៅសាលសាលាស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ  ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពលលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី លោក-លោកស្រីអនុប្រធានមន្ទីរ លោកយិន សុខឡេង អភិបាលរងស្រុក លោកគ្រូអ្នកគ្រូ ប្រជាសហគមន៏ សិក្សានុសិស្ស និងតំណាងអង្គការមរតកបៃតង ប្រមាណជិត២០០នាក់ចូលរួមក្រោមបរិយាកាសសប្បាយរីករាយ។

លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីមានប្រសាសន៏ថា ប្រធានបទអបអរសាទរខួបលើទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ដែលក្រសួងកិច្ចការនារីបានលើកឡើងជាពាក្យស្លោកនាឆ្នាំ២០២៣នេះទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិនិងអន្តរជាតិ ខណៈស្ត្រីបានចូលរួមចំណែកកាន់តែច្រើនក្នុងសង្គមនិងការងារអភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ។

ប្រធានបទទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ក្រសួងកិច្ចការនារី បានរំលេចនៅពាក្យ គន្លឹះ២គឺ ទី១ពាក្យថាសុខសន្តិភាព គឺដោយសារយើងរស់នៅ ត្រូវការសុខសន្តិភាពជាចាំបាច់ ដើម្បី ទទួលបានកិច្ចអភិវឌ្ឍន៍ លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ ពេលដែលមានសុខសន្តិភាព អាចនាំ សង្គមទាំងទទួលបាននូវសមភាពយេនឌ័រ ហើយស្ត្រីទទួលបានផលប្រយោជន៍កាន់តែល្អប្រសើរ។ ទី២ គឺពាក្យថាយុគសម័យឌីជីថល ដោយសារ យើងសព្វថ្ងៃកំពុងតែរស់នៅក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថល ដូចនេះស្ត្រីត្រូវតែប្រឹងចាប់យកចំណេះ សម្របខ្លួនទៅនឹងបច្ចេកវិទ្យានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន។

លោកស្រី ម៉ាលី សុខនី បានបន្តថា ការរៀបចំខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ពិតជាមានអត្ថន័យនិងសារៈសំខាន់ឆ្លើយតបទៅនឹងបរិការណ៍សេដ្ឋកិច្ចសកល និងសង្គមទោះបីសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ប្រធានបទនេះ បានបង្ហាញឪ្យឃើញថាការចូលរួមរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍមាននៅគ្រប់កម្រិតគ្រប់វិស័យ និងគ្រប់កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដែលស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិង សង្គមជាតិ។
លោកស្រីប្រធានមន្ទីរកិច្ចការនារីបានបញ្ជាក់ថា នាពេលកន្លងមកស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិ ដែលបានអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រីយ៉ាងសកម្ម សម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕

adm

Leave a Reply

Your email address will not be published.