ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អភិបាលក្រុងលោក លឹម សៀងហេង ព្រមទាំងក្រុមការងារប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយជួបការ ខ្វះខាតនិងកូន៦នាក់ នៅក្រុងបាវ!

(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអញ្ជើញប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយម្នាក់ ដែលមានកូន ប្រុសស្រី ចំនួន ៦ នាក់ រស់នៅក្នុងបន្ទុក ដើម្បីជួយ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ ។ ពិធីប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿងនេះធ្វើឡើងនាថ្ងៃទី៥ខែមីនាឆ្នាំ២០២៣ដោយមានការចូលរួមពីសំណាក់ចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជន នានា នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ លោក អភិបាលក្រុងបាវិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែផ្តល់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាព ក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀត ផងដែរ ដោយមិនទុកឲ្យពួកគាត់ រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះ ស្រាយនោះទេ។ លោក បន្តថា កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ […]

ព័ត៌មានជាតិ

អភិបាលក្រុងលោក លឹម សៀងហេង ព្រមទាំងក្រុមការងារប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយជួបការ ខ្វះខាតនិងកូន៦នាក់ នៅក្រុងបាវ!

(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអញ្ជើញប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយម្នាក់ ដែលមានកូន ប្រុសស្រី ចំនួន ៦ នាក់ រស់នៅក្នុងបន្ទុក ដើម្បីជួយ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ ។
ពិធីប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿងនេះធ្វើឡើងនាថ្ងៃទី៥ខែមីនាឆ្នាំ២០២៣ដោយមានការចូលរួមពីសំណាក់ចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជន នានា នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
លោក អភិបាលក្រុងបាវិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែផ្តល់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាព ក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀត ផងដែរ ដោយមិនទុកឲ្យពួកគាត់ រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះ ស្រាយនោះទេ។
លោក បន្តថា កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ សប្បុរសជននានា រួមនឹងខាងកាកបាទក្រហមកម្ពុជាក្រុង ក៏ធ្លាប់បានផ្តល់ អំណោយជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការរបស់ ពួកគាត់ទាំងអស់នោះឡើយ គឺជួយបានមួយគ្រាតែប៉ុណ្ណោះ។
លោកលឹម សៀងហេងអភិបាលក្រុង ក៏បានជំរុញដល់ក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាង មុខ គឺបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាពនិងបន្តការអភិវឌ្ឍ រីកចម្រើនជាបន្តទៅទៀតផងដែរ។
បើតាមលោក យស់ ឌី មេភូមិបាវិតកណ្ដាល សង្កាត់បាវិត បានមានប្រសាសន៍ឲ្យដឹងថា: ស្ត្រីមេម៉ាយ ដែលទទួលបានផ្ទះមួយខ្នង រួមនឹងម៉ូតូមួយគ្រឿងនេះ មានឈ្មោះ សួស សុខ អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមុខរបរ ជាអ្នកដើរលាងចាន និងបោកខោអាវ ឲ្យគេនៅតាមផ្ទះ ហើយសព្វថ្ងៃ មានកូន ៦ នាក់ រស់នៅក្នុងបន្ទុកបច្ចុប្បន្ន កំពុងជួបការលំបាក ក្នុងជីវភាពរស់នៅ ។
លោកបន្តថា ដោយមើលឃើញនូវការលំបាកក្នុង គ្រួសារស្ត្រី ខាងលើនេះ ជាគ្រួសារក្រីក្រ គ្មានទីជម្រក ទើបលោកបានខ្នះខ្នែងស្វែងរក សប្បុរសជននានា នៅក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះមួយខ្នង ធ្វើអំពីស័ង្កសី មានទទឹង ៤,១ ម៉ែត្រ បណ្ដោយ ៧,៨ ម៉ែត្រ ព្រមទាំងម៉ូតូមួយគ្រឿង ដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារស្ត្រី ខាងលើ ដើម្បីមានទីជម្រករស់នៅ បានសមរម្យ និងមានមធ្យោបាយ សម្រាប់ធ្វើដំណើរ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត បានងាយស្រួល ទៅថ្ងៃក្រោយ ដែលចំណាយថវិកា សរុបអស់ប្រមាណជាង ១ ពាន់ដុល្លារសហរដ្ឋអាមេរិក ។លោកលឹម សៀងហេង សូមបងស្រីខិតខំរកស៊ីដើម្បីចិញ្ចឹមជីវិតបន្តទៀតនិងថែទាំសុខ ភាពបានល្អប្រសើរ  ព្រោះរាជរដ្ឋាភិបាល បានខិតខំទាក់ទាញវិនិយោគទុនជាច្រើនមកវិនយោគរកសុីក្នុងខេត្តស្ចាយរៀងដូចជារោងចក្រសហគ្រាស ជាច្រើនក្នុងដឹកដីក្រុងវិត ហើយស្រូបយកកម្មកម្មការនីចក្រប្រមាណជាង៦សែននាក់នៅក្នុងស្រុក ក្រៅស្រុក៕

adm

Leave a Reply

Your email address will not be published.