ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ស្នេីរដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ TVET ដល់យុវជនអត់ការងារធ្វេី ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត

មណ្ឌលគិរី: លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុង កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្សព្វផ្សាយជ្រើសរើសយុវជនលើកកម្ពស់ TVET ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ជាការឆ្លើយតបនឹងកាអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងខេត្ត ព្រមទាំងការអភិវឌ្ឍន៍ក្នុងវិស័យ TVET ខេត្ត ក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បាននឹងកំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅមុខបង្កើនគំនិតផ្តួចផ្តើមថ្មីៗដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន ភូមិ ស្រុក ពិសេសសិស្សានុសិស្ស បោះបង់ការសិក្សា យុវជនអត់ការងារធ្វើនិង ជនងាយរងគ្រោះ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលរងខេត្ត […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ស្នេីរដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ TVET ដល់យុវជនអត់ការងារធ្វេី ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត

មណ្ឌលគិរី: លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុង កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្សព្វផ្សាយជ្រើសរើសយុវជនលើកកម្ពស់ TVET ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ជាការឆ្លើយតបនឹងកាអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងខេត្ត ព្រមទាំងការអភិវឌ្ឍន៍ក្នុងវិស័យ TVET ខេត្ត ក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បាននឹងកំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅមុខបង្កើនគំនិតផ្តួចផ្តើមថ្មីៗដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន ភូមិ ស្រុក ពិសេសសិស្សានុសិស្ស បោះបង់ការសិក្សា យុវជនអត់ការងារធ្វើនិង ជនងាយរងគ្រោះ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវសហការជាមួយមជ្ឈមណ្ឌល ក្នុងការបញ្ជូនសិស្សមកទទួលការបណ្តុះបណ្តាលជំនាញនៅមជ្ឈមណ្ឌល ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញការបណ្តុះបណ្តាលយុវជន១.៥លានាក់ ដល់គ្រួសារក្រីក្រ។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជម្រុញដល់ ក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ត្រូវបន្តលើកទឹកចិត្ត សម្រាប់ការបណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយជំនាញ និង គុណវុឌ្ឍិគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពថែមទៀត  ដើម្បីបង្កើនភាពប្រកួតប្រជែង និង ភាពឆ្លើយតបតាមតម្រូវការរបស់    ឧស្សាហកម្ម សហគ្រាស សិប្បកម្មកែច្នៃ រោងកែច្នៃ និងសហគ្រិន បច្ចុប្បន្ន និង ទៅអនាគត។

លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមសហការណ៍ជាមួយមជ្ឈមណ្ឌលកន្លងមក និងស្នើដល់ឃុំ/សង្កាត់ ត្រូវបញ្ជូនយុវជននៅមូលដ្ឋានរបស់ខ្លួនយ៉ាងតិច២០នាក់មកទទួលការបណ្តុះបណ្តាលជំនាញនៅមជ្ឈមណ្ឌលតាមកម្រិតដែលមជ្ឈមណ្ឌលមាន ដើម្បីរួមគ្នាក្នុងការកាត់បន្ថយភាពក្រីក្រ ពិសេសតាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញការបណ្តុះបណ្តាលយុវជន១.៥លានាក់ ដល់គ្រួសារក្រីក្រ។វដោយណ្ណា

adm

Leave a Reply

Your email address will not be published.