(ខេត្តស្វាយរៀង)÷ រដ្ឋបាលក្រុងបាវិតបានធ្វើពិធីខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ក្រោមអធិបតីតេភាពឯកឧត្តមសេង សិលា អភិបាលរងខេត្តស្វាយរៀង។កម្មវិធីនេះ ដែរក៏មានការចូលរួមផងដែរពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្តកងម្លាំងទាំងបីប្រភេទ និង អ្នកពាក់ព័ន្ធសរុប ប្រហែល ជាង៦០០នាក់។នាព្រឹកថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០២៣។ឯកឧត្តម សេង សីលា បានប្រសាសន៍ថា៖បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយនៅក្រុងបាវិតក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានផ្សេងជាច្រើន។ឯកឧត្តមក៍ធ្វើការកោតសរសើរទៅដល់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារដើម្បីបំរើសង្គមជាតិ និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ សំដៅធ្វើយា”ងណាអោយក្រុងបាវិតជាទីក្រុងស្អាតសុីវិល័យ ជាទីដែលចង់រស់នៅ។ ឯកឧត្តមបានបន្តទៀតថា៖កន្លងមកក្រុងបាវិតយើងទទួលជ័យលាភីផ្ការំដួល១ទងផងដែរដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីរោងចក្រត្រូវចូលរួមក្នុងសម្អាតអនាម័យ ឥតបានគ្រប់គ្នា ជាពិសេស ត្រូវរក្សាទុកដាក់សំរាមកាកសំណល់អោយបានត្រឹមត្រូវកុំចោលពាស់វាលពាស់កាលនាំអោយបាត់បង់សោភ័ណ្ឌភាពរបស់ទីក្រុង យើងទាំងអស់និងចូលរួម សម្អាតអនាម័យ ក្រុងបាវិតយើងទាំងអស់ ឲក្លាយជាទីក្រុងគ្មាន សម្រាម គ្មានថង់ប្លាស្ទិច ចាប់ពីពេលនេះតទៅ។ឯកឧត្តមបន្តទៀតថាចំពោះបុគ្គលមួយចំនួនតូចអ្នកមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែរហើយយកសំរាមទៅចោលតាមទីសាធារណៈនោះនិងត្រូវផាកពិន័យតាមច្បាប់។

រដ្ឋបាលក្រុងបាវិតរៀបចំពិធីខួបលើកទី១១ទិវាទីក្រុងស្អាត!
(ខេត្តស្វាយរៀង)÷ រដ្ឋបាលក្រុងបាវិតបានធ្វើពិធីខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ក្រោមអធិបតីតេភាពឯកឧត្តមសេង សិលា អភិបាលរងខេត្តស្វាយរៀង។កម្មវិធីនេះ
ដែរក៏មានការចូលរួមផងដែរពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្ត
អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្តកងម្លាំងទាំងបីប្រភេទ និង អ្នកពាក់ព័ន្ធសរុប ប្រហែល ជាង៦០០នាក់។នាព្រឹកថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០២៣។ឯកឧត្តម សេង សីលា បានប្រសាសន៍ថា៖បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយនៅក្រុងបាវិតក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានផ្សេងជាច្រើន។ឯកឧត្តមក៍ធ្វើការកោតសរសើរទៅដល់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារដើម្បីបំរើសង្គមជាតិ និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ សំដៅធ្វើយា”ងណាអោយក្រុងបាវិតជាទីក្រុងស្អាតសុីវិល័យ ជាទីដែលចង់រស់នៅ។
ឯកឧត្តមបានបន្តទៀតថា៖កន្លងមកក្រុងបាវិតយើងទទួលជ័យលាភីផ្ការំដួល១ទងផងដែរដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីរោងចក្រត្រូវចូលរួមក្នុងសម្អាតអនាម័យ ឥតបានគ្រប់គ្នា ជាពិសេស ត្រូវរក្សាទុកដាក់សំរាមកាកសំណល់អោយបានត្រឹមត្រូវកុំចោលពាស់វាលពាស់កាលនាំអោយបាត់បង់សោភ័ណ្ឌភាពរបស់ទីក្រុង យើងទាំងអស់និងចូលរួម សម្អាតអនាម័យ ក្រុងបាវិតយើងទាំងអស់ ឲក្លាយជាទីក្រុងគ្មាន សម្រាម គ្មានថង់ប្លាស្ទិច ចាប់ពីពេលនេះតទៅ។ឯកឧត្តមបន្តទៀតថាចំពោះបុគ្គលមួយចំនួនតូចអ្នកមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែរហើយយកសំរាមទៅចោលតាមទីសាធារណៈនោះនិងត្រូវផាកពិន័យតាមច្បាប់។