ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និង កីឡា ខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផល និង វាយតម្លៃការងារការងារអប់រំ ឆ្នាំសិក្សា២០២១ ២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២ ២០២៣ លើការងារអប់រំ យុវជន និងកីឡា

មណ្ឌលគីរី : នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ ឆ្នាំសិក្សា ២០២១-២០២២ និង លើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម កែ  ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោកស្រី វិន សុីធួន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក ទឹម សង្វាត  ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តមណ្ឌលគីរី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពពាក់ព័ន្ធ លោក អភិបាលរងក្រុងសែនមនោរម្យ ប្រធានការិយាល័យអប់រំ ក្រុង/ស្រុកទាំង០៥  លោកគ្រូ អ្នកគ្រូ តំណាងអង្គការ និងតាមប្រព័ន្ធ zoom សរុបប្រមាណជាង ៣០០ នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន […]

ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និង កីឡា ខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផល និង វាយតម្លៃការងារការងារអប់រំ ឆ្នាំសិក្សា២០២១ ២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២ ២០២៣ លើការងារអប់រំ យុវជន និងកីឡា

មណ្ឌលគីរី : នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ ឆ្នាំសិក្សា ២០២១-២០២២ និង លើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម កែ  ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោកស្រី វិន សុីធួន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក ទឹម សង្វាត  ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តមណ្ឌលគីរី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពពាក់ព័ន្ធ លោក អភិបាលរងក្រុងសែនមនោរម្យ ប្រធានការិយាល័យអប់រំ ក្រុង/ស្រុកទាំង០៥  លោកគ្រូ អ្នកគ្រូ តំណាងអង្គការ និងតាមប្រព័ន្ធ zoom សរុបប្រមាណជាង ៣០០ នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និង កីឡាធ្វើយ៉ាងណាសម្រេចបាននូវការងារអប់រំ ឲ្យមានគុណភាព ប្រកបដោយ សមធម៌ បរិយាប័ណ្ណ និងលើកកម្ពស់ឱកាសសិក្សា ពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និង ធានាស័ក្តិសិទ្ធភាព នៃភាពជាអ្នកដឹកនាំដឹងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ។ ជាក់ស្តែងមន្ទីរអប់រំ យុវជន និង កីឡា បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ យុវជន និង កីឡា តាមរយៈ ការប្រមូលកុមារអាយុ ០៦ ឆ្នាំ ឲ្យបានចូលរៀនកាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា ឈានទៅពង្រីងគុណភាព ការអប់រំ ជាបណ្ដើរៗ ការកែលម្អការគ្រប់គ្រងការងារអធិការកិច្ចជាពិសេសការពង្រាយគ្រូចេញថ្មី ទៅបម្រើការងារនៅសាលាឆ្ងាយ ខ្វះគ្រូបង្រៀន ជាក់ស្ដែងនេះចំនួនសិស្សទាំងបឋមសិក្សា និងមធ្យមសិក្សាមានការកើតឡើងអគារសិក្សាសាងសង់ថ្មីៗ ឆ្នាំនេះអត្រាឡើងថ្នាក់បានកើនឡើងទាំងបឋមសិក្សានិងមធ្យមសិក្សា ជារៀងរាល់ឆ្នាំអត្រាត្រួតថ្នាក់ និង អត្រាបោះបង់ការសិក្សាបានកាត់បន្ថយជាបណ្ដើរៗ ។

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ថ្វីត្បិតតែសាកលលោកជួបនូវវិបត្តិការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលប្រកាសថាជាជំងឺរាលដាលសកលដោយអង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែក្រសួងអប់រំ យុវជន និង កីឡា បានប្រែក្លាយវិបត្តិកូវីដ ១៩  ឱ្យទៅជាឱកាសសម្រាប់ការអប់រំឌីជីថល នឹង ការសិក្សាបែបចម្រុះ ដោយរៀបចំមេរៀនតាមប្រព័ន្ធអេឡិចត្រូនិច និង បង្កើតវេទិកា E-learning ការបង្រៀនតាមទូរទស្សន៍ការសិក្សាពីចម្ងាយតាមរយៈការផ្ដល់ឯកសារនានា។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ស្ថានភាពបច្ចុប្បន្នជំងឺ  កូវីដ ១៩  ត្រូវបានថមថយក៏ពិតមែន ក៏ប្រមុខរាជរដ្ឋាភិបាល តម្រូវឲ្យប្រជាពលរដ្ឋគោរពតាមវិធានការ ៣ ការពារ និង ៣កុំផងដែរ ។ ដើម្បីឆ្លើយតបទៅ និង គោលនយោបាយ កំណែទម្រង់ថ្មី របស់ក្រសួងអប់រំ យុវជន និង កីឡា ដែលបានប្ដេជ្ញា និងបាន សមាហរណកម្ម ការអប់រំដើម្បីអភិវឌ្ឍន៍ដោយចីរភាព ទៅក្នុងផែនទីចង្អុលផ្លូវរបស់ក្រសួងអប់រំនៅកម្ពុជាឆ្នាំ ២០៣០  និងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ ២០២៣ ព្រមទាំងផែនការអប់រំឆ្លើយតបនឹងកូវីដ១៩ ជាពិសេសឆ្លើយតបទៅនិងយុទ្ធសាស្ត្រចុតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

បើតាមរបាយការណ៍របស់ លោក ទឹម សង្វាត ប្រធានមន្ទីរអប់ រំយុវជន និង កីឡាខេត្តមណ្ឌលគិរី បានបញ្ជាក់អំពីលទ្ធផលនៃអនុវត្តការងារអប់រំ យុវជន និង កីឡាខេត្តរយៈពេលមួយឆ្នាំនេះ បានសរបញ្ជាក់ឲ្យឃើញថាវិស័យអប់រំមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវ័ន្ដនានា  រួមទាំងគុណភាពអប់រំជាក់ស្ដែងក្នុងឆ្នាំ ២០២១ ២០២២ នៅក្នុងខេត្តមណ្ឌលគិរី មានសិស្សទទួលបាននិទ្ទេស A  ចំនួន ០៣ នាក់  ជាពិសេស សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្ដល់អគារសិក្សា ទីចាត់ការ និងអគារសម្រាប់គ្រូនិងសិស្សស្នាក់នៅចំនួន ៣០ ខ្នង ស្មើនឹង ២០៧បន្ទប់ជូនប្រជាជនខេត្តមណ្ឌលគិរី។វណ្ណា

adm

Leave a Reply

Your email address will not be published.