ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

បញ្ចុះបឋមសីលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រ!

ខេត្តស្វាយរៀង៖ ឯកឧត្តម លី​ ធុជ​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង និង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត​ ឯកឧត្តម ហូ វុទ្ធីប្រធានក្រុមការងារចុះជូយសង្កាត់ព្រៃអង្គុញ បានអញ្ជើញបញ្ចុះបឋមសីលាសាងស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​នេះ​ មានការ​ចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជ័យ សុន ឯកឧត្តមជុំ ហាត លោកលឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងអស់លោកជាអនុប្រធានគណបក្សក្រុង លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង០៥ ក្នុងក្រុងបាវិត គណកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំង ០៥។ គួបញ្ជាក់ផងដែរ ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

បញ្ចុះបឋមសីលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រ!

ខេត្តស្វាយរៀង៖ ឯកឧត្តម លី​ ធុជ​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង និង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត​ ឯកឧត្តម ហូ វុទ្ធីប្រធានក្រុមការងារចុះជូយសង្កាត់ព្រៃអង្គុញ បានអញ្ជើញបញ្ចុះបឋមសីលាសាងស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែល មានទំហំ​ ២០ម៉ែត្រ គុណនិង២៦ម៉ែត្រនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​នេះ​ មានការ​ចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជ័យ សុន ឯកឧត្តមជុំ ហាត លោកលឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងអស់លោកជាអនុប្រធានគណបក្សក្រុង លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង០៥ ក្នុងក្រុងបាវិត គណកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំង ០៥។

គួបញ្ជាក់ផងដែរ ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានា ផងដែរ។

ទីស្នាក់ការគណបក្សក្រុងបាវិត នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ដើម្បីឲ្យមានកន្លែងធ្វើការសមរម្យដើម្បីបំរើផលប្រយោជសង្គមនិងប្រជាពលរដ្ឋ។សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សផ្សេងៗជាច្រើនទៀត សម្រាប់ក្រុងបាវិត ក៏ដូចខេត្តស្វាយរៀង ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា។

adm

Leave a Reply

Your email address will not be published.