ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀងចំនួន៤រូប.

(ស្វាយរៀង):ថ្ងៃទី៣១​ ខែសីហា​ ខេត្តស្វាយរៀងឆ្នាំ២០២២នេះ​ ឯកឧត្ដម ឡាំ​ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមុខតំណែងអភិបាលរងខេត្តស្វាយរៀង។ដោយមានអញ្ជើញចូលរួមឯកឧត្តម មែ”ន វិបុល អភិបាលខេត្តស្វាយរៀង អភិបាលរងខេត្តប្រធានមន្ទីរជំវិញខេត្តកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ជាច្រើននាក់។កម្មវិធីបានធ្វើឡើង នៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមមែ”ន វិបុលអភិបាលខេត្ត​ មានប្រសាសន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ​ ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គួបផ្សំនឹងការសម្រេចបាននូវភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បាន ចំនួន […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀងចំនួន៤រូប.

(ស្វាយរៀង):ថ្ងៃទី៣១​ ខែសីហា​ ខេត្តស្វាយរៀងឆ្នាំ២០២២នេះ​ ឯកឧត្ដម ឡាំ​ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមុខតំណែងអភិបាលរងខេត្តស្វាយរៀង។ដោយមានអញ្ជើញចូលរួមឯកឧត្តម មែ”ន វិបុល អភិបាលខេត្តស្វាយរៀង អភិបាលរងខេត្តប្រធានមន្ទីរជំវិញខេត្តកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ជាច្រើននាក់។កម្មវិធីបានធ្វើឡើង នៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមមែ”ន វិបុលអភិបាលខេត្ត​ មានប្រសាសន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ​ ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គួបផ្សំនឹងការសម្រេចបាននូវភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បាន ចំនួន ៤៩៨.៧៦១នាក់ ស្មើនឹង ១០៥,៥% ដែលបានធ្វើឲ្យការងារប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ក្នុងខេត្ត ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដោយទប់ស្កាត់បានមិនឲ្យ មានការឆ្លងរាលដាលចូលទៅក្នុងសហគមន៍ បន្តទៀត ហើយនៅក្នុងខេត្តពុំមានអត្រាអ្នកឆ្លងថ្មីកើតឡើងទេ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ។

ឯកឧត្តម​អភិបាលខេត្តក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងមាន សេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពដើម្បីជំរុញការអនុវត្តកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។

ឯកឧត្ដមឡាំ ជា រដ្ឋលេខាធិការក្រសសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង​យ៉ាងស្រស់បំព្រងផងដែរ។

យោងតាមអនុក្រឹត្យលេខ ៦៧៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២  របស់រាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមអភិបាលរងខេត្តចំនួន៤រូប តែងតាំងលោក​ ប៉េង​ ពោធិ៍សា​ ឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ៦​,លោក ម៉ែន​ អេង ឋានន្តរស័ក្តិ​ ឧត្តមមន្ត្រី ថ្នាក់លេខ៤​,​លោក​ សុខា​ រ៉ាម​ ឋានន្តរស័ក្កិវរមន្ត្រី​ថ្នាក់លេខ១​,លោកស្រី​ យក់​ ស៉ីណាត​ ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣​ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។ក្នុងឱកាសប្រកាសចូលកាន់តំណែងអភិបាលរងខេត្តស្វាយរៀងចំនួន 4 រូបឯកឧត្តមឡាំ ជាសូមប្រាប់ផ្ញើទៅដល់អភិបាលអភិបាលរងខេត្តទាំងត្រូវសហការនិងគ្នាឱ្យបានល្អដើម្បីការបម្រើប្រទេសជាតិក៏ដូចជាបម្រើប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍និងរីកចម្រើនលើកគ្រប់វិស័យ៕

adm

Leave a Reply

Your email address will not be published.