មណ្ឌលគិរី: ដេីម្បីជួយសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃ គង់នៅវត្តនវសុវណ្ណគិរី ឯកឧត្តម អ៊ុយ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងលោកស្រី ម៉ាលី សុខនី សមាជិកាគណៈកម្មការធិការសាខា ព្រមទាំងសហការី បាននាំយកទេយ្យទានមនុស្សធម៌មួយចំនួនរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ នវសុវណ្ណគិរី ស្ថិតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣។ ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ សាសនា ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តមបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃនាពេលនេះ គឺជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ […]

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តនវសុវណ្ណគិរី នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីខេត្ត
មណ្ឌលគិរី: ដេីម្បីជួយសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃ គង់នៅវត្តនវសុវណ្ណគិរី ឯកឧត្តម អ៊ុយ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងលោកស្រី ម៉ាលី សុខនី សមាជិកាគណៈកម្មការធិការសាខា ព្រមទាំងសហការី បាននាំយកទេយ្យទានមនុស្សធម៌មួយចំនួនរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ នវសុវណ្ណគិរី ស្ថិតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ សាសនា ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តមបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃនាពេលនេះ គឺជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃដែលគង់នៅវត្ត ក្នុងដាច់ស្រយ៉ាលនេះ។
លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទេយ្យទានមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលបានប្រគេនដល់ព្រះសង្ឃក្នុងនោះរួមមាន៖ អង្ករ ១៨០គីឡូក្រាម មី ១០កេស ត្រីខ ៤កេស ទឹកដោះគោខាប់ ២កេស តែ ១០គីឡូក្រាម ត្រីងៀត ១កន្ត្រក សាច់ក្រក ១កន្ត្រក ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស ក្រណាត់ស ៥ដុំ រួមទាំងបច្ច័យចំនួន ៥,០០០,០០០ រៀលផងដែរ៕ដោយវណ្ណា