ខេត្តស្វាយរៀង÷ ព្រះវិសុទ្ធចិយានុបាល ឈុន ឌីណា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុកកំពង់រោទ៏បានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ខ្សែត្រ ស្ថិតនៅ ឃុំខ្សែត្រ ស្រុកកំពង់ ធ្វើពិធីដង្ហែរ ពុទ្ធបដិមាកតាមបណ្តាលភូមិនានានិងធ្វើពិធីសូត្រមន្តបុណ្យមាឃបូជា ល្ងាច១៥កើតខែមាឃត្រូវថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។តាមសងដឺការរបស់ព្រះអង្គឈុន ឌីណា ព្រះអនុគណស្រុកកំពង់រោទិ៍បានឲដឹងថាបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ។ហើយប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖ ១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។ ២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។ ៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។ ៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង។

ព្រះអនុគណស្រុកកំពង់រោទិ៍ ដឹកនាំព្រះសង្ឃ លោកគ្រូអាចារ្យគណកម្មការ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ខ្សែត្រធ្វើពីធីដង្ហែក្បូន ឆ្លងកាត់ តាមភូមិនានាក្នុងឪកាសបុណ្យមាឃបូជានៅវត្តខ្សែត
ខេត្តស្វាយរៀង÷ ព្រះវិសុទ្ធចិយានុបាល ឈុន ឌីណា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុកកំពង់រោទ៏បានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ខ្សែត្រ ស្ថិតនៅ ឃុំខ្សែត្រ ស្រុកកំពង់ ធ្វើពិធីដង្ហែរ ពុទ្ធបដិមាកតាមបណ្តាលភូមិនានានិងធ្វើពិធីសូត្រមន្តបុណ្យមាឃបូជា ល្ងាច១៥កើតខែមាឃត្រូវថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។តាមសងដឺការរបស់ព្រះអង្គឈុន ឌីណា ព្រះអនុគណស្រុកកំពង់រោទិ៍បានឲដឹងថាបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ។ហើយប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង។