ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី!

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក Patrick Murphy  អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក កោ គីមអាន នាយកមជ្ឍមណ្ឌលចោលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមទាំងសិស្សានុសិស្សជំនាញបច្ចេកទេសជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ លោក កោ គីមអាន នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្តែងនូវក្តីរីយរាយយ៉ាងក្រៃលែង ដែលអគ្គរដ្ឋទូតអាមេរិច បានអញ្ញើញចុះជួបសំណេះសំណាលនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីនាពេលនេះ។ លោក មានប្រសាសន៍បន្ថែមថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជាគ្រឹះស្ថានបណ្តុះបណ្តាលដែលត្រូវបានទទួលស្គាល់ពីមជ្ឍដ្ឋាននានាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមត្ថភាព និងគុណធម៌។ លោក មានប្រសាសន៍ទៀតថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី មានបេសកម្ម ទី១. ផ្តល់ការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី២. បំពាក់ផ្នត់គំនិតវិជ្ជមាន និងសហគ្រិនភាព ដើម្បីជាទុនសម្រាប់ភាពជោគជ័យក្នុងការងារ និងអាជីវកម្ម ទី៣. ជំរុញ និងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធកាន់តែទូលំទូលាយ និងល្អប្រសើរ និងទី៤. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តឱ្យសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ លោក Patrick Murphy  […]

ព័ត៌មានជាតិ

អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី!

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក Patrick Murphy  អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា អញ្ញើញជួបសំណេះសំណាង សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក កោ គីមអាន នាយកមជ្ឍមណ្ឌលចោលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមទាំងសិស្សានុសិស្សជំនាញបច្ចេកទេសជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

លោក កោ គីមអាន នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្តែងនូវក្តីរីយរាយយ៉ាងក្រៃលែង ដែលអគ្គរដ្ឋទូតអាមេរិច បានអញ្ញើញចុះជួបសំណេះសំណាលនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីនាពេលនេះ។ លោក មានប្រសាសន៍បន្ថែមថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជាគ្រឹះស្ថានបណ្តុះបណ្តាលដែលត្រូវបានទទួលស្គាល់ពីមជ្ឍដ្ឋាននានាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមត្ថភាព និងគុណធម៌។ លោក មានប្រសាសន៍ទៀតថា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី មានបេសកម្ម ទី១. ផ្តល់ការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី២. បំពាក់ផ្នត់គំនិតវិជ្ជមាន និងសហគ្រិនភាព ដើម្បីជាទុនសម្រាប់ភាពជោគជ័យក្នុងការងារ និងអាជីវកម្ម ទី៣. ជំរុញ និងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធកាន់តែទូលំទូលាយ និងល្អប្រសើរ និងទី៤. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តឱ្យសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។

លោក Patrick Murphy  អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ស្ថានទូតអាមេរិចប្រចាំប្រទេសកម្ពុជាបច្ចុប្បន្នមានបុគ្គលិកខ្មែរទាំងអស់ប្រមាណ៦០០នាក់ ហើយលោកគ្រូ អ្នកគ្រូ និងបងប្អូនសិស្សានុសិស្សនៅទីនេះ ក៏អាចមានឱកាសចូលធ្វើការនៅស្ថានទូតអាមេរិចបានដែរ។ លោកអគ្គរដ្ឋទូត ឱ្យដឹងទៀតថា រាល់ការជ្រើសរើសបុគ្គលិកចូលធ្វើការ ពួកគាត់សុទ្ធតែឆ្លងកាត់ការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជាផ្នែកអគ្គីសនី ផ្នែកទឹក ភ្លើង ផ្នែកជាងឈើជាដើម។ លោកអគ្គរដ្ឋទូតអាមេរិច សង្ឈឹមថា នឹងអាចជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព ប្រសិទ្ធភាព មិនថាជាអ្នករស់នៅទីក្រុងភ្នំពេញ ឬតាមបណ្តាលខេត្តនានានោះទេ ហើយលោកពិតជាមានភាពរំភើបសប្បាយរីករាយនៅពេលប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មានឱកាសបានចូលធ្វើការនៅស្ថានទូតអាមេរិច ជាពិសេសបងប្អូនដែលជាជនជាតិដើមភាគតិច រស់នៅលេីទឹកដីនៃខេត្តមណ្ឌលគិរីនេះតែម្តង។

នាឱកាសនោះ អគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា បានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេសផងដែរ។ដោយវណ្ណា

adm

Leave a Reply

Your email address will not be published.