ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ក្នុងពិធីបិទ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន ៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ […]

ព័ត៌មានជាតិ

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ក្នុងពិធីបិទ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន ៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយបានចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកម្មវិធី បិទការប្រកួតកីឡា “ការប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣“ ដែលប្រារព្ធ ធ្វើឡើងនៅទីលានប្រណាំង ១២ ម៉ូទ័រផាក នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលរៀបចំឡើងដោយក្លឹបរថយន្ត Off Road គោព្រៃខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាកម្ពុជា មាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុម កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៦ប្រទេស ចូលរួមប្រកួតរួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍ប្រកួត ការប្រណាំងយានយន្ត នាឱកាសពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានជួយផ្សព្វផ្សាយពីសក្តានុពលកីឡា និងទេសចរណ៍ នៅក្នុងខេត្ត ទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តមណ្ឌលគិរី យ៉ាងច្រើនកុះករ និងជួយជំរុញទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី និងគោលដៅទេសចរណ៍នាភាគឥសានមួយនេះ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាថាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសយើង មានសន្តិភាពពេញលេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី សុខសុវត្ថិភាពពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃនេះ។ ជាពិសេស វិស័យកីឡា បានដើរតួនាទី យ៉ាងសំខាន់ ដូចការកីឡាប្រណាំងយានយន្តនេះ បានប្រសិទ្ធនាមថា “ការប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣ គឺដើម្បីតបស្នង និងដឹងគុណចំពោះការខិតខំប្រឹងប្រែងលះបង់ ទាំងអាយុជីវិត ប្តូរផ្តាច់យកសន្តិភាព របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា វិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យពីរមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមូត ជាក់ស្តែង ព្រឹត្តការណ៍ប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ឆ្នាំ២០២៣នេះ និងចូលរួមផ្សព្វផ្សាយវិស័យកីឡាទេសចរណ៍ និងបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង ជាពិសេសខេត្តមណ្ឌលគិរី ដែលជាគោលដៅអេកូរទេសចរណ៍ប្រកបដោយភាពទាក់ទាញ ជាមួយធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាត់ជាទីមនោរម្យ។ដោយវណ្ណា

adm

Leave a Reply

Your email address will not be published.