ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

ជនចាស់ជរាគ្មានទីពឹង និងពិការភាព ចំនួន២គ្រួសារនៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដេីម្បីចូលរួមលេីកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវការខ្វះខាត ជាពិសេសជនចាស់ជរាគ្មានទីពឹង និងពិការភាព លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  ជូនដល់ជនចាស់ជរាគ្មានទីពឹង មានជំងឺប្រចាំកាយច្រើនឆ្នាំ ជនពិការ  និងមានជីវភាពខ្វះខាតខ្លាំង ចំនួន ២គ្រួសារ (ក្នុងនោះមាន១គ្រួសារ ដែលមានសមាជិក២នាក់ជាជនពិការ) ស្ថិតនៅភូមិពូហ៊ូង និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងនាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង ជនពិការភាព និងមានជីវភាពខ្វះខាតខ្លាំងចំនួន២គ្រួសារ ក្នុងនោះរួមមាន អង្ករ […]

ព័ត៌មានជាតិ

ជនចាស់ជរាគ្មានទីពឹង និងពិការភាព ចំនួន២គ្រួសារនៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដេីម្បីចូលរួមលេីកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវការខ្វះខាត ជាពិសេសជនចាស់ជរាគ្មានទីពឹង និងពិការភាព លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  ជូនដល់ជនចាស់ជរាគ្មានទីពឹង មានជំងឺប្រចាំកាយច្រើនឆ្នាំ ជនពិការ  និងមានជីវភាពខ្វះខាតខ្លាំង ចំនួន ២គ្រួសារ (ក្នុងនោះមាន១គ្រួសារ ដែលមានសមាជិក២នាក់ជាជនពិការ) ស្ថិតនៅភូមិពូហ៊ូង និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែងនាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង ជនពិការភាព និងមានជីវភាពខ្វះខាតខ្លាំងចំនួន២គ្រួសារ ក្នុងនោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ជែលលាងដៃ១ដប និងថវិកាសម្រាប់ជនពិការចំនួន ៧០,០០០រៀល។ ដោយឡែកជនចាស់ជរាគ្មានទីពឹង និងមានជំងឺប្រចាំកាយ ទទួលបានថវិកា ១៥០,០០០រៀល។

ទន្ទឹមនេះដែរ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន និងលោក ញឹម វណ្ណ: ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក បានចូលរួមឧបត្ថម្ភនូវរទេះពិការចំនួន ២គ្រឿង តាមរយៈកាកបាទក្រហមកម្ពុជាផងដែរ។ក្នុងនាមក្រុមគ្រួសារជួបការខ្វះខាតទាំង២គ្រួសារបានសំដែងការអគុណទៅដល់ថ្នាក់ដឹកនាំ រួមទាំងសប្បុរសជននានាដែលបានជួយឧបត្ថមថវិការ រួមទាំងសម្ភារះដល់គ្រួសាររបស់ពួកគាត់សំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ដោយវណ្ណា

adm

Leave a Reply

Your email address will not be published.