ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង សូមឲបងប្អូនប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង នដូសទី៣ ដូសទី៤ និងដូសទី៥ឲបានគ្រប់គ្នា

ខេត្តស្វាយរៀង:ឯកឧត្តម ម៉ែនវិបុល អភិបាលខេត្តស្វាយរៀង បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសទី៣ ដូសទី៤ និងដូសទី៥ឲបានគ្រប់ចំនួនដូសពិសេសទាំងអស់គ្នា។ ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ ក្នុងឪកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត  ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ។ ឯកឧត្តម បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ […]

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង សូមឲបងប្អូនប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង នដូសទី៣ ដូសទី៤ និងដូសទី៥ឲបានគ្រប់គ្នា

ខេត្តស្វាយរៀង:ឯកឧត្តម ម៉ែនវិបុល
អភិបាលខេត្តស្វាយរៀង បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសទី៣ ដូសទី៤ និងដូសទី៥ឲបានគ្រប់ចំនួនដូសពិសេសទាំងអស់គ្នា។

ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងឪកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត  ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ។

ឯកឧត្តម បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
រដ្ឋបាលខេត្ត អាជ្ញាធរពាក់ពន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៣ នៃទិវាជ័យជម្នះ ០៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ដែលនិងប្រព្រឹតទៅនៅបរិវេនសាលាខេត្តស្វាយរៀង។

បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។

អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល​ និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ​ ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ជាដេីម។

ឯកឧត្តមបន្តថា អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ ឲ្យបានគ្រប់តាមផែនការកំណត់។

អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ។

adm

Leave a Reply

Your email address will not be published.