ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ ឯឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យយុវជនដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​ “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២​ ចូលជួបសម្តែងការគួសម

  អញ្ជេីញចូលក្នុងឱកាសនោះមានឯកឧត្តម​ អភិបាលរងខេត្ត​ លោក​្រធានមន្ទីរអប់រំ​ និងយុវជននិងកីឡាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងសិស្ស-និស្សិតដែលត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី(ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំឆ្នាំ២០២២)ជាច្រេីនរូបទៀត។ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា​ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។​ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។​ លោកប្រធានមន្ទីរបន្ត​ ថា​ការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលេី មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖ ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ ឯឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យយុវជនដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី​ “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២​ ចូលជួបសម្តែងការគួសម

 

អញ្ជេីញចូលក្នុងឱកាសនោះមានឯកឧត្តម​ អភិបាលរងខេត្ត​ លោក​្រធានមន្ទីរអប់រំ​ និងយុវជននិងកីឡាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងសិស្ស-និស្សិតដែលត្រូវទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី(ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំឆ្នាំ២០២២)ជាច្រេីនរូបទៀត។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា​ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។​ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។​
លោកប្រធានមន្ទីរបន្ត​ ថា​ការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលេី មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖
ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ
ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក
ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានជួយសម្របសម្រួលគាំទ្ររៀបចំកិច្ចការនេះតាំងពីដើមទី ដោយជ្រើសរើសបានក្មួយៗចំនួន ១៥នាក់ ភ្ជាប់ជាមួយប្រធានបទសំខាន់ចំនួនបី ក្នុងក្របខ័ណ្ឌស្វាយរៀងរបស់យើង សម្រាប់ការប្រកួតប្រជែងនៅក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ឆ្នាំ២០២២ និងសូមកោតសរសើរនូវភាពក្លាហាន នៃកម្រិតយល់ដឹងរបស់ក្មួយៗយុវជន ដែលបានស្រាវជ្រាវ និងលើកយកប្រធានបទសំខាន់ៗដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ។

ឯកឧត្តមបន្តថា​ ចំពោះប្រធានបទទាំងបី ដែលក្រុមនីមួយៗបានរៀបចំនេះ គឺសុទ្ធតែមានសារៈសំខាន់ ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសហគមន៍ តាមរយៈការចុះអនុវត្តផ្ទាល់​ មិនត្រឹមតែសម្រាប់ខេត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌទូទាំងប្រទេ​ ហើយវាពិតជាសមស្របនៅក្នុងបរិបទបច្ចុប្បន្ន ទាំងក្នុងវិស័យកសិកម្ម ការងារបរិស្ថាន ក៏ដូចជាកិច្ចការបច្ចេកវិទ្យាឌីជីថល ក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ។

ឯកឧត្តមបន្ថែមថា​ ក្នុងនាមអាជ្ញាធរខេត្ត មានក្ដីរំពឹង និងជឿជាក់ថា ស្នាដៃស្រាវជ្រាវរបស់ក្មួយៗ ដែលជាក្រុមឆ្នើមត្រូវបានជ្រើសរើសតំណាងខេត្តនាពេលខាងមុខ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតប្រជែងនាវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ លើកនេះ។ លទ្ធផលល្អប្រសើរដែលក្មួយៗទទួលបានមិនត្រឹមតែជាមុខមាត់ និងកិត្តិយសរបស់ក្មួយៗ ផ្ទាល់ទេ ប៉ុន្តែជាមុខមាត់របស់ខេត្តយើងទាំងមូលបើទោះជាទទួលបានលទ្ធផលក្ដី មិនទទួលបានលទ្ធផលក្ដី ឯកឧត្តមបានសូមឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចាត់ចែងឲ្យមានការចងក្រងនូវទុកនូវស្នាដៃនេះ ដើម្បីជាប្រយោជន៍ផងដែរ គាំទ្រទៅដល់វិស័យ ដែលមានការពាក់ព័ន្ធនឹងប្រធានបទទាំងបីនេះ។
-ទន្ទឹមនេះ សូមលើកទឹកចិត្តឲ្យក្មួយៗកាន់តែមានភាពក្លាហានថែមទៀត នៅក្នុងការប្រកួតប្រជែងជាក់ស្ដែង ជាពិសេសនៅពេលធ្វើបទបង្ហាញលើប្រធានបទរបស់ខ្លួន ធ្វើមិចកុំឲ្យមានការភ័យខ្លាច ដែលអាចនឹងប៉ះពាល់ដល់គុណភាព នៃការបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់យើង

ជាចុងបញ្ចប់ឯកឧត្តមបានឧបត្ថម្ភជូនក្មួយៗទាំង០៣ក្រុម ក្នុងមួយក្រុមៗ ទទួលបានថវិកាមួយចំនួនផងដែរ។

adm

Leave a Reply

Your email address will not be published.