ទំនាក់ទំនងចាងហ្វាង លោកព្រហ្ម សាវ៉េត ៖ 088 67 47 236 / 099 583 007
ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី!

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១ ២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ ចំណែកបេក្ខជនប្រឡងក៏បានរំពឹងខ្លួននឹងទទួលលទ្ធផលល្អសម្រាប់ការប្រឡងនេះ ។ បេក្ខជនប្រឡងបាក់ឌុបនៅខេត្តមណ្ឌលគិរី បានបង្ហាញអារម្មណ៍ថា សម្រាប់ការប្រឡងពួកគេមានជំនឿចិត្ត លើខ្លួនឯងថាអាចធ្វើបានល្អ ទោះមិនហ៊ានរំពឹងដល់១០០% ប៉ុន្តែពួកគេជឿជាក់ថានឹងជាប់ក្នុងការប្រឡង ព្រោះពួកគេ បានត្រៀមខ្លួនរួចរាល់ និងបានសិក្សាបំប៉នមុនការប្រឡងជាច្រើនខែ។ បេក្ខជនប្រឡង ក៏បានសម្គាល់ថា សម្រាប់ ដំណើរការប្រឡង គឺមានភាពយុត្តិធម៌ត្រឹមត្រូវ គ្មានការទទួលសំណូក និងមានភាពតឹងរឹងស្របតាមគោលការណ៍របស់ ក្រសួងអប់រំយុវជន និងកីឡា ហើយពួកគេចាត់ទុកថា កំណែទម្រង់របស់ ក្រសួងអប់រំពិតជាល្អប្រសើរ ដែលចម្រាញ់យក តែបេក្ខជនមានសមត្ថភាពពិតៗប៉ុណ្ណោះ។ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ថង សាវុន ក៏បានអញ្ជើញពិនិត្យមើលដំណើរការប្រឡងដោយផ្ទាល់ និងបានផ្ដល់វត្តមានកាត់បើកវិញ្ញាសារប្រឡង បង្ហាញពីភាពសុក្រិតយុត្តិធម៌ និងការទុកដាក់វិញ្ញាសារប្រឡងយ៉ាងមាន សុវត្ថិភាពបំផុត […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី!

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១ ២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ ចំណែកបេក្ខជនប្រឡងក៏បានរំពឹងខ្លួននឹងទទួលលទ្ធផលល្អសម្រាប់ការប្រឡងនេះ ។

បេក្ខជនប្រឡងបាក់ឌុបនៅខេត្តមណ្ឌលគិរី បានបង្ហាញអារម្មណ៍ថា សម្រាប់ការប្រឡងពួកគេមានជំនឿចិត្ត លើខ្លួនឯងថាអាចធ្វើបានល្អ ទោះមិនហ៊ានរំពឹងដល់១០០% ប៉ុន្តែពួកគេជឿជាក់ថានឹងជាប់ក្នុងការប្រឡង ព្រោះពួកគេ បានត្រៀមខ្លួនរួចរាល់ និងបានសិក្សាបំប៉នមុនការប្រឡងជាច្រើនខែ។
បេក្ខជនប្រឡង ក៏បានសម្គាល់ថា សម្រាប់ ដំណើរការប្រឡង គឺមានភាពយុត្តិធម៌ត្រឹមត្រូវ គ្មានការទទួលសំណូក និងមានភាពតឹងរឹងស្របតាមគោលការណ៍របស់ ក្រសួងអប់រំយុវជន និងកីឡា ហើយពួកគេចាត់ទុកថា កំណែទម្រង់របស់ ក្រសួងអប់រំពិតជាល្អប្រសើរ ដែលចម្រាញ់យក តែបេក្ខជនមានសមត្ថភាពពិតៗប៉ុណ្ណោះ។

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ថង សាវុន ក៏បានអញ្ជើញពិនិត្យមើលដំណើរការប្រឡងដោយផ្ទាល់ និងបានផ្ដល់វត្តមានកាត់បើកវិញ្ញាសារប្រឡង បង្ហាញពីភាពសុក្រិតយុត្តិធម៌ និងការទុកដាក់វិញ្ញាសារប្រឡងយ៉ាងមាន សុវត្ថិភាពបំផុត មិនអាចមានការបែកធ្លាយមុននោះទេ ។ ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ក៏បានសំណូមពរដល់ បេក្ខជនប្រឡងទាំងសូមប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយក្ដីប្រថ្នាតែមួយគត់របស់ឯកឧត្ដម គឺចង់ឃើញបេក្ខជនទាំង អស់ទទួលបានលទ្ធផលល្អ ។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងដែរថា ការប្រឡងបានបែងចែកជា២មណ្ឌល ស្មើនឹង២៣បន្ទប់ ដែលមណ្ឌលទាំង០២ ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ចំណែកបេក្ខជនប្រឡងសរុប មានចំនួន៥៤៣នាក់ ក្នុងនោះស្រីចំនួន២៩៥នាក់ ហើយក្នុងចំណោមបេក្ខជនប្រឡងទាំង អស់មានជនជាតិដើមភាគតិចចំនួន១៦៧នាក់ ។ លោកបន្តថា ចំពោះការប្រឡងនេះ មានបេក្ខជន០១នាក់ ត្រូវប្រឡងដាច់ដោយឡែកពីគេ ព្រោះទើបវះកាត់ពោះវៀនដុះខ្នែងហើយ និងតម្រូវប្រឡងក្នុងបន្ទប់ដែលមានឧបករណ៍ សង្រ្គោះ ថែមទាំងមានក្រុមគ្រូពេទ្រ នៅចាំពិនិត្យមើលសុខភាពជានិច្ចផងដែរ ៕

adm

Leave a Reply

Your email address will not be published.