ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម គឹមធា សមាជិកព្រឹទ្ធសភានិងឯកឧត្តម ជ័យសុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើ តរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨/០២ ធ្នូ ២០២២) នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញក្រុងបាវិត។ ក្នុងឪកាសនោះ ឯកឧត្តម ជ័យសុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ថ្លែងថា អត្ថន័យដ៏ជ្រាលជ្រៅនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបាន ចាប់ បដិសន្ធិឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបាន ប្រកាសចេញសេចក្ដីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះ ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជន ទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជន ស្នេហាជាតិជាច្រើនរូបទៀត […]

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណសិរ្ស សាមគ្គីកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ១៩៧៨ / ០២ ធ្នូ, ២០២២)នៅស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញក្រុងបាវិត!
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម គឹមធា សមាជិកព្រឹទ្ធសភានិងឯកឧត្តម ជ័យសុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើ តរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨/០២ ធ្នូ ២០២២) នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញក្រុងបាវិត។
ក្នុងឪកាសនោះ ឯកឧត្តម ជ័យសុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង
ថ្លែងថា អត្ថន័យដ៏ជ្រាលជ្រៅនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបាន ចាប់ បដិសន្ធិឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបាន ប្រកាសចេញសេចក្ដីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះ ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជន ទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជន ស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបប នេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បច្ចប្បន្នត្រូវបានដូរឈ្មោះ ជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការ ចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្ល ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គឹមធា សមាជិកព្រឹទ្ធសភា ក៏បានបញ្ជាក់ថា ទាក់ទិននឹងប្រវត្តិសាស្ត្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែល សម្តេចតេជោ បានយកជីវិត ទៅប្ដូរ តាមរយៈនៃការចេញដំណើរទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងសុំជួបជាមួយថ្នាក់ដឹកនាំ សុំការគាំទ្រពីកងទ័ព ស្ម័គ្រចិត្តវៀតណាម និងសហការជាមួយកងទ័ពកម្ពុជា ដើម្បី ផ្ដួលរំលំរបប ប៉ុល ពត រហូតឈានទៅបង្កើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨ ដែលជាមរតកនៃការ ឆ្ពោះទៅរំដោះប្រជាជនកម្ពុជា នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ថ្ងៃ២ធ្នូ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ ។