ខេត្តស្វាយរៀង: លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានថ្លែងថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននោះ ពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។ លោកជំទាវ បណ្ឌិត បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ព្រមជាមួយការដាក់ចេញ នូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង ដែលបានសហការចូលរួមថែរក្សាការពារ […]
Author: adm
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រី ឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពពិសេស សមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ងី ច័ន្ទ្រផល លេីកឡេីង ក្នុងអង្គសន្និបាតបិទបញ្ចប់បូកសរុបលទ្ឋផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មានកិច្ចការងារជាច្រើន ត្រូវបានរដ្ឋបាលមូលដ្ឋានសម្រេចដោយជោគជ័យ ហើយការងារសេសសល់នានា នឹងត្រូវបានសម្រេចដាក់គោលដៅអនុវត្តបន្តនៅឆ្នាំ២០២៣នេះ។ ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៏ថា ខេត្តមណ្ឌលគិរីជាខេត្តដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្ដល់ភាពអនុគ្រោះសម្រាប់ការ វិនិយោគតាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិ អំណាចដល់រដ្ឋបាលខេត្ត មានសិទ្ធិសម្រេចអនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគ ដែលមានទំហំទឹកប្រាក់មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការរៀបចំយន្តការអនុវត្ត និងការកែលម្អបែបបទនិងនីតិវិធីដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពក្នុងការផ្តល់សេវារដ្ឋបាល តាមរយៈយន្តការច្រកចេញចូលតែមួយ។ ជាមួយនេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាស ធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និង បរិយាប័ន្ន។ ឯកឧត្តម […]
ឯកឧត្តម ម៉ែន វិបុល: ជំរុញដល់ អាជ្ញាធរមូលដ្ឋានក្រុងស្រុក បន្តថែរក្សាសុខសន្តិភាព បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានា
ខេត្តស្វាយរៀង:ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជំរុញដល់ អាជ្ញាធរមូលដ្ឋានក្រុងស្រុក បន្តថែរក្សាសុខសន្តិភាព បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាតាមរយះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ការជំរុញ បែបនេះរបស់ ឯកឧត្តមអភិបាលខេត្តស្វាយរៀង ធ្វើឡើងនាព្រឹក ថ្ងៃទី២៣ខែមិនាឆ្នាំ២០២៣ ក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តស្វាយរៀង ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។ ក្ក្នុងឪកាសនោះ ដែរ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ឯកឧត្តម បន្តថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម […]
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញដល់ប្រធានមន្ទីរដែលទេីបប្រកាសតែងតាំងថ្មី ត្រូវអភិវឌ្ឍន៏សមត្ថភាព កែលម្អចំនុចខ្វះខាត និងត្រូវចូលរួមទប់ស្កាត់ ការពារធនធានធម្មជាតិឲ្យបានគង់វង្ស
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរក្សាបាននូវធនធានធម្មជាតិ គឺជាភារៈដ៏ចាំបាច់បំផុតរបស់មន្ត្រីបរិស្ថាន ដូច្នេះប្រធានមន្ទីរដែលត្រូវបានប្រកាសតែងតាំងថ្មីសម្រាប់ខេត្តមណ្ឌលគិរី គឺឱកាសមួយដែលត្រូវអភិវឌ្ឍន៏សមត្ថភាពជាអ្នកដឹកនាំ កែលម្អរាល់ចំនុចខ្វះខាតដែលធ្លាប់កើតមាននាពេលកន្លងមក។ ឯកឧត្តម មានប្រសាសន៏បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ការងារការពារ ការងារអភិវឌ្ឍន៏ គឺជាសូចនាករដ៏សំខាន់ ដែលជំនាញបរិស្ថានត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឆ្លើយតបដល់គោលនយោបាយជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ដែលទើបត្រូវបានប្រកាសតែងតាំង ត្រូវកត់ត្រាទុកនូវការណែនាំរបស់អភិបាលខេត្តដែលបានជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នាពេលកន្លងមកដើម្បីចងក្រងទុកជាគោលនយោបាយកក្នុងអង្គភាព សម្រាប់អនុវត្តន៏តទៅថ្ងៃក្រោយ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌគិរី មានប្រសាសន៏ថា ដើម្បីអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ជូននាពេលកន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ឆ្លើយតបជាមួយនឹង ផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ តាមរយៈយន្តកាលអភិរក្សការពារបង្កើតថ្មី ដែលជាចំណែកដ៏សំខាន់បំផុត។ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តថ្មី ដែលទើបទទួលតំណែងត្រូវបង្កើនសាមគ្ភីភាព ជាមួយមន្ត្រីក្រោមឱវាទ […]
សេចក្ដីបំភ្លឺ របស់គណៈនាយក គណៈកម្មការគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ចំពោះម្ចាស់ហ្វេសប៊ុកឈ្មោះ Eang Sam Ym ដែលបានបង្ហោះបញ្ចេញមតិនូវព័ត៌មានប្រឌិត បំផ្លើស បង្ខូចខុសពីការពិតមកលើគណៈនាយក គណៈកម្មការគ្រប់គ្រងវិទ្យាល័យ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣
មតិមហាជនក៍ដូចជាអាណាព្យាបាល សិស្សានុសិស្សតែងតែសំដែងការកោតសរសើរទៅដល់លោកនាយក លោកគ្រូអ្នក គណកម្មការគ្រប់គ្រង វិទ្យាល័យហ៊ុន សែនប្រសូត បានខិតខំកសាងនូវហេដ្ឋារចនាសម្ពន់នានាក្នុងទីធ្លាសាលាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ធ្វើឲវិទ្យាល័យហ៊ុន សែន ប្រសូត មានភាពល្បាញល្បីទូទាំងប្រទេស ក្នុងការអភិវឌ្ឍន៍ ទាំងការសិក្សា ព្រមទាំងទទួលបាននូវចំណាតថ្នាក់ជ័យលាភីលេខ១ ទូទាំងប្រទេសនាពេលកន្លងមក មិនតែបុ”ណ្ណោះមានលោកគ្រូអ្នកមកពីបណ្តាខេត្តនានាមកកម្មសិក្សាយកបទពិសោធន៍ ទាំងការសិស្សាទាំងការអភិវឌ្ឍន៍។សមិទ្ឌផលរីកចំរើនទាំងនេះក្រោមការដឹងនាំកសាងរបស់លោក ចន្ទ័ គឹម សែន នាយកវិទ្យាល័យហ៊ុនសែន ប្រសូត ព្រមទាំងលោកនាយករង លោកគ្រូអ្នកគ្រូ គណះកម្មការគ្រប់គ្រង និងអាណាព្យាបាលសិស្ស សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែនប្រសូត។ក្នុងនាមគណះកម្មការគ្រប់គ្រង អាណាព្យាបាល អភិវឌ្ឍន៍សិស្ស ព្រមទាំងមតិមហាជនទាំងអស់សូមគ្រទ្រទាំងស្រុង ក្នុងការអភិវឌ្ឍន៍ និងវឌ្ឍតនះភាពរីចំរើន ដែលលោកនាយ លោកនាយករង លោកគ្រូអ្នកគ្រូ គណះកម្មារគ្រង់គ្រងសាលា ដែលបានខិតខំគៀងគ ពីសប្បុរសជននានាដើម្បីចូលរួមស្ថាបនាកសាងនូវសមិទ្ធផលអោយមានការអភិវឌ្ឍន៍រីកចំរើន ក្នុងសាលាវិទ្យាល័យប្រសូត របស់យើងទាំងអស់ហើយជាសាលាដែល មានសោភណ្ឌ័ភាព ទេសភាពស្រស់ស្អាតស្រស់បំព្រង និងទទួលបាននូវចំណាត់ថ្នាក់ល្អទៅថ្ងៃខាងមុខបន្តទៀត។យើងខ្ញុំទាំងអស់អស់គ្នាជាគណគ្រប់គ្រងសាលា អាណាព្យាបាលអភិវឌ្ឍន៍សិស្ស សិស្សានុសិស្សប្រឆាំងដាច់ខាតនូវបុគ្គលណាម្នាក់ដែលបានញួករញង់បំភ្លៃការពិត ដែលមានចេតនាក្នុងការបំបោងព័ត៍មានធ្វើការរាំងស្ទះក្នុងអភិវឌ្ឍន៍។
អាជ្ញាធរស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថលខេត្ត!
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ មីនា ២០២៣ នៅសាលសាលាស្រុកកែវសីមា បានរៀបចំពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពលលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី លោក-លោកស្រីអនុប្រធានមន្ទីរ លោកយិន សុខឡេង អភិបាលរងស្រុក លោកគ្រូអ្នកគ្រូ ប្រជាសហគមន៏ សិក្សានុសិស្ស និងតំណាងអង្គការមរតកបៃតង ប្រមាណជិត២០០នាក់ចូលរួមក្រោមបរិយាកាសសប្បាយរីករាយ។ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីមានប្រសាសន៏ថា ប្រធានបទអបអរសាទរខួបលើទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ដែលក្រសួងកិច្ចការនារីបានលើកឡើងជាពាក្យស្លោកនាឆ្នាំ២០២៣នេះទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិនិងអន្តរជាតិ ខណៈស្ត្រីបានចូលរួមចំណែកកាន់តែច្រើនក្នុងសង្គមនិងការងារអភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ។ ប្រធានបទទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ក្រសួងកិច្ចការនារី បានរំលេចនៅពាក្យ គន្លឹះ២គឺ ទី១ពាក្យថាសុខសន្តិភាព គឺដោយសារយើងរស់នៅ ត្រូវការសុខសន្តិភាពជាចាំបាច់ ដើម្បី ទទួលបានកិច្ចអភិវឌ្ឍន៍ លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ ពេលដែលមានសុខសន្តិភាព អាចនាំ សង្គមទាំងទទួលបាននូវសមភាពយេនឌ័រ ហើយស្ត្រីទទួលបានផលប្រយោជន៍កាន់តែល្អប្រសើរ។ ទី២ […]
អភិបាលក្រុងលោក លឹម សៀងហេង ព្រមទាំងក្រុមការងារប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយជួបការ ខ្វះខាតនិងកូន៦នាក់ នៅក្រុងបាវ!
(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអញ្ជើញប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយម្នាក់ ដែលមានកូន ប្រុសស្រី ចំនួន ៦ នាក់ រស់នៅក្នុងបន្ទុក ដើម្បីជួយ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ ។ ពិធីប្រគល់ ផ្ទះមួយខ្នង និង ម៉ូតូមួយគ្រឿងនេះធ្វើឡើងនាថ្ងៃទី៥ខែមីនាឆ្នាំ២០២៣ដោយមានការចូលរួមពីសំណាក់ចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជន នានា នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ លោក អភិបាលក្រុងបាវិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែផ្តល់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាព ក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀត ផងដែរ ដោយមិនទុកឲ្យពួកគាត់ រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះ ស្រាយនោះទេ។ លោក បន្តថា កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ស្នេីរដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ TVET ដល់យុវជនអត់ការងារធ្វេី ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត
មណ្ឌលគិរី: លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុង កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្សព្វផ្សាយជ្រើសរើសយុវជនលើកកម្ពស់ TVET ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ជាការឆ្លើយតបនឹងកាអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងខេត្ត ព្រមទាំងការអភិវឌ្ឍន៍ក្នុងវិស័យ TVET ខេត្ត ក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បាននឹងកំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅមុខបង្កើនគំនិតផ្តួចផ្តើមថ្មីៗដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន ភូមិ ស្រុក ពិសេសសិស្សានុសិស្ស បោះបង់ការសិក្សា យុវជនអត់ការងារធ្វើនិង ជនងាយរងគ្រោះ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលរងខេត្ត […]
រដ្ឋបាលក្រុងបាវិតរៀបចំពិធីខួបលើកទី១១ទិវាទីក្រុងស្អាត!
(ខេត្តស្វាយរៀង)÷ រដ្ឋបាលក្រុងបាវិតបានធ្វើពិធីខួបលើកទី១១ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ក្រោមអធិបតីតេភាពឯកឧត្តមសេង សិលា អភិបាលរងខេត្តស្វាយរៀង។កម្មវិធីនេះ ដែរក៏មានការចូលរួមផងដែរពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្តកងម្លាំងទាំងបីប្រភេទ និង អ្នកពាក់ព័ន្ធសរុប ប្រហែល ជាង៦០០នាក់។នាព្រឹកថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០២៣។ឯកឧត្តម សេង សីលា បានប្រសាសន៍ថា៖បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយនៅក្រុងបាវិតក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរក្នុងនោះមាន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានផ្សេងជាច្រើន។ឯកឧត្តមក៍ធ្វើការកោតសរសើរទៅដល់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារដើម្បីបំរើសង្គមជាតិ និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ សំដៅធ្វើយា”ងណាអោយក្រុងបាវិតជាទីក្រុងស្អាតសុីវិល័យ ជាទីដែលចង់រស់នៅ។ ឯកឧត្តមបានបន្តទៀតថា៖កន្លងមកក្រុងបាវិតយើងទទួលជ័យលាភីផ្ការំដួល១ទងផងដែរដូច្នេះហើយសូមអោយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនីរោងចក្រត្រូវចូលរួមក្នុងសម្អាតអនាម័យ ឥតបានគ្រប់គ្នា ជាពិសេស ត្រូវរក្សាទុកដាក់សំរាមកាកសំណល់អោយបានត្រឹមត្រូវកុំចោលពាស់វាលពាស់កាលនាំអោយបាត់បង់សោភ័ណ្ឌភាពរបស់ទីក្រុង យើងទាំងអស់និងចូលរួម សម្អាតអនាម័យ ក្រុងបាវិតយើងទាំងអស់ ឲក្លាយជាទីក្រុងគ្មាន សម្រាម គ្មានថង់ប្លាស្ទិច ចាប់ពីពេលនេះតទៅ។ឯកឧត្តមបន្តទៀតថាចំពោះបុគ្គលមួយចំនួនតូចអ្នកមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែរហើយយកសំរាមទៅចោលតាមទីសាធារណៈនោះនិងត្រូវផាកពិន័យតាមច្បាប់។
អភិបាលខេត្តស្វាយររៀងបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១,៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាលល្ងើត ស្រុកស្វាយជ្រំ
នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងអភិបាលរងខេត្ត និងលោកជំទាវ និងឯកឧត្តម សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១ ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អមដំណើរឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងស្រុក កងកម្លាំងទាំងបីក្នុងស្រុក អាជ្ញាធរឃុំ ភូមិ នាយកសាលា មណ្ឌលសុខភាព ប្រជាការពារ និងប្រជាពលរដ្ឋសរុបវត្តមាន៤៧៨នាក់។ មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះជាចក្ខុវិស័យដែលយើងធ្វើការសាងសង់ និងកែលម្អហេដ្ឋា-រចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់យើងនៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ក៏ដូចជានៅក្នុងមូលដ្ឋានភូមិតាជៃ ភូមិវាតល្ងើត ឃុំកំពង់ចំឡង ដែលយើងទាំងអស់គ្នាកំពុងតែជួបជុំរីករាយ និងអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនាថ្ងៃនេះ បើទោះបីជានៅពេលនេះ មិនទាន់ឈានទៅដល់ការកសាងជាផ្លូវក្រាលកៅស៊ូ ឬបេតុងក្ដី ប៉ន្តែវាជាកែលម្អឲ្យបានល្អប្រសើរនៅជំហានដំបូង ដើម្បីធ្វើការដោះស្រាយបញ្ហា […]